ចេញពីធ្វើការភ្លាម ជីមីន ជិះកង់ទិញអាហារទុក ញ៊ាំនៅផ្ទះជាមួយបងប្រុស! មិនបានចាប់អារម្មណ៍ថា មានឡានមួយជិះតាមគេពីក្រោយឡើយ ឡាននោះគ្មានអ្នកណាក្រៅពី ជុងគុក។
«នេះហេ៎សផ្ទះ? តូចជាងរន្ធកណ្តុរទៅទៀត»ដឹងថាផ្ទះ ជីមីន នៅម្តុំណាហើយ ជុងគុក បើកឡានទៅវិញ ទុកកម្លាំងធ្វើការបន្ត និងត្រៀមខ្លួនប្រយុទ្ធនៅថ្ងៃស្អែកនេះ។
ជីមីន ងូតទឹកផ្លាស់ឈុត ព្រោះពេលនេះម៉ោងជិត១១យប់ហើយ គេមានពេលតិចណាស់ ទម្រាំតែបងប្រុសមកវិញ ខ្លាចបែកការដឹងថាគេលួចធ្វើការងារក្រៅម៉ោង។
«ជីមីន! បងមកហើយ»
«បងប្រុស! ថ្ងៃនេះមកលឿនម្លេះ?»ចេះសំណាងដែរគេរៀបចំខ្លួនរួចមុន តែថា..បងគេមកលឿនណាស់ថ្ងៃនេះ មើលម៉ោងទើបតែ១១ហ្នឹង។
«មេការឲ្យបងចេញម៉ោង១១វិញហើយ»
«អូហ៍..បើចឹងបងញ៊ាំបាយនៅ?»
«នៅទេ! បងថាមកញ៊ាំជាមួយឯង»
«មកញ៊ាំជាមួយគ្នាមក ខ្ញុំទិញអាហារមកច្រើនណាស់»ជីមីន ដើរមកតុអាហារ រៀបចាក់ម្ហូបដាក់ចាន។
«នេះ! លុយធីបថ្ងៃនេះ»យ៉ុនថេ ហុចលុយឲ្យ ជីមីន ដូចទម្លាប់ពេលមកពីធ្វើការវិញ។
«៥០០$ បានច្រើនទៀតហើយបងប្រុស»
«បើបងរកបានបែបនេះរាល់ថ្ងៃ បងចង់បង់រំលស់ខន ដូរ នៅផ្ទះធំជាងនេះ ដើម្បីកុំឲ្យឯងពិបាក»
«លុយដែលបងឲ្យខ្ញុំ ល្មមអាចទិញខនដូរមួយ បងចង់យកវាទៅទិញខនដូរក៏បាន បើបងត្រូវការ»
«បងទើបតែធ្វើបានប៉ុន្មានថ្ងៃ មិនអាចទិញបានទេ ជីមីន»
«បើចឹងពួកយើងជួលក៏បាន លុយមានគ្រប់សម្រាប់ជួល»
«អូខេ! ស្អែកនេះឯងទៅសាលាចុះ បងទៅរកជួលខនដូរនៅ និងរើឥវ៉ាន់យកទៅតែម្តង»
«តែបងត្រូវធ្វើការមិនចឹង?»
«បងឈប់ធ្វើហើយ! បងធ្វើតែក្នុងក្លឹប ចាប់ពីម៉ោង ៤ទៅ លុយធីបក៏កាន់តែច្រើន ណាមួយធ្វើការក្នុងម៉ាត លុយមិនបានច្រើនដូចធ្វើការក្នុងក្លឹបទេ»
«បើបងសម្រេចចឹង ខ្ញុំក៏តាមបង»
«នេះ! ញ៊ាំឲ្យច្រើនៗទៅ»
«បងប្រុសក៏ដូចគ្នា»ពួកគេចាប់អាហារឲ្យគ្នាទៅវិញទៅមក ញ៊ាំបាយជុំគ្នាយ៉ាងសប្បាយរីករាយ។ ស្អែកនេះគេបានទៅនៅកន្លែងថ្មី ដែលធំ
ជាងនេះ ទីនេះក៏ល្អដែរសម្រាប់គេ ទោះវាតូចបន្តិច តែមានក្តីសុខ តែបើបងប្រុសគេចង់នៅកន្លែងថ្មីទៅហើយ គេមិនជំទាស់គេ គាត់ខំរកលុយដើម្បីគេ គាត់ចង់បានអី គេយល់ស្របទាំងអស់...។
YOU ARE READING
💔 Devil Husband 💔 (Complete)
Action«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023
