ឡើងមកចួបប៉ាក្មេងខាងលើ ជីមីន ភ័យណាស់ ខ្លាចថាគាត់ស្តីបន្ទោសរឿងមិញនេះ។
«លោកប៉ាហៅកូនមានការអី?»
«ហេតុអីកូនសម្រេចចិត្តឲ្យ ហ្វឺស នៅទីនេះ?»
«គេជាសង្សារ ជុងគុក! បើកូនជំទាល់ ជុងគុក ដឹងតែមកធ្វើបាបកូន»
«តែបើកូនឲ្យគេនៅ ហ្វឺស គង់តែធ្វើបាបកូនដដែល»
«កូនអាចការពារខ្លួនឯងបាន»
«កូនមិនទាន់ស្គាល់គេច្បាស់ ដូច្នេះកូនមិនដឹងពីភាពពិលពុលរបស់គេទេ ហ្វឺស ជាមនុស្សបែបណា ប៉ាមើលដឹង»
«គេអាចមិនអាក្រក់ក៏ថាបាន»
«ប៉ាងូតទឹកក្តៅមុនកូន ដូច្នេះប៉ាដឹងអ្វីអាក្រក់ អ្វីល្អ ហើយអ្វីដែល សម្តែង»
«តែ ហ្វឺស ជាមនុស្សដែល ជុងគុក ស្រឡាញ់ ដូច្នេះកូនមិនចង់ធ្វើឲ្យគេខឹងទេ កូនខ្លាចគេធ្វើបាបកូន»
«រាល់ដងកូនជុងធ្វើបាបកូនមែនទេ?»
«តិចតួចទេប៉ា តែបើសិនកូនមិនព្រម កូនដឹងច្បាស់ណាស់ថាគេនិងធ្វើបាបកូន»
«អាកូនជើងល្អនេះ មនុស្សល្អបែរជាមិនឃើញពីទង្វើល្អអីសោះ បើមនុស្សអាក្រក់វិញ និយាយពីស្រឡាញ់ងប់ងល់! ចុះកូនវិញ នៅទីនេះយូរហើយ មានចិត្តស្រឡាញ់កូនជុងដែរអត់?»
«ស្រឡាញ់ហេ៎ស?»គាត់ងួកក្បាល។
«កូនមិនបានគិតរឿងនេះទេ រាល់ថ្ងៃខំតែរៀន ដើម្បីឲ្យរៀនឆាប់ចប់មួយឆ្នាំទៀតកូនត្រូវប្រឡង ដូច្នេះកូនផ្តោតលើការរៀនសូត្រច្រើនជាង មិនបានគិតពីរឿងហ្នឹងទេ»
«គិតចឹងក៏ល្អដែរ ចឹងកូនទៅគេងចុះ»
«បាទប៉ា រាត្រីសួស្តី»ជីមីន ចាកចេញទៅបន្ទប់របស់ខ្លួនវិញ។
មកដល់បន្ទប់ បន្ទាប់ពីសម្អាតខ្លួនរួច គេចាប់ផ្តើមគិត ពីសម្តីគាត់។ ពាក្យថាស្រឡាញ់ ស្រឡាញ់បែបណា? ការស្រឡាញ់នោះគឺជាអ្វី គេជាក្មេងអាយុទើប១៧ឆ្នាំ មានតួនាទីរៀនតែមួយមុខ រឿងស្រឡាញ់អីនោះ គេនូវមិនទាន់យល់ឡើយ មិនដឹងថាក្តីស្រឡាញ់រវាងមនុស្សពីរនាក់បែបណា??
«ឲ្យស្រឡាញ់គេយ៉ាងមិច បើគេធ្វើបាបឯងសឹងអីនោះ អាមីនអើយ»គ្រាន់តែគិតថាឲ្យស្រឡាញ់នាយ គេគិតមិនឃើញផង។ ហើយចង់ឲ្យគេស្រឡាញ់អ្នកដែលធ្វើបាប អ្នកដែលនិយាយមើល ងាយខ្លួន គេធ្វើមិនបានទេ...។
ស្អែកឡើង ជាថ្ងៃដែល ហ្វឺស រើមកនៅទីនេះ គេមកនេះ គឺដើម្បីមកចាត់ការ ជីមីន ឲ្យចេញពីផ្ទះមួយនេះ។ គេមិនអាចរងចាំឲ្យគ្រប់ពីរឆ្នាំបានឡើយ បើសិនរងចាំទម្រាំតែដល់ពេលនោះ ជុងគុក អាចជា
ស្រឡាញ់វា បោះបង់គេចោលមិនខាន។
បន្ទាប់ពីយកខោអាវដាក់ក្នុងទូរអស់ហើយ ហ្វឺស ចុះមកក្រោម ដើម្បីមើលជុំវិញផ្ទះ ព្រោះមិនយូរទៀតទេ ឋានៈជាកូនប្រសារផ្ទះនេះ និងធ្លាក់មកលើគេ។
«ផ្ទះធំខ្លាំងណាស់ បែរជាគ្មានមនុស្សនៅទៅកើត»ម៉ោងស្មើរនេះ គ្រប់គ្នាចេញទៅធ្វើការអស់ ទុកឲ្យគេនៅផ្ទះតែម្នាក់ឯងទៅកើត។ មិនដឹងថាគិតខុសឬត្រូវ ដែលរើមកនៅទីនេះ? ធុញក៏ធុញ ស្ងាត់ក៏ស្ងាត់។
«ទៅShopping ល្អជាង»គេឡើងទៅលើផ្លាស់សម្លៀកបំពាក់ មុននិងចេញទៅដើរលេងនៅខាងក្រៅ បំបាត់ស្ត្រេះ...។
ពេលយប់..
