EP 19. សង្ស័យ (Timetay 18+)

1.4K 125 6
                                    

ព្រឹកថ្ងៃថ្មី..

ក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយប្រាំមួយនៅកណ្ដាលក្រុង (យប់មិញពួកគេបានគេងនៅអាគាររបស់ thankhun) មានគូស្នេហ៍ពីរនាក់កំពុងដេក ឱបគ្នាយ៉ាងស្កប់ស្កល់ ពេលនោះ thankhun ក៏បានចូលមកជាមួយអង្គរក្សពីរនាក់ ពួកគេបានរៀបចំអាហារពេលព្រឹកនៅលើតុ ចំណែកឯ thankhun ក៏បានដើរទៅដាស់ពីរអ្នកនោះ។

"ណេ!! អាពីរក្បាល ក្រោកឡើង!!" Thankhun និយាយទាំងយកដៃច្រត់ចង្កេះ តែពីរនាក់នោះដូចមិនកម្រើកសោះ គាត់ក៏ទៅយកថាសមួយ ហើយមកគោះកៀនត្រចៀកពីរនាក់នោះ

ផាំង!!!! ផាំង!!!ផាំង!!
" ភ្ញាក់ឡើងភ្ញាក់ឡើង ភ្ញាក់ឡើង!!!!!!!" គាត់វ៉ៃបណ្ដើរស្រែកបណ្ដើរធ្វើឲ្យអ្នកដែលគេងនៅលើពូកនោះស្ទុះឡើងទាំងពីរតែម្ដង

"អូយ....យ៉ាងម៉េចហ្នឹង ទើបតែម៉ោង 6:00 ទេ" Vegas ដែលភ្ញាក់និងសំឡេងស្រែកនិងវ៉ៃថាសមុននេះ ក៏បានងាកទៅមើលប្រភពសំឡេងហើយឃើញថាជាកំពូលបងរបស់ខ្លួន

"ឮថាអាpete....អ៎ា មិនត្រូវទេ.. ប្អូនថ្លៃយើង ត្រូវទៅរៀនហ៎េ?" Thankhun និយាយទាំងមើលមុខ ងងុយគេងរបស់ Pete។ pete គ្រាន់តែឮ thankhun នៅខ្លួនបែបនេះមុខក៏ចាប់ផ្ដើមក្រហម អៀនភ្លាមៗ

"ខ្ញុំបានឱ្យគេយកខោអាវនិង ប្រដាប់ប្រដាល់រៀនគេមកអស់ហើយ" Vegas និយាយហើយយកដៃចង្អុលទៅលើតុដែលមានកត្តាបនិងសម្លៀកបំពាក់រៀន របស់ Pete

"អញ្ចឹងពួកឯងឆាប់ទៅងូតទឹកទៅ មកញ៉ាំបាយជាមួយគ្នា" ឮបែបនេះ Pete ក៏រត់ទៅយកខោអាវនៅលើតុនោះហើយរត់ទៅបន្ទប់ទឹកយ៉ាងលឿន

" ហ៊ើយ~~ ស្លូត គួរឱ្យស្រឡាញ់បែបនេះ មិនសមបានឯងសោះ😒" thankhun និយាយហើយក៏ដៀងភ្នែកទៅមើល Vegas បន្តិច

Vegas : ចុះសមជាមួយអ្នកណា

Thankhun : អ្នកណាក៏បាន មិនមែនឯង🙄

Vegas : ឈើស!!😒
.
.
.
.
Pete កំពុងតែងូតទឹកសុខៗក៏ស្រាប់តែ...

*ក្រាក*

" បង VEGASS!!!" Pete ស្រែកយ៉ាងឮពេលដែលដឹងដល់វត្តមាន អ្នកដែលបើកទ្វារចូលមក ពេលនេះpete គ្មានអ្វីបិទបាំងបន្តិចសោះ Vegas ក៏ដូចគ្នា

"បងមកធ្វើអី ខ្ញុំរួចឥឡូវហើយ បងចេញទៅវិញសិនទៅ" Pete និយាយដេញឲ្យ Vegas ចេញទៅវិញ តែគេមិនចេញ

ម្ចាស់បេះដូងបង Where stories live. Discover now