Part22: ត្រចៀកស្រាល

782 50 2
                                        

បន្ទាប់ពីរៀបចំខ្លួនរួចហើយ ជីមីន និង យ៉ុនថេ ចុះមកក្រោម ដើម្បីបកស្រាយប្រាប់ ជុងគុក។
«ជុងគុក! លោកជឿខ្ញុំទៅ ខ្ញុំនិងបង យ៉ុនថេ ពួកយើងមិនបានធ្វើអីគ្នាដូចដែលលោកឃើញទេ»ជីមីន ព្យាយាមបកស្រាយចង់បែកពពុះមាត់ តែ ជុងគុក នៅតែធ្វើព្រងើយ ប្រកាន់មុខងាប់ដដែល។
«មិនបាច់បកស្រាយទេ លួចសាហាយជាមួយគ្នាក៏ប្រាប់តាមត្រង់ទៅ ទាន់យើងនៅផ្តល់ឱកាសឲ្យ»អ្នកស្រី
«អ្នកម៉ាក់! ខ្ញុំមិនបានសាហាយជាមួយបងយ៉ុនពិតមែន ហ្ហឹកៗ»ជីមីន
«អ្នកណាឲ្យឯងហៅយើងថាម៉ាក់? យើងគ្មានកូនប្រសារដូចឯងដែលលួចមានសាហាយស្មន់ជាមួយកូនចៅប្តីយើងទេ»អ្នកស្រី
«ពួកយើងមិនបានមានអីៗជាមួយគ្នាពិតមែន អ្នកប្រុសនិងលោកស្រី ជឿពួកយើងទៅ ពួកយើងត្រូវអ្នកប្រុស ហ្វឺស ដាក់ថ្នាំ»យ៉ុនថេ
ផ្លាច់!
«ថោកទាប! បង្ករឿងតែឯងសុខៗ ពួកឯងមានមុខអីមកចោតយើង ជុង..អូនមិនដឹងរឿងទេណា បងកុំជឿពួកវា»ហ្វឺស រំអួយដាក់គេ។
«មែនហើយ កូនជុង! ម៉ាក់ធានាឲ្យកូន ហ្វឺស បាន ម៉ាក់ជាអ្នកឃើញពួកគេចូលបន្ទប់ជាមួយគ្នាផ្ទាល់ភ្នែក កូន ហ្វឺស វិញគេមិនបាននៅផ្ទះទេ គេរវល់ចេញទៅខាងក្រៅ ពួកវាចោតប្រកាន់កូន ហ្វឺស»
«ខ្ញុំដឹងថាត្រូវដោះស្រាយអីហើយម៉ាក់»គេឆ្លើយតបជាមួយគាត់ ខណៈភ្នែកងាកមកប្រសព្វជាមួយ ជីមីន។
«អូយ៎យ..ជុងគុក! ខ្ញុំឈឺ...»ជីមីន បំភ្លឺសំឡេងស្រែក ស្របពេលដែល ជុងគុក ច្របាច់ដៃគេសឹងតែបាក់ឆ្អឹង។
«ចន ជីមីន! យើងមិនបានទៅរកឯងច្រើនថ្ងៃ ឯងរមាស់ហ៊ានយកកូនចៅប៉ាយើងទៅដេកដល់បន្ទប់ផងហេ៎ស? ឯងថោកទាបម្លេះ អាក្មេងចង្រៃ ឌឹប..» មួយដៃចំកណ្តាលមាត់ ធ្វើឲ្យ ជីមីន ដួលអុកគូទនិង
ឥដ្ឋ។
«អ្នកប្រុសតូច»យ៉ុនថេ ជួយគ្រាហ៍អាល្អិត។
«ជុងគុក! លោកយល់ច្រឡំហើយ គ្រប់យ៉ាងមិនដូចលោកគិតទេ ខ្ញុំត្រូវគេរៀបចំផែនការធ្វើបាប»
ផ្លាច់!
មួយកំផ្លៀងទៅកាន់ ជីមីន ម្តងទៀត ម្តងនេះគេមានហូរឈាមតាម គែបមាត់ ដោយសារតែ ជុងគុក វាយ និងដាល់។
«បិទមាត់ដ៏គម្រក់របស់ឯងទៅ ឯងធ្វើស្អី ឯងដឹងខ្លួនឯងហើយ មិនបាច់យកលេសចោតប្រកាន់អ្នកដទៃ គិតថាគេទម្លាក់កំហុសឲ្យឯងទេ យើងមើលស្រាលមនុស្សដូចឯងពេកហើយ លោកប៉ាមិននៅតែ
ប៉ុន្មានថ្ងៃ ឯងក្លាហានហ៊ានអូសក្បាលវាទៅដេកដល់បន្ទប់»
«លោកស្តាប់ខ្ញុំបកស្រាយសិនទៅ ហ្ហឹកៗ..ជុងគុក លោកយល់ច្រឡំហើយ ខ្ញុំមិនបានធ្វើបែបហ្នឹងទេ»
«ជុង! បងកុំជឿវា! វាលួចមានសាហាយ ដូច្នដះបងត្រូវតែចាត់ការវាណា..»ហ្វឺស ចាប់ដៃរបស់គេ និយាយចាក់រុក នាំភ្លើងឲ្យ ជុងគុក កាន់តែក្តៅ ក្រហាយ។
