ភាគទី5: ម៉ាក់ហ្គុកហ្គី

805 89 5
                                    

Namjoonចាប់ផ្តេីមបេីកភ្នែកក្រឡោតៗបុិនផ្លែដូងនេះកូនគេចេះតែនិយាយពេកទេដឹង! ហៅគេថាម៉ាក់មិនអស់ចិត្ត នៅមកអោយខ្លួនទៅរៀបការជាមួយគេទៀត

« គេងទៅណាកូន គេងៗ...»

« អូនគេងក៏បាន កុំភ្លេចសន្យាណា៎... » Namboបិតភ្នែកគេងក្នុងរង្វង់ដៃសែនសុវត្ថិភាពរបស់ឪពុកដោយអោបកូនម៉ូតូតូចជាប់ Namjoonក៏យកដៃទៅវែកសក់កូនប្រុសចេញ ថេីបថ្ងាស់ថ្ពាល់គេមួយខ្សឺត ប្រឹងអោបកូនជាប់ក្នុងទ្រូងមិនដឹងទេថាពេលនេះកូនគេទៅគិតស្អីបានជាចង់អោយខ្លួនទៅរៀបការជាមួយមនុស្សប្រុស ទាំងរាល់ថ្ងៃហួងហែងគេពីស្រីៗអស់ទាំងនោះណាស់!!

+ព្រឹកស្អែក

     ថ្ងៃរះចាំងកំពូលបាញ់កាំរស្មីពណ៍ទឹកក្រូចយ៉ាងស្អាតលេីអាកាស ថ្ងៃនេះខុសផ្លែកពីរាល់ដងដោយសារតែNamboងេីបតាំងពីព្រលឹមម៉ោងប្រាំស្លៀកពាក់រៀបចំខ្លួនត្រៀមនឹងទៅជួបម៉ាក់ៗរបស់គេ

« ប៉ាលឿនឡេីងៗ »

« ឈប់អោយប៉ាញុាំអាហារសិនបានទេកូន! »

Namboរំអុកឪពុក ទាំងដែលឪពុកគេកំពុងញុាំអាហារពេលព្រឹកសឹងមិនទាន់ គេដកដង្ហេីមធំផងអីផងតែកូនកំហូចនេះរំអុកសឹងតែវិលខួរ

« លឿនឡេីងទៅរកម៉ាក់ៗ »

« នេះកូននៅតែហៅគេម៉ាក់បែបនឹង ទាំងដែលគេជាមនុស្សប្រុសសោះ មិចបានជាកូនទៅចូលចិត្តគេនឹងទៅវិញប៉ាឆ្ងល់ណាស់? »

« គាត់ចិត្តល្អ គាត់សមជាម៉ាក់កូន! »

« ok okប៉ាចាញ់ហេីយ តោះហ្វុងចេញដំណេីរទៅ »
Namjoonលេីកទឹកមកផឹកមួយកែវដេីម្បីអោយធូរអារម្មណ៍សឹមលេីកពរNamboឡេីងឡានចេញទៅ

« ប្រវត្តិរូបគេយេីងអោយសេុីបបានអីខ្លះ? »

« នេះចៅហ្វាយ...»

« អូ...គេជាអ្នកប្រណាំងម៉ូតូអាជីពផង!» 
ប្រវត្តិជុងហ្គុកយ៉ាងមិចមិនអាចលាក់ពីក្រញាំកំណាចដូចនាយបានទេ ការពិតគេបានសេុីបជាយូរតាំងពីគេជិះមកបុកគូទឡាននាយមកម្លេះ តែមិននឹកស្មានថាវាមាននិស្ស័យដល់ថ្នាក់កូនគេទៅហៅនាយថាម៉ាក់ៗ

« យកម៉ូតូនេះដឹកទៅអោយគេទៅ...»

« បាទចៅហ្វាយ »

My baby's want you to be mine 💖Where stories live. Discover now