Part1: ថ្ងៃដំបូង

1K 68 4
                                    

នៅក្នុងព្រះវិហារមួយកន្លែង មានក្រុមគ្រួសារជាច្រើននាក់កំពុងកាន់ទុក។ គឺដោយសារតែលោកតានៃត្រកូលនោះ បានលាចាកលោកទៅកាន់ភពភូមិ មួយផ្សេងទៀត។
«បីថ្ងៃទៀត ជាពេលត្រូវបើកបណ្តាំមរតកដែល លោកតាបានសរសេរផ្តាំមុនពេលគាត់ស្លាប់»លោក មេធាវីប្រចាំត្រកូលចន និយាយប្រាប់ទៅក្រុមគ្រួសារអ្នកដែលស្លាប់។
«បាទ! លោកមេធាវី»មនុស្សមាឌធំដែលឆ្លើយតប និងគាត់ មានឈ្មោះថា ចន ជុងគុក ដែលជាកូនប្រុសតែមួយនៃត្រកូលចន មានអាយុ២៨ឆ្នាំ ជាCEOស្នងពីលោកប៉ារបស់គេ។ ចរិតរបស់គេម៉ឺងម៉ាត់ ម៉ត់ចត់និងការងារ មិនសូវនិយាយអ្វីដែលគ្មានប្រយោជន៍ ចូលចិត្តការសប្បាយ និងមានសង្សារបណ្តូលចិត្តម្នាក់
ស្រឡាញ់ស្ទើរលេប តាមចិត្តគ្រប់យ៉ាង។
«បើចឹងខ្ញុំសុំលាទៅសិនហើយ»
«បាទ»លោកមេធាវីក៏ដើរចេញ។ ជុងគុក វិញ គេដើរមករកប៉ាម៉ាក់របស់គេ ដែលចាំជូនដំណើរភ្ញៀវ។
«លោកប៉ា»
«ជុងគុក! យ៉ាងមិចហើយកូន?»
«គ្រប់យ៉ាងរៀបរយ កូនថាចង់ត្រឡប់ទៅវិញហើយ ប៉ាម៉ាក់នៅមើលទីនេះផងណា...»
«ចាស! កូនទៅចុះ ចាំប៉ាម៉ាក់នៅរៀបចំ»
«ចឹងកូនទៅសិនហើយ»ពោលរួច អ្នកកំលោះចាក ចេញពីព្រះវិហារ សំដៅទៅខនដូររបស់ខ្លួន។
«អូនទៅសម្រាកមុនចុះ ហត់ពេញមួយថ្ងៃហើយ»
«បើចឹងអូនទៅហើយណា»
«ហ្ហឹម..»គាត់ងួកក្បាល រួចប្រពន្ធរបស់គាត់ក៏ចាក ចេញទៅដូចគ្នា។
«ហ្ហឹកៗ..លោកតា! លោកតាទៅបាត់ ទុកឲ្យមីននី នៅជាមួយអ្នកណា»សំឡេងក្មេងវ័យ១៧ឆ្នាំ អង្គុយបត់ជើងយំក្បែរមឈូសសពដែលដាក់តាំង។
ចន ជីមីន ជាចៅចិញ្ចើមរបស់លោកតា ដែលគាត់អាណិតរើសមកចិញ្ចើម តាំងពីអាយុមួយខួប ព្រោះត្រូវ
ឪពុកម្តាយបោះបង់ចោល។ គេរស់នៅជាមួយលោកតាមករហូត រហូតដល់អាយុ១៧ឆ្នាំនេះឯង តែជាអកុសល លោកតាបានលាចោលគេ ទុកឲ្យគេនៅរស់ នៅតែម្នាក់ឯង ទាំងគ្មានកោះត្រើយ។
គាត់ចិញ្ចើមបីបាច់គេល្អណាស់ ស្រឡាញ់ថ្នាក់ថ្នមដូចគ្រាប់ពេជ្រ មិនឲ្យគេធ្វើការធ្ងន់ឡើយ។ តែពេលនេះគាត់ទៅចោលគេហើយ តើឲ្យគេរស់ពឹងផ្អែកលើអ្នកណា? ហេតុអីលោកតាដាច់ចិត្តទៅចោលក្មេងមិនដឹងអីដូចជាគេទៅកើត? លោកតា ត្រឡប់មកវិញមក កុំទៅចោលចៅបានទេ?
«អ្នកប្រុស! អ្នកប្រុសនៅមានម៉ែដោះណា លោក
ម្ចាស់គាត់ទៅបានសុខហើយ»គាត់គឺជាម៉ែដោះ ដែលជួយចិញ្ចើមបីបាច់មើលថែ ជីមីន តាំងពីក្មេងមកជាមួយលោកម្ចាស់។
«ម៉ែដោះ ហ្ហឹកៗ»សំឡេងរបស់គេយំ ឮដល់លោក
ចនដឺលនៅក្បែរឲ្យងាកមកមើល។ គាត់ដើរមករកក្មេងតូចដែលអង្គុយយំ មុននិងសួរ៖
«ក្មេងតូច ឯងជាអ្នកណា?»
«ខ្ញុំជាចៅរបស់លោកតា»ជីមីន ងើបមុខឆ្លើយតប ទាំងយំអន្ធឹកៗ។
«ហេតុអីខ្ញុំមិនដឹងថាលោកប៉ាមានចៅ?»
«គឺបែបនេះលោកប្រុស»ម៉ែដោះនាំគាត់មកនិយាយគ្នារាងឆ្ងាយបន្តិចពី ជីមីន។
«លោកម្ចាស់រើសអ្នកប្រុស ជីមីន មកចិញ្ចើម តាំងពីគេនៅអាយុមួយខួប!

💔 Devil Husband 💔Where stories live. Discover now