Part28: ការពិត

176 12 2
                                    

រយះពេលមួយខែជិតពីរខែ ប៉ារបស់ ជុងគុក ទើបតែត្រឡប់មកពី ប៊ូសានវិញ។ មុនដំបូងថាទៅតែពីរអាទិត្យ តែនៅទីនោះមមារញឹកខ្លាំងពេក គាត់នៅដល់មួយខែជាង។
មកដល់ផ្ទះ ស្ថានភាពស្ងាត់ជ្រងុំ បាត់ ជីមីន ដែលធ្លាប់រត់មកទទួលគេបាត់ យ៉ុនថេ ដែលមកទទួលកាតាបធំរបស់គាត់។ ត្រឹមតែមួយខែជាង ផ្ទះមួយនេះស្រាប់តែផ្លាស់ប្តូរ ជាពិសេសពេលគាត់ដឹងរឿង ជីមីន និង យ៉ុនថេ ទៀត គាត់កាន់តែខឹងប្រពន្ធនិងកូន ចេះមកប្រាប់គាត់ពីរឿងហួសចិត្តអញ្ចឹងទៅកើត។
«កូនជុង! ប្រាប់ប៉ាមកហេតុអីមានរឿងបែបហ្នឹង?»
«ដូចអូនប្រាប់បងហើយតើ កូនចៅបងនិងកូនប្រសារសំណព្វចិត្តបងលួចមានសាហាយនិងគ្នា កូនយើងដេញចេញពីផ្ទះគឺល្អបំផុតហើយ»នាមជាប្រពន្ធតបសំនួរប្រពន្ធដែលសួរកូន។
«បងសួរកូន មិនមែនសួរអូនទេ»
«ដូចម៉ាក់ប្រាប់ចឹង លោកប៉ា..»
«បងទុកចិត្តកូនចៅប៉ា ប៉ាស្គាល់ យ៉ុនថេ ច្បាស់ជានរណាទាំងអស់ គេគ្មានថ្ងៃធ្វើបែបហ្នឹងដាក់ ជីមីនទេ»
«តែកូនបានឃើញផ្ទាល់ភ្នែក»
«ឃើញដេកជាមួយគ្នាផ្ទាល់ ឬឃើញត្រឹមដេកឱបគ្នា?»
«គឺ...គេងឱបគ្នានៅលើគ្រែតែមួយទាំងគ្មានសម្លៀកបំពាក់»
«ឃើញទេ? ឯងឃើញតែប៉ុណ្ណឹង ក៏សម្រេចថាពួកគេមានសាហាយជាមួយគ្នាហើយហេ៎ស?»
«គ្មានខោអាវទាំងពីរហើយ បើមិនឲ្យមានស្អីៗជាមួយគ្នា ឲ្យហៅថាមិចវិញបង..»លោកស្រីតបទៀត។
«អូនបិទមាត់ បងកំពុងសួរកូន»
«យ៉ាងណាពួកគេនៅតែខុស»
«ទើបឯងឲ្យគេស៊ីញ៉េលែងលះ រួចដេញគេចេញចឹង?»
«បាទ! គេបញ្ជាក់ពីភាពស្មោះត្រង់ បើគេព្រមលែងលះជាមួយខ្ញុំ គេបរិសុទ្ធ មិនបានដូចអីដែលខ្ញុំឃើញនិងយល់ច្រឡំ»
«លែងលះជាល្បិចរបស់សង្សារឯងមែនទេ? ពេលនេះ ហ្វឺស បាត់ក្បាលទៅណា?»
