ភាគទី29: ក្នុងភ្នែកបងមានតែរូបអូន

Start from the beginning
                                    

ងោង~~

« ជុងតិចៗជុងហ្គុក!! »

« អ្នកណាជិះម៉ូតូធំដូចម៉ូតូកូនទាទៅ តោងអូនអោយជាប់មក អូននាំបងទៅកន្លែងមួយ!! »

ម៉ូតូធំពណ៍ក្រហមបោះពួយទៅមុខ ក្រោមសម្លេងហ៊ូមានសុភមង្គលពីNamboនៅឯខាងមុខ ចំណែកណាមជូនក៏បានឈប់ភ័យខ្លាច អោបចង្កេះជុងហ្គុកជាប់នឹងអេីតសម្លឹងមេីលវង់ភក្ត្រិក្មេងប្រុសបណ្តេីរៗតាមវាយោខ្យល់។

អ្វីជាក្តីសុខធំបំផុតនោះ មិនមេនជាភាពឡូយឆាយនោះទេ តែគឺជាគ្រួសារដែលមិនគិតថាគេជាមនុស្សបែបណាដែលយេីងត្រូវកាន់ដៃ គេជឿទុកចិត្តយេីង គេអោយតម្លៃយេីងគេស្មោះត្រង់គេគោរពយេីង នោះទេីបជាគ្រួសារពិត។

ទិសខាងលិចនៃសមុទ្រពណខៀវ

       Jane Vio bran នឹងជីមីនបានមកដល់ទីនេះមុន ងូតទឹកប្រលែងលេងដូចជាកូនក្មេងមុនជុងហ្គុកទៅទៀត។ ទីនេះស្ងប់ស្ងាត់ជាកន្លែងដែលជុងចូលចិត្តមករំសាយអារម្មណ៍ពេលខ្លួបមានអារម្មណ៍ថាឯការនឹងគ្មានទិសដៅ។ ណាមជូនដោះមួកចេញមុននឹងឈរសម្លឹងមេីលផ្ទៃសមុទ្រសែនឆ្ងាយដាច់កន្ទុយភ្នែក ចំណែកជុងហ្គុកបានដោះមួកចេញពីក្បាល រួចក៏ទម្លាក់កូនbo,អោយឈរលេីខ្សាច់

« វ៉ាវ~~ស្អាតខ្លាំងណាស់ »

« ស្អាតទេកូន ចង់ងូតទឹកលេងទេ? »

« ចង់ៗ ចង់ណាស់ ហិ » 

« តោះចឹងយេីងសម្រុកចូល~~ មកណាមជូន » ជុងហ្គុកនឹងណាមជូនកាន់ដៃកូនម្នាក់មួយជំហៀងរត់វឹងទៅរកទឹកសមុទ្រប្រលែងលេងជុំគ្នាបីអ្នក ឯបួនក្បាលនោះគឺនៅដោយឡែកមិនហ៊ានរំខានទេ

« អេអាខ្មីនទៅយកboមក ចេះរំខានគូរស្នេហ៍គេទៅកេីត! »

« អេីមេន boមកនេះ!! »

« អេហែងយកកូនអញទៅណាអោយកូនអញមកវិញ » ជុងហ្គុក

« អញយកទៅអាំងសុីទេ កុំមកខ្វល់ តាមសប្បាយហ្វ្រេន...»

« អេ៎អោយកូនអញមកវិញ » បម្រុងនឹងឈានជេីងទៅហេីយតែណាមជូនបែរជាអោបខ្លួនគេជាប់ទៅវិញមុននឹងផ្តួលលេីទឹកតែពីរអ្នក

« បងធ្វេីស្អីនឹង? »

« មានធ្វេីអី គ្រាន់តែចង់ចំណាយពេលជិតអូន អោយកូនគេទៅសិនទៅ បែរមកនេះមក » ណាមជូនបងង្វែវង់ភ័ក្រភ្លឺថារបស់កម្លោះជុងហ្គ្ក អោយសម្លឹងមេីលមកកែវភ្នែកខ្លួន ។ ខ្លួនសេីមជោគសក់ក្បាលទទឹកអាវយឺតឆ្លុះដល់សាច់រាងកាយទាំងមូល ក្រសែរភ្នែកកដ៏ស្រស់ស្អាតទាំងពីរបាត្របាញ់ចូលជាបង្កេីតទៅជាអារម្មណ៍មួយ នៅទីបំផុតវាក៏មានថ្ងៃនេះ ថ្ងៃដែលពួកគេយល់ពីគ្នាថ្ងៃដែលពួកគេបានស្រឡាញ់គ្នាផងដែរ

