part 13. សត្រូវស្នេហា

Start from the beginning
                                    

Vegas : អូ... Yim ទើបតែមកមែនទេ

Yim : បាទ ចុះបង...អា.. ជូន pete មកមែនទេ

Vegas : ហ្នឹងហើយ

Yim : អញ្ចឹងខ្ញុំទៅមុនហើយ ដល់ម៉ោងចូលរៀនហើយ bye bye

Vegas : bye bye

Pete ឃើញបែបនេះក៏រៀងប្លែកភ្នែក គេគិតថាម្នាក់មិញនេះហើយដែលនិយាយជាមួយ vegas ក្នុង office ថ្ងៃមុន ម្យ៉ាងទៀត Vegas ញញឹមពេលនិយាយជាមួយគេ នេះទំនាក់ទំនងអ្វីឲ្យប្រាកដ

Pete : អ្នកណាគេបង?

Vegas : គ្មានអ្នកណាទេ ចូលរៀនទៅប្រយ័ត្នមិនទាន់ម៉ោង

និយាយហើយក៏ចូលឡានបើកទឹកបាត់ ឯ Pete ក៏ដើរចូលសាលាបាត់

មកមើល Vegas វិញពេលនេះក៏ជិះទៅដល់ឃ្លាំងចាស់មួយកន្លែង គេក៏ចេញពីឡាន ដើរចូលទៅខាងក្នុងជាមួយអង្គរក្ស 3-4 នាក់... ពេលចូលទៅដល់ក៏ឃើញមាន បុរសម្នាក់ត្រូវបានគេចងជាប់ខ្លួនប្រឡាក់សុទ្ធតែឈាម មកវិញក៏មើលមិនយល់សុទ្ធតែស្នាមជាំ តែមិនសល់ទុកពីការដាល់ ហើយក៏មានអង្គរក្ស 4-5 អ្នកឈរយាមនៅទីនោះ

Vegas : យ៉ាងម៉េចវាមាននិយាយអីនៅ?

Big : វាមិនព្រមនិយាយទេទាន
(ជាម្នាក់ក្នុងចំណោមអ្នកឈរយាមនោះ)

Vegas : ល្អ មកដកធ្មេញវាឲ្យអស់ទៅ ទុកធ្វើអីបើមិននិយាយដដែល

អង្គរក្សលឺបែបនេះក៏ទៅយកឧបករណ៍មក ពួកគេរៀបនឹងប្រតិបត្តិការទៅហើយ អាម្នាក់នោះក៏ព្រមនិយាយ

" ឈប់សិនយើងប្រាប់ក៏បាន.." និយាយទាំងពិបាក
" គឺ... លោក Han" *ផាំង*

Vegas : ចង្រៃយ៎!!!
Vegas គ្រាន់តែឮចម្លើយភ្លាមក៏បាញ់ទម្លោះក្បាលគេតែម្ដង។ លោក Han (ប៉ាpete)? Vegas មិនជឿទាល់តែសោះ វាមិនអាចជាគាត់ដាច់ខាត អាម្នាក់នេះត្រូវគេបង្ខំឲ្យនិយាយច្បាស់ណាស់។
.
.
.
Time skip~ 5:00pm

Pete ចេញពីរៀន Nop ក៏មកយក ព្រោះ Vegas រវល់ការងារក្រុមហ៊ុន ពេលមកដល់ផ្ទះ Pete ក៏ភ្ញាក់ព្រើតតែម្ដង ព្រោះឃើញ yim អង្គុយនៅបន្ទប់ទទួលភ្ញៀវ ធ្វើកិច្ចការសាលា

Yim : យកទឹកឱ្យមួយកែវមក

Pete : និយាយជាមួយខ្ញុំមែនទេ?

Yim : អូ Pete.. Pete ទេហ៎េ ខ្ញុំស្មានតែអ្នកបម្រើ 😊 *និយាយបែបឌឺដង* ខ្ញុំឈ្មោះ yim រីករាយដែលបានស្គាល់

Pete : បាទ លោកប្រហែលជាស្គាល់ខ្ញុំហើយ

Yim : មែនហើយ ព្រោះបងvegas ឧស្សាហ៍និយាយពីឯង... ថារពឹសគួរឱ្យរំខាន *ដល់ឃ្លាខាងក្រោយគេក៏សង្កត់សំឡេងបន្តិច*

Pete : ចុះម៉េចក៏នៅទីនេះ?

Yim : គឺបង Vegas អោយខ្ញុំមករៀននៅទីនេះ (សុំគេសោះ😒)

Pete : អ៎.. អញ្ចឹងតាមសប្បាយ 😒

Pete ក៏ដើរចេញទាំងមិនសប្បាយចិត្ត ឯ yim វិញក៏ញញឹមសមចិត្តនៅទីនោះ ព្រោះគេដឹងថា Pete លួចស្រឡាញ់ Vegas ដែលជាមនុស្សដែលគេស្រឡាញ់ដូចគ្នា ដូច្នេះហើយគេមិនអាចបណ្ដោយ ឱ្យ Pete ដណ្ដើមទៅបានទេ
.
.
.
Time skip~ 8:39pm

ដល់ពេលញ៉ាំបាយ Vegas ក៏មកវិញ ឯ yim ក៏ត្រូវ Vegas ឃាត់ឱ្យនៅញ៉ាំបាយជាមួយ ពេលនេះអ្នកទាំងបីក៏អង្គុយនៅតុបាយរួមគ្នា ហើយអ្នកបម្រើក៏ចាប់ផ្ដើមរៀបចំអាហារឲ្យពួកគេ

Yim : បង Vegas នៅជូនខ្ញុំទៅផ្ទះបន្តិចបានទេ? ខ្ញុំមិនហ៊ានទៅម្នាក់ឯង

Vegas : ចាំបងឱ្យ Nop ជូនទៅ

Yim : តែ.. *Pete ក៏និយាយកាត់*

Pete : បងមកម្នាក់ឯងតើ ម៉េចក៏ទៅវិញម្នាក់ឯងមិនបាន?

Yim : *ងាកមកសម្លក់ Pete* គឺយប់ហើយ ម្យ៉ាងខ្ញុំទុកចិត្តបង Vegas ជាង

Pete : ខ្លាចអី បង Nop ស្រឡាញ់ស្រីទេគាត់មិនរំលោភបងទេ.. បង Vegas ហត់ហើយឱ្យគាត់សម្រាកទៅ

Vegas : Pete និយាយឱ្យស្រួលមួយបន្តិចទៅ

Yim : នេះ... ក៏បាន Nop ជូនទៅក៏បាន ថ្ងៃក្រោយខ្ញុំមិននៅយប់ពេកទេកុំឱ្យពិបាក 😊 *ងាកទៅ Vegas*

Pete : ដឹងក៏ល្អហើយ... *និយាយតិចៗ*

ពួកគេក៏បន្តញ៉ាំអី.. រួចហើយ Nop ក៏ជូន yim ទៅផ្ទះវិញ
.
.
.
.
.
.

End of part 13

Admin ប្រហែលជាខានផុសរហូតដល់ថ្ងៃសៅរ៍ ព្រោះរវល់បន្តិច...

តែថ្ងៃសៅរ៍ប្រហែលជាផុស 3 ភាគជាប់គ្នាតែម្ដង😊❤️ ដាក់ឲ្យរហេមរហាមហ្មង 😂😂





ម្ចាស់បេះដូងបង Where stories live. Discover now