ភាគទី2: ជួបដំបូង បុកគូទឡាន

883 86 0
                                    

*ក្នុងឡាន

« មួយឆ្នាំហេីយដែលខ្ញុំរស់គ្មានវត្តមាននាង កូនខ្ញុំលូតលាស់បានច្រេីនណាស់ សង្ឃឹមថាជីវិតនាងក៏សុខសប្បាយដែរ នឹងមិនមករញ៉េរញ៉ៃជាមួយឪពុកកូនខ្ញុំទៀតទៅចុះ!»
មួយឆ្នាំនាយរស់យ៉ាងឯការជាមួយកូន តែយ៉ាងណាវាគ្រាន់ជាងរស់ជាមួយមនុស្សគ្មានក្តីស្រឡាញ់នោះដែរ។ សុំត្រឹមរស់ជាមួយកូនមួយគ្រាប់គត់របស់គេបែបនេះ គេគ្រប់គ្រាន់ណាស់ទៅហេីយ ហេីយមនុស្សដូចជានាងក៏គេបំភ្លេចចោលក្នុងជីវិតដូចគ្នា។

« ចៅហ្វាយ នេះចៅហ្វាយគិតចង់ទៅក្រុមហ៊ុនណាមុនគេ» ហ្វុងជាកូនចៅដៃស្តាំរបស់គេ បន្លឺសម្តីសួរទៅកាន់ចៅហ្វាយធ្វេីការបម្រេីជូនអស់ពេលជាងប្រាំបីឆ្នាំតាំងពីគាត់មិនទាន់រៀបការមានកូនមកម្លេះ

« ទៅក្រុមហ៊ុនធំទៅ! » នាយជាជនមានស្នាដៃដូចនេះក្រុមហ៊ុនមិនមេនមួយក៏មិនមេនពីរ ក៏មិនមេនបី តែវារីកសុះសាយពេញបណ្តាប្រទេសមិនថាសាខានៅឯក្រៅប្រទេសនេះក៏មាន គ្រប់យ៉ាងកម្លោះពោះម៉ាយនេះមានគ្រប់យ៉ាងទាំងអស់ គ្មានឈ្មោះជាម៉ាហ្វៀល តែអំណាចនាយអាចអោយម៉ាហ្វៀលគោរពបានដោយងាយ។

« បាទ...» ហ្វុងក៏បង្វែចង្កូតឡានចេញទៅ តែមិនប្រយ័ត្នក៏....

ផាំង*

ម៉ូតូធំំ ពង់សុីម៉ាំងក៏ធំ ពណ៍ក្រហមលាយខ្មៅបេីកឆ្ពោះកាត់តាមពីក្រោយឡានរបស់ពោះម៉ាយកម្លោះមិនប្រយ័ត្នក៏ហួសចូលមកបុកគូតឡានអោយខ្ទិចទាំងឡាន ខ្ទិចទាំងម៉ូតូ

« ចង្រៃយ៎...នែ៎អាចង្រៃឯងបេីកឡានរបៀបមិចហាស៎!!»
នាយម៉ូតូធំដោះមួកចេញហេីយសម្តៅមករកឡានដែលNamjoonកំពុងតែអង្គុយ

« ចុះទៅមេីលៗហ្វុង...»

« នែ! ឯងជិះរបៀបមិចបានជាបង្វែរឡានមិនចេះមេីលផ្លូវបែបនេះ! » កម្លោះក្រឡេីតធំស្រែកឡែតៗទឹកមុខមាំពោរពេញទៅដោយកំហឹង ដែលធ្វេីអោយរបស់ខ្លួនខូចខាត នាយមានមាឌខ្ពស់ស្រឡះផ្ទៃមុខសម៉ត់ តែក៏បង្កប់ភាពមាំជាបុរសពេញលក្ខណ:នៅក្នុងនោះដែរ

« លោកទេដែលខុសបេីកមកបុកឡាននេះដោយខ្លួនឯង ជិះស្លន់ទៅណាមិនឃេីញឡានសុីញូបង្វែរទិសទេឬ? »

My baby's want you to be mine 💖Where stories live. Discover now