« ហេតុអីកែវភ្នែកបងមានពនន្លឺបែបនេះ? »

« អូនឃេីញវាមានពណ៍អី? »

« គឺ...ហិ ឃេីញតែរូបអូននឹង! »

« នឹងហេីយ ក្នុងកែវភ្នែកបងគឺមានតែរូបអូនទេជុងហ្គុក!»

« ដឹប*ស្អីទេអាឯងនេះ! »

« ឈឺណា អូនកុំដៃធ្ងន់ពេក » ណាមជូនស្អុយ ព្រោះមួយដៃកណ្តាលទ្រូងមិនមេនស្រាលទេ។ជុងហ្គ្កុកសេីចស្ញេញ ថែមទាំងយកបបូរមាត់ទៅថេីបទ្រូងនាយត្រង់កន្លែងដែលគេវៃ

« សឺតៗបាត់ឈឺហេីយ!! »

« បុិនណាស់យេីងនេះ »

« បងអាចថេីបអូនបានទេ? »

« អូនមានដែលជំទាស់ម្តងណា ព្រោះថាបបូរមាត់នេះជាកម្មសិទ្ធរបស់បងហេីយ» ជុងហ្គុកព្រមបិតភ្នែកទទួលយកស្នាមថេីបដ៏សែនមានន័យក្នុងទឹកសមុទ្រពណ៍ខៀវស្រាល ព្រមទាំងពន្លឺរះពណ៍មាសយ៉ាងស្អាត។ បបូរមាត់គាត់ស្រទន់ភ្លឺថ្លា ប៉ះលេីខ្លួនកាលណា គេតែមានអារម្មណ៍ពេញលេញបំផុត។ ជុងហ្គុកក៏ហេីមមាត់ប្រឡូកអណ្តាតគ្រលាស់លេីក្រោមជាមួយអណ្តាតណាមជូន បន្ទាប់មកណាមជូនបានលេីកចង្កេះជុងអោយច្រកគាវលេីខ្លួន មុននឹងដេីរបណ្តេីរមករកបន្ទប់ប្រក់ឈឺយ៉ាងប្រណីតរួចទម្លាក់ខ្លួនសេីមនោះស្រាលលេីពូកទន់ល្មឿយដោយមិនហា៊នដកបបូរមាត់ចេញឡេីយ។

« ជុងហ្គុកហា៎...»

« បាទ »

« បងស្រឡាញ់អូនណា »

« អូនក៏ស្រឡាញលបងដូចជាណាមជូន ហ្គុកហ្គីម្នាក់នេះសូមកាន់ដៃបងជំនួសអ្នកចាស់រហូតទៅបាទេ? »
ណាមជូនមិនឆ្លេីយតបទេ តែនាយបែរជាអង្អែលក្បាលជុងហ្គ្កុកនឹងញញឹមរីករាយចិត្តជាមួយពាក្យនេះ។ ជុងហ្គុកបានបង្រៀនគេច្រេីនណាស់ ក្មេងប្រុសនេះក៏ជាដៃគូរដ៏ល្អលេីជីវិតគេដែរ

« អរគុណណា៎....» កាយទាំងពីរក៏ចាប់ផ្តេីមល្អូកល្អេីនជាមួយគ្នានៅក្នុងផ្ទះឈេី កម្តៅស្នេហាបានបង្កេីតអោយមានកម្តៅក្នុងខ្លួន ម្នាក់ៗចង់បានគ្នារៀងខ្លួន ដេីម្បីពន្លត់ ។ បន្ទាប់មកទ្វាបន្ទប់ឈេីបានបិត ព្រះអាទិត្យក៏បានរៀបលិច ទុកពេលអោយគូស្នេហ៍មួយគូរនេះ សារសងភាសារស្នេហាជាមួយគ្នាតែពីរអ្នក។


មេីលអីទៀត! ឃេីញគេបិតទ្វាទេហី! ទៅដេកដែរទៅ!

      

My baby's want you to be mine 💖Where stories live. Discover now