ភាគទី24: ស្នាមញញឹម

729 76 6
                                    

« អរគុណបងណាស់ Namjoon! » អ្នកទាំងពីរបានអោបគ្នាក្រោមគ្រាប់ព្រិលជាច្រេីនធ្លាក់ចុះមកបង្កជាភាពរងាញ័រញាក់ មិនថាដេីមឈេីក៏រួញចូលគ្នាផងដែរ។ តែចៃដន្យអ្វីម្រាប់អ្នកទាំងពីរមិនបានរងានោះទេ អ្នកទាំងពីរកំពុងតែទទួលភាពកក់ក្តៅពីគ្នារៀងខ្លួន។ បន្ទាប់មក ស្នាមថេីបបង្កេីតឡេីងសារជាថ្មី ពួកគេបានផ្តល់ភាពផ្អែមល្អែមអោយគ្នាក្រោមស្រទាប់ព្រិលធ្លាក់មក

« ព្រិលធ្លាក់ដំបូង អូនឆាប់ប៉ងប្រាថ្នាទៅ ក្រែងអូនចង់ប៉ងប្រាថ្នានោះអី! »

« អូនសុំប្រាថ្នា អោយជីវិតគ្រួសារយេីងជួបតែសុភមង្គលរហូតទៅ!! ចុះបងនោះ? »

«  សុំអោយអូនក្លាយជារបស់បងរហូតទៅ ដែលដូចទៅនឹងបំណងប្រាថ្នារបស់Namboដែរ ព្រោះកូនសុំអោយអូនក្លាយជារបស់បងនោះអី!! »

« ហិឆ្កួតណាស់! ឌឹប » ជុងអៀនពេលលេីកដៃវៃនាយមួយដៃលឺសូរតែឌឹប!

« អូយឈឺ! ដៃធ្ងន់ម្លេះ! »

« ហិ ហាត់យកសាច់ដុំធំដែរ មិនឈឺមិច »

« កុំទៅណាចោលគ្រួសារនេះទៀត បងបានលែងលះដាច់ស្រាច់ជាមួយhyung heeហេីយ »

« ដឹងហេីយ »

« តោះត្រឡប់ទៅផ្ទះយេីងវិញណា...»

« អឹមតោះ »

គ្រប់យ៉ាងវាប្រែជាល្អប្រសេីរក្រោយពីបានជួបបទពិសោធិ៍អាក្រក់ៗឡេីងមក។ ការពិសោធិ៍នេះបានធ្វេីអោយអ្នកទាំងពីរស្គាល់ពីខ្លួនកាន់តែច្បាស់នឹងដឹងពីតម្រូវការខ្លួន។ ពេលខ្លះកុំប្រេីភាពស្រពិចស្រពិលធ្វេីអោយខូចទំនាក់ទំណងអីមិនថាជាលក្ខខណ្ឌណាក៏ដោយ មានតែភាពច្បាស់លាស់ទេគឺជាចម្លេីយ ។

Namjoonបានបេីកឡាននាំជុងមកផ្ទះវិញ កាន់ដៃគ្នាដេីរចូលទៅខាងក្នុងស្រាប់ឃេីញhyung heeអង្គុយរង់ចាំគេជាមួយនឹងកូនក្នុងដៃ

« Namjoonបង...»

« hyung heeនាងអស់សិទ្ធជាប្រពន្ធខ្ញុំហេីយ មិនមេនដោយសារតែខ្ញុំស្អប់នាងទេ ចំពោះនាងគ្មានពាក្យថាស្អប់ឡេីយព្រោះនាងធ្លាប់ជាប្រពន្ធម្នាក់ដែលខ្ញុំស្រឡាញ់ស្មេីរជីវិត តែមេរៀនដែលនាងបានបង្រៀនខ្ញុំធ្វេីអោយខ្ញុំដឹងថា...កាលដែរតស៊ូម្នាក់ឯងវាឈឺចាប់យ៉ាងណា ជុងហ្គុកមិនល្អជាងនាងទេ ហេីយនាងក៏មិនល្អជាជុងហ្គុកដែរ តែខ្ញុំជ្រេីសជុងហ្គុក លែងជានាងទៀតហេីយ! » Namjoonក៏ចាប់កាន់ដៃជុងហ្គុជាប់មុននឹងលេីកមកថេីប តែសុខៗខ្លួនស្រាន់តែដកចិញ្ចៀននៅនឹងដៃជុងហ្គុកហុចទៅអោយនាងវិញ

My baby's want you to be mine 💖Where stories live. Discover now