«ហ្វឺស ទៅរស់នៅខនដូរគេវិញហើយ បន្ទាប់ពីរឿងនោះកើតឡើង»
«ថាហើយ..! សង្សារឯងចូលមកនៅទីនេះគ្មានស្អីទេ ក្រៅពីមកបំបែកបំបាក់គ្រួសារអ្នកដទៃ»
«ប៉ាឈប់ចោតប្រកាន់ ហ្វឺស ទៅ»
«ឯងហ៊ានពិសោធន៍ទេ? ក្នុងផ្ទះមានកាំមេរ៉ាសុវត្ថិភាពឯងក៏ដឹង រឿងរ៉ាវថ្ងៃនោះ អាចដឹងថាអ្នកណាជាអ្នកបញ្ជា?»មែន! នេះគេភ្លេចគិតពីរឿងនេះឲ្យឈឹង។ បើថ្ងៃនោះគិតដល់រឿងនេះ គេអាចដឹងថាគ្រប់យ៉ាងមានរឿងអីប្រាកដណាស់ មិនគួរណានឹកឃើញយឺតពេលសោះនឹកឃើញចំពេលគ្រប់យ៉ាងហួសអស់។
«ចាំបាច់ឆែកមើលធ្វើអី យ៉ាងណា ជីមីន ចេញពីផ្ទះទៅហើយ គេទៅនៅជាមួយសាហាយគេហ្នឹង» លោកស្រីលូកមាត់។ ខ្លាចថាបើឆែកឃើញ គាត់មានចំណែកមួយជួយ ហ្វឺស កំចាត់ ជីមីន ចោល។
«អូនឈប់និយាយទៅ អូនកាន់ជើង ហ្វឺស អូនអាចរួមដៃជាមួយគេធ្វើបាប ជីមីន គ្រាន់តែអូនហាមាត់មក បងដឹងច្បាស់ណាស់ អូនប្រាកដជារួមដៃជាមួយគេ»
«បងកុំចោតប្រកាន់អូន អូនមិនបានធ្វើទេ ហ្វឺស បញ្ជាអូន..អ៊ុបប..»ភ្លេចខ្លួនជិតនិយាយបាត់ ចេះសំណាងដែរដែលគាត់ខ្ទប់មាត់វិញ តែអាការៈគាត់ ធ្វើឲ្យប្តីនិងកូនមើលមុខ។
«ម៉ាក់! ម៉ាក់មានរឿងអីលាក់បាំងកូន?»
«ម៉ាក់..ម៉ាក់មិនបានលាក់បាំងអីទេ»
«ប្រាប់ការពិតមកបងមក ថ្ងៃនោះមានរឿងអីកើតឡើង? បងចង់ដឹងពីមាត់អូន កុំឲ្យបងឆែកកាំមេរ៉ាមើលណា លោកស្រីចន»គាត់សង្កត់សំឡេង ហាក់ ចង់ឲ្យប្រពន្ធខ្លាច ព្រមនិយាយការពិត។
«គឺ..អូន..អូន...»
«ប្រាប់មកម៉ាក់ ម៉ាក់ដឹងរឿងអី?»
«គឺថ្ងៃនោះ...»ទឹកមុខអង្វរករបស់កូនកំសត់ គាត់មិនដាច់ចិត្តលាក់បាំងតទៅទៀត ទើបសម្រេចចិត្តប្រាប់រឿងហេតុថ្ងៃនោះទៅពួកគេទាំងពីរ។
«ម៉ាក់..! ហេតុអីម៉ាក់ធ្វើបែបនេះ?»ស្តាប់រឿងរ៉ាវចប់ ជុងគុក ស្រែកសួរគាត់ទាំងកំហឹង។ មិនគិតថាគាត់ព្រមជួយ ហ្វឺស ដើម្បីធ្វើរឿងចឹងសោះ នេះគេកាន់ ជើងមនុស្សខុស ដេញមនុស្សល្អចេញពីផ្ទះព្រោះតែ
ត្រចៀកសរជឿសង្សារនិងម៉ាក់ខ្លួនឯង។
«ម៉ាក់ខុសហើយ! ដែលម៉ាក់ជួយ ហ្វឺស គឺម៉ាក់ធ្វើដើម្បីកូន បើកូននិងជីមីន លែងគ្នា កូននិងបានរៀបការជាមួយកូន ហ្វឺស ជាមនុស្សដែលកូន ស្រឡាញ់ ម៉ាក់ចង់ឃើញកូនមានក្តីសុខ ទើបម៉ាក់ព្រមធ្វើ គ្រប់យ៉ាងម៉ាក់ធ្វើដើម្បីកូនណា..»
