ភាគបញ្ចប់: ស្នេហ៍ជានិរន្តិ៍

619 36 2
                                        

មិនយូរប៉ុន្មាន ថ្ងៃដែល ជុងគុក និង ជីមីន ត្រូវចេញចេញទៅប្រទេសហ្វីសក៏បានមកដល់ អំឡុងពេលនេះ ពួកគេបានមកដល់ហ្វីសហើយ ឥឡូវកំពុងស្នាក់នៅសណ្ឋាគារមួយកន្លែង ដែល ជុងគុក បានកក់ទុក។
«អូនសម្រាកទៅណា ពេលគេយកអាហារមកឲ្យ ចាំបងដាស់អូន»
«ហ្ហឹម..»ជីមីន ពុលយន្តហោះ ងងុយគេងចម្លែកគ្រាន់តែមកដល់ភ្លាមនេះសំណាងដែល ជុងគុក មើលថែគេ កុំអីគេមិនដឹងទៅជាយ៉ាងណាទេ។ ជុងគុក ដណ្តប់ភួយឲ្យអាល្អិត មុននិងទាញទូរស័ព្ទខលទៅម៉ាក់៖
(ដល់ហើយមែនទេកូន?)
«បាទម៉ាក់! ទើបតែដល់»
(ចុះកូនមីនយ៉ាងមិចហើយ? មានពុលអីអត់?)
«ពុលយន្តហោះតិចតួច ឥឡូវខ្ញុំឲ្យគេសម្រាកហើយ»
(ល្អណាស់! ចុះកូនគិតសុំគេរៀបការនៅថ្ងៃណា?)
«ប្រហែលមួយថ្ងៃពីរទៀត»
(សំណាងល្អណាកូន)
«បាទម៉ាក់..»ទូត...។
ដែលគេនាំ ជីមីន មកទីនេះ មិនមែនមកព្រោះការងារ តែមានបំណងចង់សុំ ជីមីន រៀបការ ឬសុំបញ្ចាំចិត្ត កក់ ជីមីន ទុកសិន ពេលណាដែលរាងតូចរៀនចប់ ពួកគេនិងរៀបការភ្លាម ខណៈពេលនេះពួកគេរស់នៅជាមួយគ្នាក៏ដោយ តែគេចង់មានពិធីធំដុំមួយ ធ្វើឲ្យល្បីកក្រើកប្រទេសកូរ៉េតែម្តង ដើម្បីបញ្ជាក់ថា ជីមីន ជាប្រពន្ធគេ ជាមនុស្សដែលគេស្រឡាញ់តែម្នាក់គត់។

ប្រមាណជាម៉ោង៧យប់ ជីមីន ចាប់ផ្តើមភ្ញាក់ពីគេងទាំងធីងធោងវិលមុខ។ គេរកមើល ជុងគុក ក្នុងបន្ទប់ តែមិនបានឃើញនាយ ឃើញតែអាហារនៅលើតុ និងមានកូនក្រដាសតូចមួយសរសេរដោយនាយ៖
(ពេលអូនភ្ញាក់ពីគេង កុំភ្លេចញ៊ាំអាហារដែលបងរៀបចំឲ្យ បងមានការទៅក្រៅមួយភ្លេត ចាំបងមកវិញ! ស្រឡាញ់អូន)ស្នាមញញឹមផុសឡើង បន្ទាប់ពីអានចប់។
«សង្សារអ្នកណាទេនៀក គួរឲ្យស្រឡាញ់ដល់ហើយ»គេទុកNoteនោះមួយកន្លែង ចាប់ផ្តើមញ៊ាំអាហារតាមនាយប្រាប់ ព្រោះពេលនេះក៏ឃ្លានដែរ...។

