ភាគទី19: ម៉ាក់ត្រូវតែជាប្រពន្ធប៉ាម្នាក់គត់

619 76 5
                                    

      ក្រុមហ៊ុនNamjoonនៅកាន់ណាដានេះមានទំហំធំខ្នាតយក្សរកសុី លុយហូរចូលរាប់រយលានជារៀងរាល់ឆ្នាំ ដាក់ច្រេីនចំណេញក៏ច្រេីន ក្នុងវចនានុក្រមរបស់CEO golden gruopគ្មានពាក្យថាខាតនោះទេ។ អ្នកនៅក្រោមបង្គាប់ទាំងអស់ខ្លាចអំណាចនាយគ្រប់ពេល គោរពស្រឡាញ់ស្មោះសនឹងបម្រេីជូន...

អ្នកទាំងបីបានចូលមកដល់ក្រុមហ៊ុនក្រោមការលេីកសញ្ញាសួរលេីថ្ងាស់ជាច្រេីនចង់សួរទៅCEO goldenថា...ម្នាក់ប្រុសដែលសម្បូរដោសក់ពេញដៃពរកូនប្រុសរបស់គាត់ជាអ្នកណាដែរ? មេីលទៅស្អិតរមួយបែបនេះ? តែសញ្ញាសួរនៅតែជាសញ្ញាសួរ គ្មានអ្នកណាហ៊ានស្រាយវាចេញទេ ខ្លាចអត់ការងារធ្វេី

មកដល់ការិយាល័យផ្ទាល់ខ្លួនហេីយ Namjoonបានអោយជុងនឹងកូនខ្លួនទៅអង្គុយលេីសាឡុងសិន។ ខ្លួនក៏បាន?ទៅចុចកុងតាក់បេីកភ្លេីងនឹងបេីកក្រណាត់ខ្មៅអោយលេចចេញផ្ទាំងកញ្ចក់ថ្លាអាចមេីលឃេីញទីក្រុងទាំងមូល

« អូន...ក្រុមហ៊ុនឯងធំមេនទេន! ស្អាតណាស់! ទីនេះមានព្រិលធ្លាក់ទេ? » ជុងហាក់ដូចជាកូនក្មេង ទម្លាក់កូនចោលលេីសាឡុងរួចដេីរទៅស្ទាបផ្ទាំងកញ្ចក់សម្លឹងមេីលទីក្រុងឆេីតឆាយ។ កម្លោះកូនមួយលួចសេីចមួយហឹស

« មាន! ប្រហែលជាខែក្រោយ ស្របពេលបុណ្យណូអែលមកដល់ »

« យ៉ា...នេះឯងឡេីងទៅវិញថ្ងៃណា ហេស៎កុំទាន់ទៅខ្ញុំចង់ឃេីញព្រិលធ្លាក់ដំបូង!! » ជុងហ្គុក

« នៅទីនេះប្រហែលជាងមួយខែទៀត មិនអីទេខ្ញុំនឹងនៅអោយដល់ថ្ងៃព្រិលធ្លាក់ចុះមកដំបូង »

« ហិ កូនboព្រិលធ្លាក់ មកបួងសួងជាមួយម៉ាក់ណាកូន...» ជុងសេីចសប្បាយ ព្រោះមួយជីវិតខ្លួនមិនធ្លាប់ឃេីញព្រិលម្តងណាទេ
 
« អៅបួងសួងយ៉ាងមិចទៅម៉ាក់ៗ? គ្រាប់ព្រិលសោះនឹង »
នាយលឺអិញ្ចឹងក៏ញញឹមទៅកូនតូចវិញ សឹមមកអង្គុយលេីកគេដាក់លេីភ្លៅ

« គឺម៉ាក់ធ្លាប់លឺតាមគេថា បេីព្រិលធ្លាក់ចុះមកដំបូងអោយយេីងបួងសួងទៅ នោះបំណងប្រាថ្នាដែលយេីងសុំច្បាស់ជាបានសម្រេចមិនខាន »

« ហិចឹងចាំថ្ងៃនោះកូននឹងសុំថា អោយម៉ាក់ៗនឹងប៉ាៗស្រឡាញ់គ្នារហូត » boសេីចទះដៃ នាំអោយមនុស្សចាស់ទាំងពីរមានអារម្មណ៍អឿនរាងខ្លួន។ បន្ទាប់មក Namjoonក៏អង្គុយធ្វេីការ ដោយទុកអោយអ្នកទាំងពីរអង្គុយប្រលែងគ្នាលេីសាឡុង។

