ភាគ ២

18 0 0
                                        



ផ្ដើមរឿង...
       
   ថ្ងៃនេះជាថ្ងៃ Date ទីមួយនៅក្នុងឆាកជីវិត វាធ្វើឲ្យខ្ញុំអរផងភ័យផង មិនដឹងថាត្រូវធ្វើអារម្មណ៍យ៉ាងមិចឲ្យត្រូវ។ ថ្ងៃនៅការណាត់ជួបនេះខ្ញុំបានចំណាយពេលអស់រយៈពេលជាងពីរម៉ោងដើម្បីរៀបចំខ្លួន ចុះឡើងចុះឡើងខ្ញុំមិនដឹងថាត្រូវធ្វើស្អីខ្លះនោះទេ លាបតែលើការពារកំដៅថ្ងៃនិងលាបក្រែមពណ៌ផ្កាឈូកបន្តិចប៉ុណ្ណោះ ជាមួយនឹងរ៉ូបពណ៌ផ្កាឈូកដៃវែងជើងសំពត់ត្រឹមកែងជើងនិងស្បែកជើងកែងមួយគូ ខ្ញុំគិតថាប៉ុណ្ណេះសមរម្យហើយចំណែករឿងសក់វិញទម្លាក់ធម្មតាទៅក៏បានដែរ។ ខ្ញុំឆ្លុះមើលខ្លួនឯងនៅក្នុងកញ្ចក់មិនដែលនឹកស្មានថា ខ្លួនឯងនិងមានថ្ងៃរៀបចំខ្លួនបានរៀបរយដូចថ្ងៃនេះនោះទេ។ ខ្ញុំញញឹមទៅកាន់កញ្ចក់ម្នាក់ឯងទាំងមានទំនុកចិត្ត
_ " គង្គា ថ្ងៃនេះឯងតែងខ្លួនស្អាតម្ល៉េះប្អូនស្រី! បងមើលសឹងមិនស្គាល់។"
បងវារីនិយាយទាំងទឹកមុខភ្ញាក់ផ្អើល ខ្ញុំក៏តបទាំង ញញឹមទៅកាន់គាត់វិញ :
_ " អរគុណបងហើយ! បើខ្ញុំថ្ងៃនេះស្អាតបងក៏ស្អាតដែរព្រោះពួកយើង ជាកូនភ្លោះនោះអី! "
បងស្រីខ្ញុំទះក្បាលខ្ញុំតិចៗ :
_" ដឹងស្អីទេប្អូនបងនេះ!  និយាយចឹងតើឯងចង់ទៅណាមែនទេហ្អា?
_ "ចា៎! បងថ្ងៃនេះខ្ញុំមានការណាត់ជួប!"
ខ្ញុំនិយាយទាំងញញឹម។

_" ជាមួយមិត្តប្រុសមែនទេ? អីយ៉ា!"
ថ្ពាល់ខ្ញុំចាប់ផ្ដើមក្រហមនិងតបទៅកាន់បងស្រីវិញទាំងរដាក់រដុប
_" ម-មិនមែនទេ! យើងត្រឹមអ្នកស្គាល់គ្នាធម្មតាទេ!! តែយ៉ាងណាបងជួយជំរាបប៉ាម៉ាក់ផងថាខ្ញុំចេញទៅខាងក្រៅរសៀលរាងជ្រេរបន្តិចទើបខ្ញុំបានមកវិញ ឥឡូវនេះខ្ញុំលាបងចេញទៅសិនហើយ។"
_ " អើៗមើលថែខ្លួនផងគង្គា!"

   ....Amazon coffee

_ "អាឡូ! គីរី ខ្ញុំមកដល់ហើយតើលោកនៅទីណា? ខ្ញុំរកមិនឃើញលោកសោះ!"

_ " ខ្ញុំពាក់អាវស្បែកពណ៌ខ្មៅអង្គុយក្បែរតុ ខាងស្ដាំដៃ នាងរកឃើញខ្ញុំនៅ?"
_ " អូហ្នឹងហើយខ្ញុំរកឃើញហើយ!"

ខ្ញុំបានចូលទៅអង្គុយរួមទុក្ខជាមួយនឹងគិរី ពួកយើងបានឃើញមុខគ្នាលើកដំបូង គិរីគេពិតជាសង្ហារណាស់សមជាបុរសដែលនារីគ្រប់គ្នាប៉ងប្រាថ្នាពិតមែន។ កែវភ្នែកទាំងគូរបស់គេខ្មៅយ៉ង់ មុត និងមានពន្លឺស្រទន់ចាក់ចំឱរ៉ា ប្រៀបដូចជាកែវភ្នែករបស់ Angel eyes អញ្ចឹង រាងគេមាំខ្ពស់ស្រឡះ មុខរាយមានមន្តស្នេហ៍។

កំណត់ហេតុស្នេហ៍កម្មWhere stories live. Discover now