បីថ្ងៃកន្លងផុត ជុងគុក និង ជីមីន ដើរលេងសឹងគ្រប់ទីកន្លែង មិនថាជីមីន ចង់ទៅណា ជុងគុក ជូនទៅទាំងអស់! ស្នាមញញឹមអាល្អិត ជាក្តីសង្ឃឹមរបស់គេ គេនិងធ្វើឲ្យស្នាមញញឹមមួយនេះ មានជារៀងរហូត។
«នេះណែ! ហិហិ»ជីមីន កប់ព្រិលទឹកកកដាក់រាងក្រាស់ អំឡុងពេលនេះពួកគេកំពុងនៅកន្លែងដែលសម្បូរដោយទឹកកក។
«ជីមីន ឈប់! ប្រយ័្នតបងតដៃណា..»
«បងហ៊ានកប់អូនហេ៎ស?»
«បងមិនហ៊ាន តែទៅដល់សណ្ឋាគារវិញ អូនច្បាស់ជាសន្លប់ក្រោមទ្រូងបងមិនខាន»
«ពេលនោះអូនមិនដឹង! តែពេលនេះបងត្រូវអូនធ្វើបាបឲ្យឆ្អែតសិន ហិហិ នៀក...»អាល្អិតចេះតែបន្តដេញកប់ ខណៈ ជុងគុក កំពុងដេញចាប់គេដូចគ្នា។
«អ្ហាយយ៎..ជុងលែងអូន»
«បងមិនលែងទេ សឺតត»បានឱកាស ជុងគុក ចាប់ផ្តួល ជីមីន ឲ្យដួលលើព្រិលទឹកកក បន្តថើបក្រញិកថ្ពាល់អាល្អិតសងខាង រហូតក្រហមងាំង។
«ជុងបានហើយ ក្រហមថ្ពាល់អូនអស់ហើយ»
«អូនគួរឲ្យស្រឡាញ់ធ្វើអី?»
«លេងខូចគេ ចាំមើលគេប្រាប់ម៉ាក់»រាងតូចពេបមាត់ធ្វើជាខឹងនាយ គឺងរនិងណា..។
«ជីមីន! អូនងរនិងបងហេ៎ស?»
«មិនដឹងទេ លួងគេ»អាល្អិតងាកមុខចេញលួចញញឹមខ្ជឹប។ បោកឲ្យនាយលួងនិងណា ចង់ដឹងថាលួងគេដោយរបៀបណា?
«មីននីហា..»
«ថី!»
«ឈ្លើយហេ៎ស?»
«គេចឹង! ចង់មិច?»
«ចង់រំលោភអូននោះអី»
«ពើមហា បានតែមាត់»
«ទៅវិញអូនគង់តែត្រូវទេ តែពេលនេះ បងមាន រឿងមួយចង់សុំអូន»
«មិនព្រមទេ»
«មីននីហា..»
«ថីបងឯងនៀក! ហៅនោះហៅ»ជីមីន ព្រមងាកមុខមកវិញ ស្រាប់តែត្រូវភ្ញាក់ផ្អើល ខណៈនាយបង្ហាញចិញ្ចៀនចំពោះមុខគេ។
«ជុង..បង..នេះ..បង..»
«ដែលបងនាំអូនមកទីនេះ គឺប្រុសតែរឿងនេះ មិនមែនបងមានការងារស្អីដូចបងនិយាយទេ! ការពិតបងមកនេះ គឺដើម្បីអូន»
«បងថាដឹងវាលឿនពេលសម្រាប់អូន អូននៅរៀនមិនទាន់ចប់ តែបងគ្រាន់តែចង់ធ្វើវា បញ្ជាក់ចិត្តស្មោះចំពោះអូន ជីមីន! អរគុណអូនខ្លាំងណាស់ ដែលព្រមទទួលយកបង មិនថាបងធ្លាប់ធ្វើអាក្រក់ដាក់អូនម្តេច
ខ្លះ តែអូននៅតែស្រឡាញ់ នៅក្បែរបង ព្រមរួមរស់ជាមួយបង ចិញ្ចៀនមួយវង់នេះ វាជាចិញ្ចៀនដែលអូនបានដោះទុក ថ្ងៃដែលអូនចេញពីផ្ទះ ព្រោះតែបង! ឥឡូវនេះ! វាបានមករកអូនវិញហើយ អាចទេ ជីមីន! ពេលអូនរៀនចប់ អូនព្រមរៀបការជាមួយបង ធ្វើជាកូនប្រសារត្រកូលចន ជាប្រពន្ធ ចន ជុងគុក! តែអំឡុងពេលនេះ បងចង់សុំអូនកក់ទុកសិន ចាំពេលណាដែលអូនរៀន ពេលនោះពួកយើងនិងរៀបការជាមួយគ្នា ដរាបណាអូមព្រមនិងបង អូនព្រមរងចាំ
បងទេ? សម្រាប់បង បងនិងរងចាំអូន»រាងក្រាស់បញ្ចេញស្នាមញញឹមដើម្បីបញ្ជាក់ថា មិនថាយូរជាងនេះ គេនៅតែចាំ ចាំរហូតដល់ ជីមីន រៀនចប់ គេមិនបង្ខំឡើយ ត្រឹមតែពីរឆ្នាំទៀត វាមិនយូរទេ។