«អូនអាត្មានិយមទៅវិញទេ ជីមីន ត្រឹមជាកូនក្មេងអាយុ១៧ឆ្នាំ តាំងពីដើមមក គេមិនដែលធ្វើអីឲ្យពួក យើងពិបាកចិត្តជាមួយគេឡើយ គេមកនៅទីនេះ ក៏ ដើម្បីតែបណ្តាំមរតករបស់លោកប៉ា គេព្រមស៊ីញ៉េ
លើលិខិតអេតាស៊ីវិល ទាំងដឹងហើយថាអូននិងកូនមិនពេញចិត្តគេ គិតថាគេចង់ដណ្តើមយកទ្រព្យសម្បត្តិ ម្នាក់ៗនាំគ្នាស្អប់ ធ្វើបាបគេ និយាយមើលងាយគេសព្វសារពើរ តែសួរថាគេបានធ្វើខុសអីអត់? អត់ ទេមែនអត់? គ្រប់យ៉ាង គេធ្វើដើម្បីចង់សងគុណលោកប៉ាតែ ប៉ុណ្ណោះ ទោះគេមានឈ្មោះក្នុងបណ្តាំមរតក គ្រប់ពីរឆ្នាំពេលណា គេគង់តែស៊ីញ៉េផ្ទៃឲ្យកូនជុងដដែល តែអូននិងកូនបែរជាធ្វើបាបគេ ដេញ
គេចេញពីផ្ទះព្រោះតែត្រចៀកស្រាលនិងជឿលើអ្នកខុស ឥឡូវនេះឃើញអត់? ហ្វឺស របស់អូនគេជាមនុស្សបែបណា? ព្រោះតែចង់ឈ្នះ ចង់បានកូនយើង ហ៊ានប្រព្រឹត្តិអំពើរថោកទាបដែលបងស្អប់បំផុត បើ
ធៀបនិង ជីមីន ហ្វឺស ចាញ់ ជីមីន ដាច់»គាត់បក ស្រាយ ដើម្បីឲ្យម្តាយកូនពីរនាក់នេះយល់ និងឈប់ស្អប់ ជីមីន ព្រមបើកចិត្តទទួលយក មិនយកការស្អប់មកបាំងមុខ ស្អប់គ្នាទាំងគ្នាមិនបានខុស មិនដឹងអី តែត្រូវមករងទុក្ខ ព្រោះតែបណ្តាំមរតកមួយនេះ។
«ខ្ញុំយល់នៅអ្វីដែលប៉ានិយាយហើយ ប៉ានិយាយមិនខុសទេ ជីមីន ត្រឹមជាក្មេងអាយុ១៧ឆ្នាំ តែគេត្រូវមករងទុក្ខព្រោះតែខ្ញុំ ខ្ញុំធ្វើបាបទាំងកាយ ទាំងផ្លូវចិត្តរបស់គេ ចាត់ទុកគេដូចក្មេងបម្រើលើគ្រែ ទាំងដែល
គេមានឋានៈជាប្រពន្ធពេញច្បាប់ ជាចៅរបស់លោកតា តែខ្ញុំល្ងង់ បិទភ្នែកធ្វើល្ងង់ ជ្រើសរើសធ្វើបាបគេ ទាំងដែលគេមិនបានខុស»ស្តាប់គាត់រៀបរាប់ គេភ្ញាក់ខ្លួនឡើងវិញ។
«ចំណែកអូន ដឹងខ្លួនដែរទេ? នៅតែគិតថា ហ្វឺស ជាមនុស្សល្អឬអត់? មានចិត្តរអៀសខ្លួនទេ? ខ្លួនចាស់ស្លាប់ថ្ងៃណាក៏មិនដឹង មិនដឹងជាស្អប់ក្មេងដែលមិនដឹងអីទៅកើត ចិត្តគំនិតអូននេះបងគិតមិនដល់សោះ»
«អូនខុស! អូនទទួល! អូនសុំទោស»
«អ្នកដែលអូនសុំទោស គឺ ជីមីន ទៅវិញទេ! មិនដឹងពេលនេះរស់នៅសុខស្រួលឬអត់?»
