Part8: ឌឺដង

636 40 1
                                        

ពេលយប់..

ជីមីន និង លោកចន ក៏ត្រឡប់មកដល់ផ្ទះ គាត់មក យឺត ដោយសារតែ រវល់ជូន ជីមីន ទិញរបស់ខ្លះ ខោ អាវថ្មីៗ របស់ប្រើប្រាស់ផ្ទាល់ខ្លួនសៀវភៅ និងកាត់ឈុតសិស្សសាលា។
«បង! មកហើយឬ? នេះកូន ហ្វឺស គេរងចាំចួបបងតាំងពីថ្ងៃណា..»អ្នកស្រីហៅប្តី ពេលដើរចូលមកក្នុងផ្ទះ។
«សួស្តី! លោកប៉ា»ហ្វឺស ដើរមកជិតគាត់ តែកែវ ភ្នែក សម្លឹងមើលអ្នកដែលឈរក្បែរគាត់មិនដាក់ ភ្នែក។ រូបរាង មុខមាត់បែបនេះ អាចទាយដឹងថា ជាប្រពន្ធអេតាស៊ីវិលរបស់ ជុងគុក ច្បាស់ណាស់។
«ហ្វឺស! មកយូរហើយឬ?»
«កូនមកតាំងពីថ្ងៃ ដើម្បីចួបលោកប៉ា»
«អ្ហឹម..បើចឹងនៅញ៊ាំបាយជាមួយគ្នាសិនទៅ»
«បាទ ប៉ា..»ហ្វឺស ញញឹម កែវភ្នែកនៅតែលួចសម្លឹងមើលប្រុសម្នាក់នោះមិនដាក់ភ្នែកដដែល។
«ចុះឯណាកូនជុង?»
«នៅមិនទាន់មកពីធ្វើការវិញទេ លោកប៉ា»ហ្វឺស
«អ្ហឹម..ជីមីន»
«បាទ ប៉ា»
«ឡើងទៅខាងលើងូតទឹកសម្អាតខ្លួនទៅ ចាំចុះមកញ៊ាំបាយជុំគ្នា»
«បាទ..»ជីមីន ក៏ឡើងទៅខាងលើ ដែលមាន
ក្រសែ ភ្នែក ហ្វឺស តាមសម្លឹងមិនឈប់។
«និងមែនទេអ្នកម៉ាក់ ជាប្រពន្ធរបស់ជុង?»ហ្វឺស ងាកមកសួរអ្នកស្រីទាំងទឹកមុខកម្សត់។
«វានិងឯងកូន»
«មើលទៅគេល្អជាងកូនឆ្ងាយណាស់ គេស័ក្តិសមជាមួយជុងជាងកូនកូនមិនគួរណាមកទីនេះសោះ»
«កូនកុំគិតចឹងអី គ្មានអ្នកណាស័ក្តិសមជាមួយកូនជុងជាងកូនទេ វាគ្រាន់ជាប្រពន្ធអេតាស៊ីវិល រងចាំតែពីរឆ្នាំ កូនជុងនិងលែងលះជាមួយវាហើយ»
«ម៉ាក់និយាយការពិតហេ៎ស?»
«ចាស! ការពិត»ហ្វឺស ញញឹម ឱបគាត់ទាំងត្រេកអរ។ គិតថាមនុស្សដូចគេព្រមរងចាំឲ្យគ្រប់រយះពេលពីរឆ្នាំមែនទេ? កុំសង្ឃឹម! ចាំតែមើលចុះ គេនិងរកវិធីដេញអាក្មេងមុខញីនោះចេញពីផ្ទះមួយនេះឲ្យ
បាន មិនល្ងង់រងចាំឲ្យគ្រប់ពីរឆ្នាំឡើយ..។

