ពេលរាត្រី ជីមីន ឈរក្បែរហាលរានខាងក្រៅ សម្លឹងមើលផ្កាយរះនៅលើមេឃ មានទាំងព្រះចន្ទរះបំភ្លឺសញ្ចឹងមកកាន់ទ្វីបលោកទាំងមូលភ្លើងរាត្រីរះកណ្តាលទីក្រុង ឡានតូចធំបើកលើដងវិថី មនុស្សជាច្រើនកុះករដើរពេញផ្លូវ មានទាំងអង្គុយលេងមើលទេសភាពនៅពេលយប់ ញ៊ាំអីជុំគ្នាជាមួយគ្រួសារ ខ្លះក៏ធ្វើការពេលយប់ដើម្បីចិញ្ចឹមជីវិត។
«សឺតត..មើលអីហ្នឹង?»ជុងគុក លូកដៃឱបចង្កេះអាល្អិតពីក្រោយ និងថើបស្មាអាល្អិតស្រាលៗ។
«មើលផ្កាយនិងព្រះចន្ទ»
«វាស្អាតទេ?»
«ស្អាតណាស់»
«មិនឃើញស្អាតផង»
«ហេតុអីថាមិនស្អាត?»
«អូនស្រស់ស្អាតជាង សឺតត..»
«សម្តីព្រានណាស់យើងហ្នឹង»ជីមីន ងាកមុខមករកគេ ដែលកម្ពស់របស់គេប៉ុនដើមទ្រូងរបស់នាយ។
«គ្រប់យ៉ាងត្រឡប់មកល្អវិញហើយ អូនគិតចឹងទេ?»
«នៅទេ»
«មិចចឹង?»
«រឿងបងជាមួយ ហ្វឺស បងមិនទាន់និយាយប្រាប់អូនទេ»
«បងនិងគេ ពួកយើងសម្រេចចិត្តថាបែកគ្នា ហ្វឺស មានអ្នកថ្មី ពួកគេជិតរៀបការជាមួយគ្នាទៀតផង គេផ្តាំឲ្យសុំទោសអូនដូចគ្នា»
«មកពីអូន ទើបបងនិងគេបែកគ្នា»
«មិនមែនជាកំហុសអូនទេ គ្រប់យ៉ាងអាចជាព្រហ្មលិខិតជាអ្នករៀបចំក៏ថាបាន! បងស្រឡាញ់គ្នាជាមួយគេច្រើនឆ្នាំ មិនប្រាកដថាពួកគេជាគូរនិងគ្នា អាចជាជំពាក់កម្មគ្នាពីជាតិមុន ដល់សងអស់ ក៏ដល់ផ្លូវបំបែក»
«ចុះការដែលបងចួបអូន? បងយល់យ៉ាងណា?»
