ភាគទី3: ម៉ាក់ៗ!!

Start from the beginning
                                    

« សម្តីបានណាស់ក្មេងឯងនេះ នេះញុាំទៅពូធ្វេីរួចហេីយ នេះទឹកដោះគោញុាំចុះ ឆ្អែតពូនាំក្មួយទៅផ្ទះ »

« ហិហិ អរគុណលោកពូ » ក្មេងតូចប្រញាប់កាយញុាំយ៉ាងឆ្ងាញ់ញញឹមលិចធ្មេញក្រាស់ដាក់ជុងហ្គុកគេក៏ញញឹមមេីលការញុាំរបស់គេដូចជាមានក្តីសុខណាស់

« អឹមនិយាយអិញ្ចឹងក្មួយឈ្មោះអី? »

« អូនឈ្មោះNambo »

« ចុះផ្ទះនៅឯណា មានចាំទេ? »

« អូនមិនចាំទេ ចេះតែដេីរៗគេចពីសាលាទៅ ព្រោះថាពួកនោះនិយាយថាអូនគ្មានម៉ាក់ ទេីបអូនគេចពីសាលា» នេះជាមូលហេតុដែលboអាចមកដល់ផ្ទះជុងហ្គុកបាន ដោយសារតែនៅសាលាតែងមានគេនិយាយថាboគ្មានម៉ាក់ boជាកូនកំព្រាម្តាយ ក្មេងអន់ចិត្តខឹងគេក៏គេចចេញពីសាលាស្ពាយកាបូបដេីរទាំងមិនដឹងទិស រហូតរសាត់មកដល់ទីនេះនោះឯង

« ជាក្មេងមិនត្រូវគេចសាលាបែបនឹងទេឮទេ គេថាអោយក្មួយថាអោយវាវិញទៅ! ព្រោះក្មួយក៏មានមាត់វិញដែរ ជាកូនប្រុសត្រូវតែខ្លាំង មិនអោយអ្នកណាមេីលងាយបានទេ »
ជុងហ្គុកអង្អែលក្បាលក្មេងទាំងពេញស្រឡាញ់យល់ថាគេនឹងក្មេងនេះមាននិស្ស័យជាមួយគ្នាណាស់ ឯboឯណោះក៏ពេញចិត្តជាមួយជុងហ្គុកណាស់ដែរ

« អូនដឹងហេីយ អរគុណពូដែលបានប្រាប់អូន ពូចិត្តល្អណាស់»

« អឹមញុាំលឿនទៅចាំពូនាំទៅបុស្តិ៍ពូលីសដេីម្បីអោយគេស្វែងរកលោកប៉ារបស់ក្មួយ »

« បាទ...តែពូ អូនសួរមួយមេីល ពូធ្វេីអីមិញនឹងឆ្កឹះឆ្កៀលម៉ូតូហ៎...»

« ហិគឺពូជាអ្នកប្រណាំងម៉ូតូធំ ហេីយម៉ូតូពូខូចដោយសារតែគ្រោះថ្នាក់តិចតួចនឹងណា៎...»

« អូនឃេីញវាឡូយហា៎ ធំឡេីងចង់ចេះប្រណាំងម៉ូតូដូចជាលោកពូដែរ...» គេនិយាយផងកាយវិការរលះផង ដល់ថ្នាក់ជុងហ្គុកទប់សំណេីចមិនបានសេីចតាមគេហេីយដេីរទៅថេីបថ្ពាល់គេខ្សឺតៗ ចាប់បីគេឡេីងទាំងគ្រឺត

« កូនអ្នកណាទេគួរអោយចង់ចាប់ញិចដល់ហេីយ ចង់ក្លាយជាអ្នកប្រណាំងម៉ូតូត្រូវខំរៀនឮទេ មិនមេនគេចសាលាបែបនឹងទេ » ជុងហ្គុក

My baby's want you to be mine 💖Where stories live. Discover now