«ឯងធ្វើខុសច្បាប់បណ្តាំមរតក ដូច្នេះយើងនិងលែងលះជាមួយឯង ទ្រព្យសម្បត្តិទាំងអស់ ឯងត្រូវស៊ីញ៉េផ្តល់ឲ្យយើងទាំងអស់»ជីមីន ស្លើរភ្នែកទាំងគូរ។ លែងលះហេ៎ស? អត់ទេ!
«អត់ទេ! ខ្ញុំមិនព្រមលែងទេ»
«ឯងធ្វើខុសបណ្តាំមរតក ដូច្នេះកូនយើងមានសិទ្ធិលែងលះជាមួយឯងមុនពេលកំណត់»អ្នកស្រីលូកមាត់។
«បើឯងគិតថាឯងត្រូវគេចោតប្រកាន់ ចឹងឯងលែងលះជាមួយយើងទៅ ដើម្បីពិសោធន៍ភាពស្មោះត្រង់របស់ឯង»នាយដាក់សំណើរចឹងទៅហើយ គេគ្មានជម្រើស ក្រៅពីព្រមលែងលះទេមើលទៅ។
«អ្នកប្រុសតូច កុំព្រមអី»បើ ជីមីន ព្រម គ្រប់យ៉ាងដឹងតែរលាយហើយ។ គេមិនអាចការពារ ជីមីន បាន តាមបញ្ជាលោកម្ចាស់សោះ មានតែធ្វើឲ្យ ជីមីន មានទុក្ខលើសដើម។
«បាន!ខ្ញុំនិងលែង ដើម្បីបញ្ជាក់ថា ខ្ញុំនិងបងយ៉ុន ពួក យើងមិនបានសាហាយជាមួយគ្នា»
«ល្ងាចនេះម៉ោង៤ មេធាវីនិងមកទីនេះ ដើម្បីឲ្យឯងស៊ីញ៉េលើលិខិតលែងលះ នៅសល់ពេល ឯងត្រូវរៀបខោអាវចេញពីផ្ទះមួយនេះ រួមទាំងឯងដែរ អាយ៉ុនថេ..»និយាយចប់ ជុងគុក ចាញទៅខាងក្រៅ បើកឡានចេញទៅបាត់។
«ហ្ហឹកៗ...»
«ហាសហា ទីបំផុត យើងអាចកំចាត់ឯងបានហើយ»ហ្វឺស លួចសើចនៅក្នុងចិត្ត មុននិងឡើងទៅលើបន្ទប់។
«គ្រប់យ៉ាងជារបស់កូនយើង មិនយូរឬឆាប់ គង់តែក្លាយជារបស់កូនយើងដដែល»មុននិងដើរចេញទៅ អ្នកស្រីនៅឆ្លៀតសើចចម្អកដល់ពួកគេពីរនាក់ទៀត។
«អ្នកប្រុស ហេតុអីយល់ព្រម?»
«ជុងគុក! គេគិតថាខ្ញុំមានសាហាយ ទោះពន្យល់ប្រាប់គេយ៉ាងណា គេក៏មិនជឿដែរ គេជឿអ្វីដែលគេបានឃើញប៉ុណ្ណោះ»
«តែពួកយើងមិនបានធ្វើអ្វីដូចដែលអ្នកគ្រប់គ្នាគិតទេ»
«ខ្ញុំមិនដឹង មិនចាំអីទាំងអស់ ក្រោកមកដឹងតែថា ខ្លួនឯងគេងក្បែរបង ខ្ញុំមិនចាំថាពួកយើងបានធ្វើស្អីគ្នាខ្លះផង ព្រោះមិនចាំ»សូម្បីគេខ្លួនឯងមិនច្បាស់ផង ចង់ឲ្យ ជុងគុក ជឿគេទៀត ពិបាកណាស់។
«បងជឿថាពួកយើងត្រូវ លោក ហ្វឺស និងអ្នកស្រីធ្វើបាបមិនខាន»
«យ៉ាងណា ជុងគុក ក៏មិនជឿពួកយើងនិយាយ ដដែល ទោះជាពួកគេធ្វើបាបយើងក៏ដោយ»គេឱនមុខចុះ អស់សង្ឃឹមឡើងទៅខាងលើ ដើម្បីរៀបចំខោអាវចេញពីទីនេះ។
«លោក ហ្វឺស ច្បាស់ជារៀបផែនការនេះធ្វើបាបអ្នក ប្រុសមិនខាន»យ៉ុនថេ ចាប់ផ្តើមគិតពីរឿងថយ ក្រោយវិញ។ ព្រឹកមិញ គេកំពុងកាត់ស្មៅសុខៗ ហ្វឺស ស្រាប់តែយកទឹកក្រូចមកឲ្យគេ ប្រាប់ថា ជុងគុក ជាអ្នកធ្វើឲ្យ។ ហេតុតែមិនបានចាប់ភ្លឹកច្រើន គេព្រមផឹកមិនស្ទាក់ស្ទើរ ស្រាប់តែផឹកមួយសន្ទុះ មានអារម្មណ៍ថាងងុយគេង ដល់ពេលបើកភ្នែកឡើងម្តងទៀត គ្រប់យ៉ាងដូចឥឡូវនេះឯង...។