«ជានិស្ស័យយើងទាំងពីរ ចួបដំបូងតាមការរៀបចំរបស់លោកតាដោយការសរសេរបណ្តាំមរតក ពេលនោះពួកយើងក៏ចួបគ្នា ស្គាល់គ្នាតែបងស្អប់អូន គិតថាអូនចូលមកដើម្បីចង់បានទ្រព្យសម្បត្តិ បងក៏រក
គ្រប់វិធី ដើម្បីធ្វើបាបអូន ទាំងកាយ ទាំងចិត្ត ធ្វើបាបចុះឡើង បងបែរជាមានអារម្មណ៍ស្រឡាញ់លើអូន មិនដឹងតាំងពីពេលណា ដឹងត្រឹមថាបងយកលេសចាប់បង្ខំអូន ព្រោះតែស្រឡាញ់ មិនហ៊ានសារភាព
ប្រាប់ត្រង់ៗ សុខចិត្តធ្វើបាបអូនជំនួស ទាំងដែល បងស្រឡាញ់អូនស្ទើរស្លាប់ ឬបងគិតថា អាចបងមិនទាន់ចប់គ្នាជាមួយ ហ្វឺស»
«ធ្វើបាបគេ ចុងក្រោយមកស្រឡាញ់គេដដែល»
«មកពីអូនជាមនុស្សល្អ ចិត្តគំនិតល្អ អូនអាចយកឈ្នះបេះដូងបងបានទាំងដែលបងមាន ហ្វឺស ក៏នៅតែមកធ្លាក់ក្នុងអន្លង់ស្នេហ៍អូន ទោះអូនមកយឺតបន្តិចមែន តែក្តីស្រឡាញ់បងមានចំពោះអូន យូរអង្វែងរហូតបងអស់ជីវិត»
«កុំនិយាយរឿងស្លាប់បានទេ អូនមិនចូលចិត្ត»អាល្អិតដាក់ដៃខ្ទប់មាត់នាយ។ រឿងស្លាប់រស់មកនិយាយលេងសើចក៏ដោយ គេមិនចូលចិត្ត គេទើបតែបាត់បង់លោកតា ដូច្នេះគេមិនចង់បាត់បង់នាយដូចគាត់ទេ។
«អរគុណអូនណាស់ ដែលចូលមកក្នុងជីវិតបង»
«អរគុណបងដូចគ្នា ដែលស្រឡាញ់អូន»
«ពួកយើងនិងស្រឡាញ់គ្នាបែបនេះរហូតតទៅ»
«អូនសន្យា! អូននិងស្រឡាញ់បងតែម្នាក់ បើមានពីរនាក់ អូនសុំលាក់ទុកមួយ ហិហិ»គេនិយាយហើយក៏សើចឌឺដងដាក់នាយ ខណៈគេធ្វើមុខស្ងួត។
«អូនលោលេងទេ អ្នកណាទៅដាច់ចិត្តក្បត់បងនោះ បងជាប្រុស សង្ហា មានមន្តស្នេហ៍ សាច់ដុំក៏ធំ ជាពិសេសគឺ..»ជីមីន ដាក់ដៃលើកូនប្រុសរបស់នាយ បញ្ជាក់ថាកូនប្រុសនាយក៏ធំដែរ>,<
«ចង់ក្បត់បងហេ៎ស? យប់នេះបងនិងដាក់ទោសអូន»ជុងគុក ចាប់បីអាល្អិតដាក់លើគ្រែរួចទ្រោបពីលើ៖
«គ្មានមកធ្វើទេ អូនមិនឲ្យ»
«បើអូនមិនឲ្យ បងទៅរកក្រៅ»
«ទៅក៏ទៅៗ អ្នកណាឃាត់?»
«អូនមិនប្រច័ណ្ឌបងទេ?»
«អៅ..ក្រែងបងថាចង់ មានអូនជាសង្សារបងយល់ចិត្តបងជាងគេ បងគិតទៅមើស មានអ្នកណាចិត្តល្អឲ្យសង្សារខ្លួនឯងទៅរកស៊ីក្រៅនោះ បងយកអូន នេះមិនខុសទេ»គេនិយាយធម្មតា តែអ្នកដែលស្តាប់ឡើងព្រឺសម្បុរខ្ញាក់។
«មិនបាច់ទៅរកឯណាឆ្ងាយទេ យកអូននេះហើយ»
«អ្ហាយយ៎..ជុងលែងអូន រសើបណាស់ ហិហិ» សំឡេងសើច ខណៈពួកគេចូលក្នុងភួយមិនដឹងជាធ្វើស្អីខ្លះ ឮតែសំឡេងថ្ងូរមិនយល់ភាសាចម្លែកលាន់រំពងរហូតដល់ទៀបភ្លឺ...។
Author: Taesy [ ថេយ៍ស៊ី ]
ESTÁS LEYENDO
💔 Devil Husband 💔 (Complete)
Acción«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023
Part32: អនាគតកូនប្រសារ
Comenzar desde el principio
