Part 5. ថ្ងៃណាមួយ

1.1K 77 15
                                    


ព្រឹកថ្ងៃថ្មី.... ព្រះអាទិត្យក៏រះឡើង បញ្ចេញពន្លឺ ចាំងទៅបង្អួចធ្វើឲ្យយើងឃើញមនុស្សពីរនាក់ដេកអោបគ្នាយ៉ាងស្អិតរមួត...  ពេលនោះ ត្របកភ្នែក Pete ក៏បើកឡើងតិចៗ...រួចហើយក៏បើកភ្នែកធំៗទាំងភ្ញាក់អើយព្រោះ ពេលនេះគេកំពុងតែអោប Vegas ហើយមុខរបស់ពួកគេទាំងពីរនៅជិតគ្នាខ្លាំងមែនទែន.... Pete ក៏ខិតមុខទៅជិត មុខរបស់ Vegas ធ្វើអោយច្រមុះពួកគេទល់គ្នា... Pete បម្រុងហ្នឹងថើបមាត់ ប៉ុន្តែក៏សម្រេចចិត្ត ដកមុខមកវិញ នឹងងើបចេញទៅក្រៅតិចៗ កុំឱ្យ Vegas ភ្ញាក់ ទាំងអារម្មណ៍សោកស្ដាយ....

~តើអាចទេ ថ្ងៃណាមួយវាជាការឱបចេញពីក្តីស្រឡាញ់ពិតប្រាកដ?

~ តើអាចទេ ថ្ងៃណាមួយVegas នឹងថើប Pete ក្នុងន័យស្នេហាពិតប្រាកដ?

~ តើអាចទេ ថ្ងៃណាមួយ Vegas នឹងដឹងពីការស្រឡាញ់ដ៏ធំធេងរបស់ Pete?

" តើអាចទេ ថ្ងៃណាមួយបងនឹងស្រលាញ់ខ្ញុំ ដូចបងស្រឡាញ់បង Tawan...." ~ Pete

តើ " ថ្ងៃណាមួយ" នោះជាថ្ងៃណាទៅ ពេលណាទើបវាមកដល់?
.
.
.
.
.
.
.

ពេល Pete ងូតទឹករៀបចំខ្លួនហើយក៏បានចុះមកចង្រ្កានបាយ ដើម្បីធ្វើអាហារពេលព្រឹក... គេបានរៀនធ្វើតាម YouTube មួយសន្ទុះក្រោយមកក៏មានគេ ខលមក

Pete ~ អរុណសួស្ដីម៉ាក់

<Pete...> គ្រាន់តែ Pete ឮសំឡេងម៉ាក់របស់ខ្លួនភ្លាម ស្នាមញញឹមរបស់គេក៏រលុបបាត់។

Pete ~ ម៉ាក់យំមែនទេ?

< ម៉ាក់មិនអីទេណា..Pete >

Pete ~ ម៉ាក់មកវិញពេលណា.... ខ្ញុំនឹងនិយាយជាមួយគាត់ឲ្យដាច់ស្រេច..

<ម៉ាក់មិនអីពិតមែនណា Pete..... កុំនាំទុក្ខដាក់ខ្លួនអី>

Pete ~ ខ្ញុំមិនខ្វល់ទេ... ក្តីសុខម៉ាក់សំខាន់ជាង

<បើឯងស្រឡាញ់ម៉ាក់ពិតមែន កុំធ្វើអីផ្ដេសផ្ដាសឲ្យសោះ....>
.
.
.
.
.
.
.
Time skip~

Vegas ភ្ញាក់មករក Pete មិនឃើញ ការរៀបចំខ្លួនហើយចុះមកក្រោម ក៏ឮសំឡេងចេញពីចង្ក្រានបាយ...គេក៏ដើរទៅមើល

" អរុណសួស្ដីបង!!!!" Pete ដែលកំពុងរៀបចំអាហារពេលព្រឹក ក៏ងាកមកញញឹមស្ញេញស្វាគមន៍ អ្នកដែលទើបមកដល់ចង្ក្រានបាយ

ម្ចាស់បេះដូងបង Where stories live. Discover now