ម៉ោង៧ គ្រប់គ្នាចួបជុំគ្នានៅតុអាហារ អត់តែលោកចន គាត់ស្រាប់តែមានការងារបន្ទាន់ត្រូវធ្វើក្នុងបន្ទប់។
«ជុង! ញ៊ាំអានេះទៅណា ជាអាហារដែលបងចូលចិត្ត»ហ្វឺស ចាប់អាហារឲ្យ ជុងគុក ព្យាយាមបង្ហាញភាពផ្អែមល្អែមឲ្យ ជីមីន ឃើញ។
«អរគុណអូនណាស់ ហ្វឺស»ជុងគុក នេះក៏មិនណយ។ បានដៃឌឺដង ជីមីន មិនឈប់ ខណៈដែល ជីមីន មិនខ្វល់ពីសកម្មភាពរបស់ពួកគេ រឹតតែមិនចាប់អារម្មណ៍ថែមទៀត ចង់ធ្វើអីក៏ធ្វើទៅ។
«កូន ហ្វឺស នេះល្អដល់ហើយ ចាំថាកូនជុងចូលចិត្តអី មិនចូលចិត្តអីទៀត កូនជុង កូនសំណាងណាស់ដែល បានកូន ហ្វឺស ធ្វើសង្សារ»អ្នកស្រីនេះក៏បានចិត្ត។ ឃើញថា ជីមីន មិនមាត់ក គាត់កំពុងគិតថា ជីមីន អាចជាអន់ចិត្តដែលគ្រប់គ្នាមិនរវល់ជាមួយ។
«អ្នកម៉ាក់សរសើរពេកហើយ កូនជាសង្សារបងជុងច្រើនឆ្នាំ ដូច្នេះកូនដឹងថាបងជុងមិនចូលចិត្តអ្វី និងចូលចិត្តអ្វី ព្រោះអីបងជុងជាមនុស្សដែលកូនស្រឡាញ់»ហ្វឺស
«បងក៏ដូចគ្នា បងដឹងថាអូនចូលចិត្តអី និងមិនចូលចិត្តអី ព្រោះអូនជាមនុស្សបងស្រឡាញ់នោះអី»ជុងគុក ចាប់ទាញថ្ពាល់របស់ ហ្វឺស បែបគ្រឺតខ្នាញ់។
«ម៉ែ..កុំមកផ្អែមល្អែមនៅចំពោះមុខម៉ាក់មើស ម៉ាក់ លើសជាតិស្ករឥឡូវហ្នឹង»អ្នកស្រីធ្វើជាញញឹមអឹមអៀន ព្យាយាមនិយាយឲ្យ ជីមីន ឈឺចិត្ត។
«ពួកកូនតែប៉ុណ្ណឹង នៅជាមួយគ្នារាល់ថ្ងៃ ផ្អែមល្អែម ប៉ុណ្ណឹងឯងអ្នកម៉ាក់ អូហ៍មែនហើយ ជុងគុក! បងមិនគិតណែនាំគេឲ្យអូនស្គាល់ទេហេ៎ស? អង្គុយជាមួយគ្នាយូរហើយ អូនមិនទាន់ស្គាល់ឈ្មោះគេទេ»
«មិនបាច់ចង់ស្គាល់គេក៏បាន គេគ្រាន់ជាអ្នកក្រៅ គ្មានអីពាក់ព័ន្ធជាមួយពួកយើងទេ»ម៉ាក់រាងក្រាស់និយាយ ហាក់មិនបានគិតពីចិត្ត ជីមីន អីបន្តិច។ យ៉ាងណា ជីមីន ក៏មានឋានៈជាកូនរបស់លោកតាដែរ។
«សួស្តី! ខ្ញុំ ហ្វឺស»ហ្វឺស លាដៃដើម្បីសុំស្គាល់គ្នាជាមួយ ជីមីន។
«បាទ សួស្តី! ខ្ញុំ ជីមីន»អាល្អិតមិនប្រកាន់ គេព្រមលាដៃទៅចាប់ដៃរបស់ ហ្វឺស ជាការស្គាល់គ្នា។
«រីករាយដែលបានស្គាល់ ខ្ញុំជាសង្សាររបស់ ជុងគុក ពួកយើងស្រឡាញ់គ្នាតាំងពីនៅរៀនបរទេសឯណោះ ជុងគុក គេស្រឡាញ់ខ្ញុំខ្លាំងណាស់ ខ្លាំងដល់ថ្នាក់មិនអាចយកភ្នែកមើលអ្នកផ្សេងក្រៅពីខ្ញុំ»
«បាទ»
«នេះឯងមិនគិតសួរនាំអ្វីខ្លះទេហេ៎ស?»ហ្វឺស
«អត់ទេ រឿងអ្នកទាំងពីរ ខ្ញុំមិនខ្វល់ទេ»ជីមីន ញញឹម បន្តញ៊ាំបាយធ្វើមិនដឹង។ ស្មានគេមិនដឹងហេ៎ស ខំអួតរៀបរាប់ថាស្រឡាញ់គ្នាខ្លាំងខ្វះគ្នាមិនបាន ចង់ក្លាយជាអីក៏ក្លាយទៅ ស្រឡាញ់គ្នាយូរប៉ុណ្ណាក៏ស្រឡាញ់ទៅ មិនបាច់មកបញ្ជាក់ទេ ព្រោះគេមិនចង់ដឹង មិនចង់ឮ រឿងអ្នកដទៃ អ្វីដែលគេខ្វល់ គឺពេលវេលារយះពេលពីរឆ្នាំ និងបានលែងលះឆាប់ៗ។
ហ្វឺស ឈប់សួរគេទៀត តែកុំមើលក្នុងចិត្ត ក្តៅក្រហាមមិនស្ទើរទេ។ហ៊ានធ្វើមិនខ្វល់ជាមួយគេផងហេ៎ស គេខំនិយាយប៉ុណ្ណឹងហើយ មិនចាប់អារម្មណ៍ ទៀត លេងឬកសិនទៅ មិនយូរទេគង់តែដល់វេនរបស់គេមិនខាន។
«ញ៊ាំទៅ ហ្វឺស កុំខ្វល់ជាមួយគេអី»ជុងគុក
«បាទ..»

.....

💔 Devil Husband 💔 (Complete)Where stories live. Discover now