យប់ឡើង សមាជិកក្នុងគ្រួសារនៅជួបជុំគ្នាញ៊ាំអាហារពេលល្ងាច រួមទាំង ហ្វឺស ដែរ ខណៈនោះ លោកចន ចាប់ផ្តើមនិយាយ៖
«ប៉ាមានរឿងប្រាប់អ្នកគ្រប់គ្នា»
«រឿងអីលោកប៉ា?»ជុងគុក
«អាទិត្យក្រោយ ប៉ាត្រូវឡើងទៅប៊ូសាន ដើម្បីទៅមើលគម្រោងសាងសងសណ្ឋាគារ ប្រហែលជាពីរអាទិត្យបានមកវិញ»
«កូនត្រូវទៅដែរទេ?»ជុងគុក
«មិនបាច់ទេ កូននៅមើលក្រុមហ៊ុនចុះ»
«ចុះអូនវិញ?»
«អូននៅផ្ទះទៅ បងទៅធ្វើការ មិនបានទៅដើរលេងទេ»
«អូនដឹង! ក្រែងលោបងចង់យកអូនទៅដែរ»
«ហ្ហឹម»គាត់ក្រវីក្បាលហួសចិត្តនិងប្រពន្ធ។ ចង់ឲ្យគាត់យកទៅតាមមើលតែក្មេងទៅកើត..។
ជិតម៉ោង៩យប់ លោកចន ហៅ យ៉ុនថេ ឲ្យមកបន្ទប់ធ្វើការរបស់គាត់ដើម្បីចង់ពឹងរឿងម្យ៉ាង៖
«លោកម្ចាស់ហៅខ្ញុំមានការអីដែរ?»
«ឯងមិនបាច់ទៅប៊ូសានជាមួយយើងទេ»
«ហេតុអីលោកម្ចាស់?»គេចម្លែកចិត្តណាស់។ គេជាអ្នកបម្រើ អាចថាជាដៃស្តាំដែរ អំឡុងពេលទៅឆ្ងាយអញ្ចឹង គាត់បែរជាមិនចង់ឲ្យគេទៅជាមួយ។
«ឯងនៅទីនេះ ចាំមើលថែការពារ ជីមីន កុំឲ្យ ហ្វឺស និងប្រពន្ធរបស់យើងធ្វើបាបគេ»
«ហេតុអីលោកម្ចាស់គិតថា លោក ហ្វឺស និងលោក ស្រីចង់ធ្វើបាបជីមីន?»
«ពេលយើងមិននៅ បានដៃពួកគេព្រួតដៃគ្នាធ្វើបាប ជីមីន មិនខាន យើងនៅ ពួកគេមិនហ៊ានទេ! នេះយើងទៅប៊ូសានដល់ពីរអាទិត្យ អាចជាឱកាសរបស់ពួកគេក៏ថាបាន ហ្វឺស សុំមកនៅទីនេះ ដឹងតែមាន
បំណងអាក្រក់ហើយ»
«ខ្ញុំយល់ហើយ លោកម្ចាស់»
«ពេលយើងមិននៅ ឯងត្រូវការពារ ជីមីន ឲ្យបានល្អ កុំឲ្យអ្នកណាធ្វើបាបបាន មិនថា ហ្វឺស កូនជុង ឬ ប្រពន្ធយើង»
«បាទ! លោកម្ចាស់! បើមានរឿងអីមិនស្រួល ចាំខ្ញុំទាក់ទងទៅលោកម្ចាស់ឲ្យជ្រាប»
«ល្អ! ឯងទៅសម្រាកចុះ»
«បាទ លោកម្ចាស់»យ៉ុនថេ ចាកចេញ ចំណែកគាត់ក៏ចូលគេងដូចគ្នា...។
Author: Taesy ✍🏻 [ ថេយ៍ស៊ី ]
YOU ARE READING
💔 Devil Husband 💔 (Complete)
Action«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023
