កំណត់ហេត្តស្នេហ៍កាត់
ភាគបញ្ចប់
#Maria
ព្រឹកនៃថ្ងៃថ្មី អរុណសូរិយារះចែងចាំងមកបំភ្លឺលោកា បក្សាបក្សីហោះប្រលែងគ្នាពេញមេឃ និងទុំពេញដើមប្រឹក្សាពិភាក្សាគ្នាឮតែចាចៗ។ នៅតាមដងវិថី មានយានយន្តជាច្រើនតូចធំកំពុងតែបើកបរ យ៉ាងមានរបៀប។ ខ្ញុំអង្គុយមើលទេសភាពពីក្នុងកញ្ចក់ឡាន។ ទេសភាពថ្ងៃពិតជាស្រស់ស្រាយណាស់ តែតើហេតុអ្វីបានជាចិត្តតូចមួយនេះគឺមិនស្រស់ស្រាយដូចជាទិដ្ឋភាពដែលកំពុងកើតឡើងអញ្ចឹង?
" គង្គាអើយកុំគិតច្រើនអី!"
ខ្ញុំគិតក្នុងចិត្តម្នាក់ឯងទាំងស្រពោនក្រៀមក្រំ។
មិនដឹងថាព្រលឹងខ្ញុំហោះហើរដល់ណាទេ។ បងស្រីបើកឡានមកដល់ផ្សារទំនើបតាំងពីពេលណាក៏ខ្ញុំមិនដឹង ហុឹម! គិតទៅស្នេហាពិតជាដូចគេនិយាយមែន។ បើយើងជួបឬក៏ប្រើវាត្រូវវាគឺជាថ្នាំពិសេស ប៉ុន្តែបើយើងជួបឬប្រើវាខុសវាគឺជាថ្នាំពុលដ៏អាក្រក់ ប្រៀបដូចជាកុលាប ដែលមានត្របកស្រទាប់ក្រហមស្រស់ប៉ុន្តែដងនៃផ្កាគឺមានបន្លែរាប់ពាន់ ដែលអាចធ្វើឲ្យអ្នកកាន់កុលាបមួយទងនោះមុតនឹងឈឺចាប់ដោយមិនដឹងខ្លួន។
ការដើរផ្សារនេះចំជាការដើរផ្សារពិតមែន។ បងស្រីខំនាំទៅកន្លែងដែលចូលចិត្ត ទៅទិញសំលៀកបំពាក់ ទៅថតរូបតែខ្ញុំប្រៀបដូចជាមនុស្សដែលគ្មានព្រលឹងក្នុងខ្លួនអញ្ចឹង ហើុយ! គង្គាអើយ!។
" គង្គាអូនមើលកាបូបនេះទៅមើលសមនឹងឯងណាស់!"
"...."
"គង្គា!!??"
" ច-ចា៎ស!! ត្រូវហើយបងការដើរលេងថ្ងៃនេះពិតជាសប្បាយណាស់!"
" បងមិនបាននិយាយពីរឿងហ្នឹងទេ ចិត្តឯងទៅដល់ណាហើយ? ប្អូនអើយតាំងសតិហៅអារម្មណ៍មកនៅក្នុងខ្លួនវិញឈប់បណ្ដែកបណ្ដោយវាទៀតទៅ! "
បងវារីនិយាយព្រមទាំងវាយស្មាខ្ញុំតិចៗ។
" តោះទៅញុាំការ៉េមត្រជាក់ៗទៅ ព្រោះវានឹងធ្វើឲ្យអារម្មណ៍ឯងស្រស់ស្រាយឡើងមកវិញ តើល្អដែរទេ? "
" ល-ល្អបង! "
[ហាងការ៉េម...]
" ខ្ញុំយករសជាតិដូងហើយប្អូនស្រីរបស់ខ្ញុំ នាងយករសជាតិ Vanilla សូមដាក់សណ្ដែកដីនិងទឹកchocolate ឱ្យនាងឲ្យច្រើនផងណា!"
VOUS LISEZ
កំណត់ហេតុស្នេហ៍កម្ម
Roman pour Adolescents"ស្នេហាគឺជារបស់ដែលស្រស់ស្អាតបំផុត តែវាក៏អាចក្លាយទៅជារបស់ដែលគួរអោយខ្លាចបំផុតដូចគ្នា។"
