សូមជូនស៊េរីរឿង {ស្នេហានៅយុវភាព}
ជំពូក១ [កំណត់ហេតុស្នេហ៍កម្ម] ភាគ១
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
ខ្ញុំគឺត្រឹមជាមនុស្សស្រីធម្មតាៗម្នាក់ ដែលមិនសូវចេះធ្វើខ្លួន តែបើហ៊ានធ្វើខ្លួនម្ដងណាគឺប្រាកដណាស់គឺជាដូចតួល្ខោនតែម្ដង។ ខ្ញុំមានឈ្មោះថាគង្គា ហើយម្ដាយខ្ញុំប្រាប់ថា គង្គាខ្ញុំនេះមិនមែនជាទឹកធម្មតាទេ គឺជាទឹកដែលមានរលកសូនាមិដ៏ធំទៀតផង ហាសហា! និយាយលេងទេ។ ខ្ញុំគឺជាក្រមុំអាយុ 18 ឆ្នាំម្នាក់ដែលមានការស្រមោលស្រមៃខ្ពស់ រឿងអ្វីដែលមិនអាចកើតឡើងនៅក្នុងជីវិតពិតគឺខ្ញុំអាចបង្កើតឡើងនៅក្នុងពិភពប្រឌិតខ្ញុំបានជានិច្ច។ ពេលទំនេររបស់ខ្ញុំគឺខ្ញុំចូលចិត្តទៅកន្លែងស្ងាត់ដើម្បីអានសៀវភៅទាក់ទងនឹងព្រះនាងម្ចាស់និងព្រះអង្គ។ ស្ដាប់មើលទៅវាពិតជាកំប្លែងណាស់ ដែលមនុស្សធំប៉ុនខ្ញុំនេះហើយនៅអានរឿងទាំងអស់នេះទៀត ប៉ុន្តែទោះជាយ៉ាងណាវាគឺជាផ្នែកដ៏ធំមួយនៅក្នុងជីវិតខ្ញុំដែលបានជួយបន្សាបភ្លើងទុក្ខកង្វល់នៅក្នុងដួងចិត្តខ្ញុំឲ្យរសាយអស់មួយគ្រាៗដែរ។ ខ្ញុំគឺជាមនុស្សដែលចូលចិត្តញញឹម សើចនិងនិយាយលេងច្រើនតែការពិតទៅ ខាងក្នុងចិត្តរបស់ខ្ញុំវាមិនដូចជាអ្វីដែលខាងក្រៅដែលខ្ញុំបានបង្ហាញនោះទេ។ ឈ្មោះថាគង្គានេះ ពិតជាសាកសមជាមួយនឹងមនុស្សដូចខ្ញុំណាស់ ខាងក្រៅមើលទៅគឺស្រស់បំព្រង តែនៅខាងក្នុងចិត្តវិញមានអាថ៌កំបាំងនិងទុក្ខកង្វល់ជាច្រើនដែលបានលាក់កប់ទុកមិនមានអ្នកដឹងប្រៀបដូចជាជម្រៅដ៏ជ្រៅ នៃមហាសមុទ្រដ៏ធំល្វឹងល្វើយ។ ខ្ញុំក៏ជាមនុស្សម្នាក់ដែលធ្លាក់ទឹកចិត្តខ្លាំងផងដែរ។ប៉ុន្តែខ្ញុំតែងតែលាក់វាពីក្រុមគ្រួសាររបស់ខ្ញុំជានិច្ចពីព្រោះខ្ញុំមិនចង់ឲ្យពួកគាត់បារម្ភច្រើនពីខ្ញុំទេ។ ខ្ញុំបានឆ្លងកាត់បញ្ហារាប់ពាន់បញ្ហា សេដ្ឋកិច្ច គ្រួសារ ការសិក្សា មិត្តស៊ីមិត្ត ល។ល តែទោះយ៉ាងណាក៏ខ្ញុំមិនចុះចាញ់ជាមួយនឹងជំងឺធ្លាក់ទឹកចិត្តនេះដែរ ទោះបីជាពេលខ្លះខ្ញុំអស់កម្លាំង និងបន្តទៅមុខម្ដងៗក៏ដោយ។
ថ្ងៃចន្ទនេះគឺជាថ្ងៃប្រកាសលទ្ធផលសម្ភាសន៍ការងាររបស់ខ្ញុំ។ ខ្ញុំបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតទៅកាន់office ការងារដើម្បីស្ដាប់លទ្ធផល ខ្ញុំជឿជាក់យ៉ាងមុតមាំថាខ្ញុំនឹងជាប់ តែដឹងអីខ្ញុំបែរជាធ្លាក់ការងារនេះទៅវិញ។វាជាការងារមួយដែលខ្ញុំស្រឡាញ់បំផុត។ ណ្ហើយចុះ! វាមិនអីទេ!។ ប៉ុន្តែរឿងស៊យវាមិនបានចប់ត្រឹមហ្នឹងទេ។ ល្ងាចថ្ងៃចន្ទនេះខ្ញុំបានឈ្លោះគ្នាជាមួយនឹងគ្រួសារខ្ញុំទៀត រយៈពេលវាស្ទើរតែមួយម៉ោងទៅហើយ ទម្រាំតែយើងបានបញ្ចប់។ ស្ថានភាពនេះវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាធុញថប់ខ្លាំងណាស់ ខ្ញុំក៏រត់ចូលបន្ទប់ចាក់សោ បិទភ្លើងជិតសម្ងំអង្គុយឱបក្បាលជង្គង់ម្នាក់ឯងដើម្បីរំងាប់អារម្មណ៍តាមទម្លាប់ធម្មតា។ អង្គុយបានរៀងយូរក៏នឹកឃើញថា បើសិនបានជាបើកបណ្ដាញសង្គមយកមកលេងបន្តិច ប្រហែលជាអាចរំងាប់អារម្មណ៍លឿនជាងនេះ។ ខ្ញុំបានងាករកទូរសព្ទពណ៌ខ្មៅសំណព្វចិត្តដើម្បីបើកបណ្ដាញសង្គមនិងដោតកាសស្ដាប់ចម្រៀង។ បើកហ្វេសប៊ុកអូសចុះអុសឡើងក៏បានឃើញប្រទះឃើញស្ទេតធឺសមួយដោយចៃដន្យ ដោយស្ទេតធឺសនោះពិតជាទាក់ទាញអារម្មណ៍ខ្ញុំណាស់ព្រោះថាម្ចាស់ដែលផុសនោះគឺមានបញ្ហាដូចខ្ញុំដែរ។ យើងទាំងពីរនាក់បានឆ្លើយឆ្លងមតិទៅវិញទៅមក រហូតមិនយូរប៉ុន្មានពួកយើងក៏ចាប់ផ្ដើមលេងបណ្ដាញទំនាក់ទំនងឆាតជាមួយគ្នា។ កាន់តែចាប់ផ្ដើមនិយាយជាមួយនិងបុរសម្នាក់នោះ អារម្មណ៍ខ្ញុំក៏រៀងល្អឡើងបន្តិចម្ដងៗ។ គេពិតជាកំប្លែងណាស់ ជាមួយនឹងពាក្យលេបខាយ បន្តិចបន្តួចរបស់គេធ្វើឲ្យខ្ញុំសើចភ្លេចអស់នៅរាល់ទុក្ខកង្វល់ ដែលទើបតែនឹងកើតឡើងអម្បាញ់មិញ។ គេនិយាយលើកទឹកចិត្តជាមួយខ្ញុំ។និងឲ្យខ្ញុំរៀនធ្វើជាអ្វីដែលខ្លួនឯងកុំខ្វល់ពីអ្នកដទៃ ពាក្យលើកទឹកចិត្តជាច្រើនបូកបាត់។មិនចេះរីងស្ងួតជាមួយនឹងពាក្យកំប្លែងធ្វើឲ្យខ្ញុំចាប់ផ្ដើមចូលចិត្តគេដោយមិនដឹងខ្លួន។ និយាយយូរៗទៅកាន់តែយូរៗទៅគេក៏ចាប់ផ្ដើមសួរខ្ញុំអំពីទំនាក់ទំនងស្នេហា
" គង្គា តើទំនាក់ទំនងស្នេហារបស់នាងយ៉ាងម៉េចដែរ?😎"
" ខ្ញុំគ្មានវាទេ Lol😂"
"អញ្ចឹងតើពួកយើងគួរតែសាក Dateទៅល្អទេ ខ្ញុំមានអារម្មណ៍ថាចូលចិត្តនាងណាស់ តែខ្ញុំមិនដឹងថាអារម្មណ៍នាងយ៉ាងម៉េចទេ🤭។?"
" ប្រហែលក្បែរៗហ្នឹងដែរ ហាសហា! តែខ្ញុំឆ្ងល់រឿងមួយ😝"
"រឿងអ្វី?🤔"
"ហេតុអ្វីក៏ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាចូលចិត្តបុរសម្នាក់ដែលខ្ញុំមិនទាន់ទាំងដែលស្គាល់ឈ្មោះគេផង ហើយបុរសនោះក៏សុំខ្ញុំធ្វើការណាត់ជួបទៀតវាពិតជាកំប្លែងណាស់ត្រូវទេ? ហាសហា!😝😂"
"អា៎!! ខ្ញុំភ្លេចប្រាប់ខ្ញុំមានឈ្មោះថាគីរី គិរីសីលាតែហៅខ្ញុំថាគីរីបានហើយ។⛰️"
" អីយ៉ាឈ្មោះរបស់យើងទាំងពីរនាក់ផ្ដើមពីអក្សរ គ ដូចគ្នាទៀតចំជានិស្ស័យមែនសូម្បីតែការប្រទះឃើញស្ទេតធឺសរបស់លោក!😂"
" ហាហា ត្រូវហើយកុំភ្លេចណាថ្ងៃស្អែកយើងត្រូវណាត់ជួបនៅ Amazon coffee តើនាងព្រមទេ?🤭❤️"
" អូខេ!😝😝"
ខ្ញុំបញ្ចប់ការឆាតជាមួយគេទាំងញញឹមខ្ជឹបដេកឱបទូរសព្ទដូចជាមនុស្សឆ្កួតអញ្ចឹង។ មិនដឹងថាខ្ញុំស្រមៃដល់ណាទេប៉ុន្តែក៏ដាច់ចង្វាក់អស់ដោយសារតែបងភ្លោះខ្ញុំមកគោះបន្ទប់។
" គង្គាហ្អា!? ឯងយ៉ាងម៉េចហើយប្អូន!!តើត្រូវការឲ្យបងចូលទៅឱបទេ?"
គាត់សួរដោយសំឡេងស្រទន់ និងកក់ក្ដៅជាទីបំផុត។
" ម-មិនអីទេបង វារី ខ្ញុំធូរច្រើនហើយ!"
" ចង់ញ៉ាំបបរទេបងដួសឱ្យ!"
" ច-ចា៎!"
To be connect
ВЫ ЧИТАЕТЕ
កំណត់ហេតុស្នេហ៍កម្ម
Подростковая литература"ស្នេហាគឺជារបស់ដែលស្រស់ស្អាតបំផុត តែវាក៏អាចក្លាយទៅជារបស់ដែលគួរអោយខ្លាចបំផុតដូចគ្នា។"
