ភាគទី17: អូយម៉ែអឺយឈាមមេន!!

Start from the beginning
                                    

« សម្រាកសិនទៅ នេះថ្នាំក្រែងអាចជួយបាន »

« អឹមមិនលេបទេ »

« ហេតុអី? »

« វាល្វីង លេបទាល់តែមានទឹកដោះគោបានខ្ញុំចេះលេប»

« ហឹសកូនក្មេងមិនខុស! »

« ឆីស!! » ជុងពេបមាត់មុខក្រហមដែលនាយសម្លឹងមេីលគេបែបនេះ យ៉ាងណាៗអោយតែនៅក្បែរប្រុសពោះម៉ាយកូនមួយនេះខ្លួនតែងមានអារម្មណ៍ល្អគ្រប់ពេល

« ហ្វុង ឯងជួយយកទឹកដោះគោមួយដបមកនេះហេីយថ្នាំផង »

« បាទចៅហ្វាយ » ហ្វុងក៏លេីកថាសមានទឹកដោះគោនឹងថ្នាំមកជាមួយ Namjoonក៏បានជួយគ្រាអោយគេងេីបហេីយជុងបានញុាំថ្នាំធ្វេីមុខស្អុយៗ

« ហិ »

« មិចឯងសេីចខ្ញុំ! »

« ហឹសមិនបានសេីចទេ » នាយប្រញាប់បែរទៅទិសផ្សេងពេលត្រូវគេចាប់បាន។ ជុងញញឹមក្នុងចិត្តបន្តិចសឹមទម្លាក់ខ្លួនគេងទាំងល្ហិតល្ហៃ

« ទៅរួចទេនឹង? »

« មិនអីទេខ្ញុំទៅរួច »

« សម្រាកទៅអិញ្ចឹងទៅដល់ខ្ញុំនឹងដាស់ឯង » នាយពោះម៉ាយស្ម័គ្រចិត្តយកដៃទៅអង្អែលក្បាលជុងថេីរៗដូចជាកូនក្មេងម្នាក់ដេីម្បីអោយគេស្ងប់ចិត្តគេងលក់ស្រួល។ បេះដូងជុងកាន់តែរីកមាឌព្រោះតែទង្វេីដែលគាត់បង្ហាញជូនខ្លួន។ ក្រសែរភ្នែកដែលគាត់មេីលមកគេ គេកាន់តែស្រឡាញ់ពេញចិត្ត នឹងមិនអាចដកខ្លួនឆ្ងាយពីបុរសពោះម៉ាយម្នាក់នេះបានទេ

« គេងហេីយ... » ជុងក៏បិតភ្នែកគេងលក់ក្រោមការអង្អែលក្បាលពីNamjoon ស្នាមញញឹមប្រុសកម្លោះពោះម៉ាយស្រាប់តែស្រោះញញឹមបន្ទាប់ពីវាបានស្លាប់អស់ពេលជាយូរឆ្នាំ សម្លឹងមេីលទៅជុងក្នុងន័យពិបាកនឹងបរិយាយណាស់។

ប្រទេសកាន់ណាដា

     ទឹកដីនៃបនរទេសកាន់ណាដាកាន់តែជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ ប្រទេសនេះទំនេីបស្រស់ស្អាត អ្វីរិទ្ធតែពិសេសNamjoonក៏មានក្រុមហ៊ុនជាច្រេីនសាខានៅក្នុងប្រទេសនេះផងដែរ។

ឡានធំសុីវីឡ័យបានឈប់ងុឺតនៅត្រង់ភូមិគ្រឹះធំមួយគ្រឿងលាបពណ៍មាសយ៉ាងប្រណិត Namលេីកបីកូនតូចនៅក្នុងដៃតែមិនទាន់ហ៊ាននិយាយដាស់មនុស្សដែលគេងកេីយភ្លូៅខ្លួនទេ មេីលទៅគេអស់កម្លាំងណាស់ទេីបមិនហា៊នក្នុងការដាស់

My baby's want you to be mine 💖Where stories live. Discover now