ភាគទី6: ទៅនៅផ្ទះយេីង

Zacznij od początku
                                    

      កន្លងអស់ទីជាងពីរម៉ោង ជុងហ្គុកបានបីNamboមកវិញ ដោយគេគេងលក់បាត់ទៅហេីយ Namjoonឃេីញអិញ្ចឹងចង់លេីកកូនបីវិញ តែជុងហ្គុករហ័សដាក់ក្មេងគេងលេីគ្រែ ទាញភួយមកដណ្តប់ថែមទាំងថេីបថ្ងាសគេមួយខ្សឺត។ គ្រប់សកម្មភាពបែបនេះ Namjoonឃេីញហេីយលួចញញឹមមិនដឹងខ្លួន

« អោយគេគេងទៅ ឯងចង់ទៅណាទៅចុះ ល្ងាចចាំមកយកគេ ខ្ញុំអាចមេីលគេបាន »

« ហេីយឯងមិនទៅប្រណាំងម៉ូតូទេឬ? »

« មិនទៅទេ បេីម៉ូតូខ្ទិចអស់ទៅហេីយ »

« យេីងប្រាប់ហេីយម៉ូតូនោះឯងយកទៅ ចាត់ថ្លៃសំណងគ្រប់យ៉ាង ពិសេសថ្លៃឯងមេីលថែកូនរបស់ខ្ញុំ »

« យេីងមេីលថែគេព្រោះស្រឡាញ់គេ គេក្មេង មិនមេនមេីលថែគេចាំយកលុយឯងទេ!! » ជុងថាអោយទៅវិញទាំងក្រព័ទ្ធដៃចូលគ្នា ។ បន្ទាប់មកអ្នកទាំងពីរក៏សម្រួលអារម្មណ៍មកអង្គុយលេីសាឡុង ពិភាក្សារឿងខ្លះ...

« យេីងមិនដឹងថាកូនរបស់យេីងគេកេីតអីទេ បានជាគេចង់នៅជិតឯងបែបនេះ មេីលទៅគេប្រហែលជាចង់នៅជិតឯងខ្លាំងហេីយ! »

« ហឹម...រឿងនេះខ្ញុំក៏មិនដឹងដែរ » ជុងហ្គុកចាប់ផ្តេីមដកដង្ហេីមធំ ព្រោះថានាយមិនអាចយកកូនគេមកទុកក្នុងផ្ទះបែបនឹងបានទេ តែក្មេងនោះ យំទាររកខ្លួនមិនឈប់មិនឈរ

« ឯងទៅនៅផ្ទះយេីងទៅ! »

« ស្អី!! »

« ដូចឯងស្តាប់លឺ ព្រោះថាកូនខ្ញុំគេពេញចិត្តឯង ដូចនេះមានតែវិធីនេះមួយគត់ ឯងរេីទៅនៅផ្ទះយេីងចុះ! ធ្វេីជាអ្នកមេីលថែរកូនរបស់ខ្ញុំ ខ្ញុំនឹងអោយប្រាក់ខែឯងយ៉ាងខ្ពស់ជាងតម្លៃឯងទៅប្រណាំងម៉ូតូឈ្នះគុណនឹងដប់អោយតែឯងព្រម  »

« នេះឯងចង់យកលុយទិញក្បាលខ្ញុំ!! »

« យេីងមិនបានយកលុយទិញក្បាលឯងទេ យេីងកំពុងហៅឯងអោយទៅធ្វេីការផ្ទះយេីង កន្លែងស្នាក់នៅបាយម្ហូបប្រាក់ខែក៏មាន! គ្រាន់តែឯងត្រូវមេីលថែកូនខ្ញុំតែប៉ុណ្ណោះ យេីងដឹងថាវាមិនសមទាំងដែលឯងជាប្រុសអោយទៅមេីលថែក្មេង តែអោយយេីងធ្វេីយ៉ាងមិច បេីក្មេងគេចូលចិត្តឯង! »
សម្តីបុិននេះអាចជ្រាបចូលក្នុងត្រចៀកjungkookបានខ្លះ jungឈប់មាត់ងាកសម្លឹងទៅរកក្មេងដែលគេងលក់ស្កប់ស្កល់លេីគ្រែសឹមសញ្ចឹងគិតថាគេគួរតែទៅឬមិនទៅ!!

My baby's want you to be mine 💖Opowieści tętniące życiem. Odkryj je teraz