«ហ្ហឹក..ជុង..»ជីមីន គេរំភើបរហូតដល់យំ ផ្តល់ចម្លើយឲ្យនាយមិនចេញ ព្រោះតែរំភើបខ្លាំងពេក។
«ព្រមទេ? មីននី»
«អូនព្រម ព្រមធ្វើជាប្រពន្ធបងពេលអូនរៀនចប់»
«អូននិយាយពិតណា..»
«បាទ! អូននិយាយការពិត»ជុងគុក បានឮហើយ គេស៊កចិញ្ចៀនចូលម្រាមដៃនាងខាងឆ្វេងរបស់អាល្អិត រួចថើបមាត់ ជីមីន យ៉ាងយូរ។
«បងសន្យាហើយណា ថានិងចាំអូន»
«បាទ! បងសន្យា! តែរយះពេលអូននៅរៀន ហាមសម្លឹងមើលប្រុសផ្សេងក្រៅពីបង ព្រោះអូនមានម្ចាស់ហើយ»រាងក្រាស់លើកបង្ហាញដៃរាងតូចដែលមានចិញ្ចៀនបញ្ចាំចិត្តរបស់គេ។
«បងក៏ដូចគ្នា! បើសិនតែលួចមានអ្នកផ្សេងក្បត់អូន អូននិងសម្លាប់បងឯងចោល ថែមទាំងកាត់របស់បងឯងឲ្យឆ្កែស៊ីទៀត»គេលើកដៃម្រាមដៃ បញ្ជាក់ថានិងកាត់ពិតមែន។
«ហូយ..អូនសម្លាញ់! កាចពេកទេដឹង?»
«អូនមិនបានគម្រាមបងទេណា អូននិយាយពិត ធ្វើពិត! បើបងហ៊ានតែក្បត់អូន បងឯងត្រៀមខ្លួនទៅ»អាល្អិតលើកដៃចង្អុលនាយ មិនបានគម្រាម តែគេនិងធ្វើពិត។
«បងមិនហ៊ានទេ ណាមួយទោះអូនមិនប្រាប់ បងក៏មិនធ្វើដែរ»រាងក្រាស់គ្រាហ៍ឲ្យអាល្អិតអង្គុយឡើង។
«អូនជឿលើបង ជឿថាបងមិនមើលអ្នកណាក្រៅពីអូន»
«បងសំណាងណាស់ ដែលបានស្គាល់អូន បានស្រឡាញ់គ្នាជាមួយអូន អរគុណអូនដូចគ្នា ដែលព្រមស្រឡាញ់បង»
«អូនសន្យាថា និងថែស្នេហាមួយនេះ រហូតពួកយើងអស់ជីវិតរៀងខ្លួន»
«អូនស្រឡាញ់បង ជុង»
«បងក៏ស្រឡាញ់អូន មីននី»អ្នកទាំងពីរឱបគ្នាម្តងទៀត និងថើបគ្នា ក្រោមដំណក់ព្រិលលាយឡំជា មួយទឹកកកដែលពួកគេកំពុងតែលេងនៅទីនេះ។
ក្តីស្នេហាពួកគេ និងមានបែបនេះជារៀងរហូត ទោះវាលឿន ឬយឺត ពេលបន្តិច ដែលពេលពួកគេស្គាល់គ្នា តែវាជានិស្ស័យ បានបណ្តាលឲ្យពួកគេស្រឡាញ់គ្នា។ ទម្រាំតែមកដល់ថ្ងៃនេះ ពួកគេឆ្លងកាត់រឿង
រ៉ាវជាច្រើន មានទាំងការយល់ច្រឡំលើគ្នា ខឹងស្អប់គ្នា បែកបាក់ តែពួកគេនៅតែមកស្រឡាញ់យល់ចិត្តគ្នាវិញ រាល់ឧបសគ្គដែលឆ្លងកាត់ ជាបទពិសោធន៍នៃជីវិតគូរ មុននិងចួបសាងគ្រួសារឬក្តីសុខ តែង
តែមានរឿងខ្លះកើតឡើង តែបើពួកគេចេះអត់ឱន លើកលែង នោះជីវិតគូរស្នេហាពួកគេ និងបន្តស្រឡាញ់គ្នាជារៀងរហូត ដល់ចាស់កោងខ្នងតទៅអើយ...។

ចប់ដោយបរិបូរណ៍

You've reached the end of published parts.

⏰ Last updated: Feb 24 ⏰

Add this story to your Library to get notified about new parts!

💔 Devil Husband 💔 (Complete)Where stories live. Discover now