ភាគទី15: ឯងក្បត់សន្យា

Start from the beginning
                                    

ដោយឡែកជុងហ្គុកហាក់បីដូចជាគ្មានព្រលឹងក្នុងខ្លួន ដៃកាន់មួកក្រហមជាមួយអាវជាអ្នកប្រណាំងម៉ូតូពណ៍ក្រហម មានស្រីស្រស់ស្លៀកខ្លីអមសងខាងដែលត្រូវជាអ្នកលេីកទឹកចិត្ត តែជុងហាក់គ្មានអារម្មណ៍នឹងនាងៗដូចពេលពីមុនទេ

« អាជុងទៅរួចអត់សម្លាញ់! » ជីមីនចូលមកនិយាយជាមួយគេនឹងមិត្តគេបីអ្នកទៀត

« អេីហែងទៅរួចអត់មិចថ្ងៃនឹងស្មឿកៗបែបនេះ! » vioពោលឡេីងចំណែកjaneក៏ទៅយកទឹកអោយគេផឹកសម្រួលអារម្មណ៍

« អឺយអញដឹងហេីយថាមិចបានវាស្ងាត់បែបនឹង វាចាំម្ចាស់បេះដូងវាមកលេីកទឹកចិត្ត តែមិនឃេីញមក ស្មានអញមិនដឹង!! » ប្រុសមាត់ឆៅសព្វនាមថាbrandក៏និយាយចំៗធ្វេីអោយមិត្តគេទាំងអស់ងាកមេីលមេីលផ្ទៃមុខជុងហ្គុកភ្លាម

« នេះឯងប្រាប់រឿងគាត់ថាឯងមកប្រលងប្រណាំងម៉ូតូដែស! » ជីមីន

«....» ជុងនៅតែមិនឆ្លេីយដដែរ គេមិនដែលបែបនេះពីមុនមកទេ ជុងក៏មាននាមជាអ្នកប្រណាំងអាជីបដែលអ្នកចាកខាងគេភាគច្រេីនសុទ្ធតែជាអ្នកធំ

« អាហ្គុកហា៎ កុំពិបាកចិត្តទៅមេីល តាំងចិត្តប្រណាំងអោយឈ្នះសិនទៅ ព្រោះថាអ្នកចាក់ខាងឯងច្រេីនណាស់កុំធ្វេីអោយគេខកចិត្ត » jane

« មេនហេីយអាជុង »

« អឹមមិនអីទេ អញមិនអីឯណា...ពួកហែងទៅៗដល់ម៉ោងរបស់អញប្រកួតហេីយ » ជុងក៏ញញឹមស្ងួតដាក់មិត្តគេទាំងបួនអ្នក រួចលេីកមួកមកពាក់ខំប្រឹងធ្វេីធម្មតាតែមិនអាចគេចចេញពីការក្រឡេករបស់មិត្តគេបានទេ។

ម្នាក់ៗដកដង្ហេីមធំបន្តិចរួចអោបជុងម្នាក់ម្តង ផ្តល់ជាកម្លាំងចិត្ត

« ស៊ូៗណាសម្លាញ់ ហែងចាំថានៅមានពួកអញ ពួកអញឈរត្រង់នេះចាំលេីកទឹកចិត្តហែងដូចរាល់ឆ្នាំចឹង »

« អឹមអរគុណណាស់ »

លារគ្នាចប់ជុងបេីកម៉ូតូវឹង ទៅឈប់ចតនៅចំទីលានប្រណាំងតាមខ្សែរបន្ទាត់ ផ្លូវឆ្វែលឆ្វាត់កាច់កុងទាមទារអោយអ្នកបេីកមានជំនាញខ្ពស់បេីមិនអិញ្ចឹងនឹងដួលរបួសមិនខាន។

My baby's want you to be mine 💖Where stories live. Discover now