part 13. សត្រូវស្នេហា

Start from the beginning
                                    

Vegas : ឯងមើលឱ្យច្បាស់ទៅ ថាយើងជាអ្នកណា

Vegas ច្របាច់មាត់ Pete ហើយឱនទៅជិត ដើម្បីឲ្យ Pete មើលឱ្យច្បាស់... ពេលនេះមុខពួកគេនៅជិតគ្នាណាស់ច្រមុះពួកគេសឹងតែប៉ះគ្នាទៅហើយ

Vegas : យ៉ាងម៉េចច្បាស់ហើយនៅ...

*ជុប ជុប ជុប* Pete ក៏ស្រាប់តែចាប់មុខ Vegas មកថើបមាត់បីខ្សើត យ៉ាងញាប់ ហើយក៏អង្គុយសើចទះដៃដូចកូនក្មេងអញ្ចឹង

Pete : yayy... Hahaha

Vegas : ហ៊ើយយយយយ!!!

មួយសន្ទុះក្រោយមក ពេលដែលPete គេងលក់ Vegas ក៏ដាក់ឱ្យ Pete គេងស្រួលបួល ហើយក៏ សម្លឹងទៅ Pete ដោយលិឍមាត់ខ្លួនឯងតិចៗ

" នេះស្រវឹងរាល់ដង ទៅថើបគេអញ្ចឹងដែរហ្អ៎?"
.
.
.
.
ព្រឹកថ្ងៃថ្មី~

Pete ក្រោកពីដំណេកមក ក៏យកដៃទប់ក្បាល ព្រោះវាឈឺខ្លាំងពេក ហើយក៏មើលជុំវិញខ្លួន

" អ្នកណាគេជូនខ្ញុំមកផ្ទះ?" Pete សួរខ្លួនឯងហើយ.. មួយសន្ទុះក្រោយមកក៏យកដៃខ្ទប់មាត់
" បង..បង Vegas មែនទេ?!... ព្រះអើយ នេះខ្ញុំមានធ្វើអីគាត់ឬអត់.. អាយយយ អាចង្រៃ Pete ម៉េចក៏ផឹកច្រើនយ៉ាងនេះ" Pete ក៏ស្រែកជ័យខ្លួនឯង ពេលនេះមិនដឹងប្រឈមមុខហ្នឹង Vegas យ៉ាងម៉េចទេ។ ថ្ងៃនេះគេត្រូវចូលរៀនវិញហើយ គេក៏ប្រញាប់ទៅងូតទឹក ហើយចុះទៅផ្ទះបាយ។ ពេលចុះទៅដល់ក៏ឃើញថា Vegas កំពុងអង្គុយទីនោះរួចជាស្រេច Pete ក៏ទៅអង្គុយក្បែរ Vegas ហើយអ៊ំមេការក៏រៀបចំអាហារពេលព្រឹកឲ្យ

" យប់មិញបងជូនខ្ញុំមកមែនទេ?" Pete សួរទៅ Vegas តិចៗ

Vegas : អុឹម.. *និយាយទាំងមុខស្មើ*

Pete : ខ្ញុំមានធ្វើអីឬនិយាយអ្វីអត់?

Vegas មើលមុខហើយក៏ឆ្លើយ " គ្មានទេ"

Pete : ពិតមែនហ៎េ?

Vegas : កុហកឯងធ្វើអី.. អ៎ ចាំយើងជូនឯងទៅសាលា ទៅផ្លូវតែមួយទេ

Pete : បាទ

ពួកគេក៏មិនទាន់ញ៉ាំអាហារពេលព្រឹក បន្ទាប់មក vegas ក៏ជូន Pete ទៅសាលារៀន
.
.
.
ពេលទៅដល់សាលារៀន ពួកគេក៏ចុះពីឡាន

Pete : អរគុណហើយបង

??? : បង Vegas !!!!

ពេលនោះអ្នកណាក៏មិនដឹង បានស្រែកហៅ Vegas ពីចម្ងាយហើយក៏រត់មករក ហើយអោបដៃ Vegas... Vegas ញញឹមហើយសួរទៅវិញ

ម្ចាស់បេះដូងបង Where stories live. Discover now