«គេរស់ស្រួលធម្មតាទេប៉ា តែពេលយប់គេឆ្លៀតធ្វើការក្នុងក្លឹប ដើម្បីរកលុយចិញ្ចឹមជីវិត»
«ហេតុអីកូនដឹង?»
«កូនចួបគេរាល់ថ្ងៃ»
«ហើយក៏ធ្វើបាបគេរាល់ថ្ងៃ ត្រូវអត់?»ជុងគុក មិនតប បានត្រឹមងួកក្បាលជំនួស។
«ចុះ ហ្វឺស សង្សារឯងវិញ? បាត់ក្បាលទៅណា?»
«ពួកយើងខានទាក់ទងគ្នាជាងមួយខែហើយ»
«សង្ស័យមានអ្នកថ្មីក៏មិនដឹង! ឯងគិតយ៉ាងមិចបន្ត? ព្រមឲ្យមនុស្សល្អដូចកូន ជីមីន ទៅបាត់បានអ្នកផ្សេងមែនទេ?»
«អត់ទេប៉ា! ខ្ញុំដឹងយឺតពេលមែន ថាគេមិនបានមានសាហាយ តែរយះពេលដែលពួកយើងគេងជាមួយគ្នា ពេលនោះហើយទើបខ្ញុំដឹងចិត្តខ្លួនឯង ថាខ្ញុំពិតជារស់ខ្វះគេមិនបាន ខ្ញុំនិងយកគេមកវិញ សុំការអភ័យ ទោសពីគេ ដើម្បីចាប់ផ្តើមជីវិតថ្មី»
«ធ្វើអ្វីដែលកូនចង់ធ្វើចុះ កូនស្រឡាញ់អ្នកណា ម៉ាក់ក៏ស្រឡាញ់អ្នកហ្នឹងដូចគ្នា»ម៉ាក់របស់គេដាក់ដៃលើស្មាផ្តល់ជាកម្លាំងចិត្តឲ្យកូន។
«អរគុណណាស់ ម៉ាក់»ជុងគុក ញញឹម ត្រេកអរដែលគាត់លែងខឹងស្អប់ ជីមីន តទៀត។
«ឆាប់ទៅរក ជីមីន ទៅ ទាន់អ្វីៗមិនទាន់ហួសពេល កុំភ្លេចដោះស្រាយគ្នាជាមួយ ហ្វឺស ឲ្យដាច់ស្រេចផង»
«បាទប៉ា...»ស្តីចប់ ជុងគុក ចាកចេញសំដៅទៅរក ជីមីន នៅក្លឹប។
«យ៉ាងមិចដែរអូន? ស្តាយក្រោយហេ៎ស?»
«អូនគ្រាន់តែគិត! មិនគួរណាអូនអាក្រក់ដាក់គេទេ កន្លងមក»
«អូនចេះដឹងខុសពេលនេះក៏ល្អ ប្រសើរជាងវាហួសពេល»
«ចាសបង..»ខុសហើយចេះកែ ជាវិធីល្អសម្រាប់ដំណោះស្រាយ..។

ជុងគុក មករក ជីមីន នៅក្លឹប តែមិត្តរបស់គេប្រាប់ថា ជីមីន ឈប់ធ្វើការនៅទីនេះ គេរកលេខរបស់ ជីមីន តាមរយះ អេឡិច ទើបដឹងរួចចុចខលទៅ ជីមីន៖
(អាឡូ! ជីមីន និយាយ)
«ជីមីន! នេះគឺបងណា..»
(អ្នកណាគេ?)
«បងគឺ ជុងគុក»
(ជុងគុក! គឺលោកហេ៎ស?)
«មែនហើយ! ជាបង! ពេលនេះអូននៅឯណា?»
(ខ្ញុំនៅខនដូរ! កន្លែងដែលលោកជូនខ្ញុំមក)
«នៅបន្ទប់លេខប៉ុន្មាន ចាំបងទៅរក?»
(បន្ទប់១០៤២)
«អូខេ! ចាំបងណា..បងនិងទៅរកអូន»
(បាទ! ខ្ញុំចាំលោក)ទូត..!!!

Author: Taesy ✍🏻 [ ថេយ៍ស៊ី ]

💔 Devil Husband 💔Where stories live. Discover now