ម៉ោង៤រសៀល គ្រប់យ៉ាងបានបញ្ចប់ ដោយ ជីមីន ព្រមស៊ីញ៉េលើ លិខិតលែងលះ រួចគេចាកចេញពីផ្ទះ ព្រមជាមួយ យ៉ុនថេ។ នៅ សេអ៊ូលនេះ គេមិនស្គាល់អ្នកណា ក្រៅពី យ៉ុនថេ ឡើយ ដូច្នេះគេមានតែ រស់នៅជាមួយ យ៉ុនថេ មួយរយះសិន គឺដើររកផ្ទះជួលស្នាក់នៅយប់នេះ ចាំគិតគ្នាពីរឿងនេះពេលក្រោយទៀត។
ចំណែក ជុងគុក វិញ ពេល ជីមីន ចេញទៅផុត គេមិនបានត្រេកអរ ដូចគេធ្លាប់គិតទុកឡើយ។ គេនៅតែខឹង គិតឃើញរូបភាពដែលគេបានឃើញពីថ្ងៃមិញ ជារូបភាពដែល ជីមីន គេងកើយទ្រូងប្រុសផ្សេង
ដែលមិនមែនជាគេ! ទាំងដែលកន្លងមក ខ្លួនប្រាណមួយនោះ តែងតែជារបស់គេមករហូត ឥឡូវពេលនេះ ជីមីន ហ៊ានបូកលូកជាមួយប្រុសផ្សេង ដែលមាននាមជាកូនចៅប៉ារបស់គេទៀត។
«ពុទ្ធោហ្ហើយ...»គេបោកចោលកែវស្រាដែលផឹកអំប្បាញ់មិញទាំងក្តៅក្រហាយ។
ចន ជីមីន អាក្មេងចង្រៃ នៅជាមួយគេធ្វើជាមិនព្រម ឲ្យគេចាប់បង្ខំរហូត ឥឡូវនេះប្រែជាលួចមានសាហាយផងហេ៎ស? ហ៊ានណាស់ដែលពាក់ស្នែងឲ្យគេ នេះសំណាងគេចាប់បានទាន់ កុំអីមិនដឹងថាគេ
ត្រូវក្មេងម្នាក់នោះពាក់ស្នែងឲ្យយូរប៉ុណ្ណាទេ???
ចុះហេតុអីគេត្រូវខឹង? ក្រែងនេះជារឿងល្អសម្រាប់គេនោះអី គេបានលែងលះ បានទ្រព្យសម្បត្តិ មិនបាច់ហត់រងចាំរយះពេលពីរឆ្នាំ ត្រឹមជិតបីខែ គេធ្វើឲ្យ ជីមីន អាចលែងលះជាមួយគេដោយងាយ គេគួរតែ
ត្រេកអរ មិនមែនមកអង្គុយផឹកដូចមនុស្សបែកបាក់ ស្នេហាអញ្ចឹងទេ?? ដូចមនុស្សដែលត្រូវមនុស្សដែលខ្លួនស្រឡាញ់លួចក្បត់!

Author: Taesy ✍🏻 [ ថេយ៍ស៊ី ]

💔 Devil Husband 💔 (Complete)Where stories live. Discover now