Part 26. គ្មានជម្រើស

1K 132 40
                                    

មួយអាទិត្យក្រោយមក ~ (សុំកាត់បន្តិចហើយអ្នកទាំងអស់គ្នា ព្រោះចង់ឱ្យឆាប់ចប់😅)

Vegaspete ក៏កាន់តែស្អិតរមួន ចំណែកឯ Tay វិញក៏នៅជាប់ជាមួយ Time ដដែល ពួកគេចាប់ផ្ដើមស្និទ្ធនឹងគ្នាហើយក៏លួចមានចិត្តនឹងគ្នាទៅវិញទៅមក ប៉ុន្តែមិនមានម្នាក់ណាហ៊ានសារភាពទេ
.
.
ពេលព្រឹក Pete ក៏ចុះមកញ៉ាំអាហារពេលព្រឹកធម្មតា នៅតុអាហារគឺមានតែ អ្នកស្រី Kim និង Pete ប៉ុណ្ណោះ ចំណែកលោក han បាត់ពីរបីថ្ងៃហើយមិនដឹងទៅណា

អ្នកស្រី Kim : ឯងដឹងថាប៉ាឯងទៅណាទេ?

Pete : អត់ទេម៉ាក់ ម៉ាក់កុំខ្វល់នឹងគាត់ពេក ហូបបាយឱ្យច្រើនៗទៅ

Pete ក៏បានចាប់ម្ហូបមួយមុខដាក់នៅលើចានបាយរបស់ម៉ាក់គេ មួយសន្ទុះក្រោយមកក៏ឮមានសំឡេងមនុស្សមួយក្រុម ដើរចូលមកស្រែកលូឡាពេញផ្ទះ 

??: អា han ឆាប់ចេញមកវើយ

Pete : ពួកលោកមករកអី

??: អឺ!! ពួកឯងក៏បានឆាប់សងលុយយើងជំនួសវាទៅ

Pete : លោកនិយាយស្អី សងលុយអី

??: គឺឪរបស់ឯងនេះ មកមិនចុះបញ្ចូលយើងឱ្យចូលហ៊ុនជាមួយអ្នកណាក៏មិនដឹង ហើយឪឯងក៏ត្រូវគេបោកប្រាស់ មកខាត់ទាំងពួកយើងទៀត ពេលនេះវាត្រូវទទួលខុសត្រូវ

Pete : ប៉ុន្មាន?

??: សរុបគឺ 70 លាន $$$

ម៉ាក់pete គ្រាន់តែឮចំនួនលុយភ្លាមទុនជង្គង់ដួលព្រូសតែម្ដង

Pete : ម៉ាក់!!!.. ពួកលោកទៅវិញសិនទៅ ចាំគាត់មកវិញខ្ញុំនិយាយជាមួយគាត់

បន្ទាប់មកពួកគេក៏នាំគ្នាចេញទៅអស់ Pete ក៏គ្រាម៉ាក់ឡើង តែងើបមិនទាន់បានឈរស្រួលបួលផង គាត់ក៏សន្លប់បាត់ Pete ប្រញាប់ប្រញាល នាំម្ដាយទៅពេទ្យ ពេលទៅដល់ពេទ្យ ពេទ្យក៏ប្រាប់ថាម៉ាក់ pete ត្រូវសម្រាប់ព្យាបាលនៅពេទ្យដើម្បីស្រួលតាមដានជំងឺ។ គេក៏បានដាក់ម្ដាយ Pete ក្នុងបន្ទប់ VIP មួយ ។ អង្គុយមើលម្ដាយមួយសន្ទុះ Pete ក៏ចេញទៅទិញផ្លែឈើទុកពេលដែលម្ដាយងើបឡើង

ពេលដែលគេជិះបានពាក់កណ្ដាលផ្លូវក៏ចាប់អារម្មណ៍ថា ភ្លេចទូរសព្ទនៅបន្ទប់ពេទ្យ ប៉ុន្តែគេគិតថាមិនអីទើបមិនត្រឡប់ទៅយកវិញ។ ពេលដែលទិញផ្លែឈើហើយក៏ត្រឡប់ទៅពេទ្យវិញ តែពេលចូលទៅក៏...

ម្ចាស់បេះដូងបង Nơi câu chuyện tồn tại. Hãy khám phá bây giờ