កន្លងអស់ជាងពាក់កណ្តាលថ្ងៃ នាយក៏បិតកុំព្យូទ័របែរមកសម្លឹងអ្នកទាំងពីរឃេីញថាគេងលក់បាត់ទៅហេីយ។ ស្នាមញញឹមធ្លាប់តែរលាយបាត់ បានអណ្តែតត្រសែតឡេីងនៅលេីបបូរមាត់ នាយដេីរមកក្បែរពួកគេឃេីញរូបភាពគួរអោយស្រឡាញ់ដែលកូនប្រុសខ្លួនយកមាត់អឹបនឹងថ្ពាល់ជុងហ្គុកជាប់គេងលក់បិតភ្នែកមិនដឹងអី។ នាយបានចុចថតក្រឹប រួចក៏យកវាមកដាក់តាំងលេីអេក្រង់។

« ស្អាតណាស់! »

« គេងលក់ស្រួលណា...»  ខ្លួនក៏ថេីបកូនមួយខ្សឺតតែក៏មិនភ្លេចមនុស្សម្នាក់មានឈ្មោះជាម៉ាក់នោះដែរ។ រួចនាយបានកាន់ឯកសារទៅធ្វេីការប្រជុំបាត់ទៅ។

ក្នុងរសៀលម៉ោងបី ពួកគេនៅតែអង្គុយទីនេះញុាំអាហារពេលថ្ងៃ ហេីយក៏លេងបន្តិចបន្តួចរង់ចាំវត្តមានNamjoonបំពេញការងាររួចរាល់។

« ម៉ាក់ៗ...ប៉ាទៅយូរយ៉ាងនេះ! »

« ប៉ាកូនរវល់ណា »

« អៅវ~~រវល់យកម៉ាក់នឹងកូនមកទុកចោល ទៅរកស្រីទេដឹង? »

« មិចកូននិយាយបែបនឹង? » ជុងលេីកចិញ្ចេីមសួរក្មេងនេះពិនបូរបាច់ណាស់

« ម៉ាក់មិនដឹងទេ ប៉ាៗជាមនុស្សង្ហា មានលុយពេញដៃ អ្នកណាឃេីញក៏មកបេះដៃបេះជេីងដែរ កូនមិនចូលចិត្ត កូនស្អប់អ្នកណាមករញេរញៃាជាមួយប៉ាកូនណាស់ »

« ចឹងកូនចង់ទុកប៉ាកូនអោយអ្នកណាហា៎...មនុស្សត្រូវការមានគ្នាបែបនឹង »

« គឺទុកអោយម៉ាក់ៗkookieនឹងហេីយ ម៉ាក់ត្រូវតែជាប្រពន្ធប៉ាៗតែម្នាក់គត់ អ្នកណាមកអូននឹង....»

ក្រាក*

និយាយមិនទាន់ចប់ទ្វាបន្ទប់បានរបេីកឡេីងបន្លិចរូបកាយស្រីស្រស់បវ ដូចជាបរវកញ្ញាចក្រវាល។ នាងស្លៀករូបខ្មៅហាយសូរ បបូរមាត់ក្រហមឆេះបេីកទ្វាចូលមកគ្មានសុំការអនុញ្ញាត

« ឯងជាអ្នកណា? » 

« ..... » Namboគេមិនឆ្លេីយ ជំនួសអោយក្រសែរភ្នែកសម្លក់នាង។ គេនៅក្បែរឪពុកយូរស្គាល់ច្បាស់ណាស់ថាស្រីដូចនាងមករកឪពុកគេដោយសារអី

« ចុះឯណាលោកគីមនោះ ខ្ញុំមករកគាត់ »

« ចុះនាងជាអ្នកណាដែរ? » ជុងហ្គុកសួរ

« ខ្ញុំ? ខ្ញុំជាមិត្តស្រីរបស់គាត់ឈ្មោះ ហ្សាណា »

« កុំជឿអ៊ុំនឹង! »  Nambo


My baby's want you to be mine 💖Where stories live. Discover now