ភាគទី7: ម៉ាក់ស្លៀកយ៉ាងមិចក៏ស្អាត!

Start from the beginning
                                    

« ប៉ាៗជាអ្នកងូតទឹកអោយអូនណា៎...»

« អឹមតោះមកញុាំអីមកពូរៀបចំម្ហូបអោយរួចហេីយ »

តុអាហារប្រវែងវែង រៀបចំម្ហូបយ៉ាងមានសណ្តាប់ធ្នាប់ Namjoonអង្គុយឯតុខាងមុខ ចំណែកកូនរបស់គេកំពុងតែត្រូវjungkookបញ្ចុកបាយឯណោះ។ នាយមិនទាន់ហ៊ានប៉ះម្ហូបទេ មេីលទៅម្ហូបប្លែកៗដឹងច្បាស់ថាមិនមេនជាស្នាដៃម៉ែដោះឡេីយ

« ហឺយ...លោកសុីទៅខ្ញុំមិនអាក្រក់ដាក់ថ្នាំពុលអោយលោកទេ!! »  ជុងថាអោយ

« ចន ជុងហ្គុក!!! » Namjoonផ្តេីមស្គ្រឺតជេីងធ្មេញបន្តិចពេលគេនិយាយជាមួយខ្លួនគ្មានសណ្តាប់ធ្នាប់ តែជុងនេះមិនខ្វល់ទេ

« យ៉ាងមិចចាំបាច់ហៅឈ្មោះខ្ញុំ! »

« ឯងកុំមកឈ្លេីយជាមួយខ្ញុំអោយសោះ កុំថាខ្ញុំមិនបានប្រាប់!! »

« អូបាទសុំទោស! មិញច្រឡំមាត់ អិញ្ចេីញពិសារលោកប្រុស! »

« ប៉ាៗ កុំថាអោយម៉ាក់អូន!! ផាច់!! » Namboឃេីញឪពុកស្រែកដាក់អោយម៉ាក់ខ្លួនគេក៏ងេីបទៅទះមាត់ឪពុកមួយដៃមុននឹងចូលខ្លួនអង្គុយលេីភ្លៅjungkookវិញ ឯjungសេីចកាច់កទៅក្រោយលាន់ពេញផ្ទះ។

Namjoonមិនមាត់ទេ គេដួសម្ហូបញុាំបន្តដោយមិនខ្វល់ពីជុងហ្គុក តែក្នុងចិត្តនេះនឹកគិតគ្រឺតខ្នាញ់នឹងគេណាស់ ចង់តែហក់ច្របាត់កអោយងាប់។

« ឆឹស! សោះកក្រោះគ្រាន់បេី ចឹងតេីបានប្រពន្ធវារត់ចោលនោះ!! » ញុាំបណ្តេីបញ្ចុកកូនក្មេងក្នុងដៃបណ្តេីរដោយលួចនិយាយក្នុងចិត្តអំពីNamjoon មេីលទៅគេសោះកក្រោះណាស់ មុខស្មេីរ មិនញញឹមបន្តិចឡេីយតាំងពីខ្លួនជួបដំបូងម្លេះ

« ហេម! យេីងត្រូវទៅធ្វេីការហេីយ ឯងមាននាទីជូនកូនយេីងទៅដាក់សាលា មេីលថែគេសព្វគ្រប់ដូចសម្តីឯងនិយាយ ហេីយតែកូនយេីងកេីតស្អី ឯងប្រាកដជាងាប់របស់យេីងមិនបានទេ ចន ជុងហ្គុក!! »
នាយងេីបច្រច់ដៃនឹងតុ
ហេីយផ្តាំទៅជុង ជុងឯណោះសម្លឹងមុខនាយញញឹមចុងមាត់បន្តិច ញាក់ចិញ្ចេីមឌឺម្ខាងបណ្តាលអោយនាយក្រាស់ឯណេះរាងខឹងបន្តិចដែរ

« ទទួលបញ្ជាបាទលោកម្ចាស់! »

« អត់ហេ...ប៉ានឹងម៉ាក់ត្រូវជូនកូនទៅ បេីមិនជូនកូនមិនទៅទេ » Nambo

My baby's want you to be mine 💖Where stories live. Discover now