Part16: គម្រាម

421 35 2
                                    

ទម្រាំតែមកដល់សាលា ប្រើពេល១០នាទីជាង។
«ចុះទៅ»
«ដឹងហើយ»អាល្អិតបម្រុងនិងបើកទ្វារឡានចុះ ស្រាប់តែនាយចាប់ដៃរបស់គេ រួចនិយាយ៖
«ឈប់សិន! នេះលុយ»
«លោកឲ្យវាមកខ្ញុំធ្វើអី?»
«ឲ្យហើយក៏យកទៅ»
«នេះកុំប្រាប់ថា លោករំលោភខ្ញុំហើយ ឲ្យលុយខ្ញុំ មើលតែខ្ញុំជាប្រុសលក់ខ្លួនសម្រាប់លោកមែនទេ?» ជីមីន សួរគេទាំងក្តីអន់ចិត្ត។ ប្រុសម្នាក់នេះ បំពានគេហើយ នៅយកលុយមកគប់ក្បាលគេទៀត ឈឺចិត្តណាស់ អ្នកមានឈ្មោះថាស្វាមី តែយកលុយមកកប់ឲ្យគេ មើលតែគេជាប្រុសលក់ខ្លួន។
«ឯងគិតដល់ណា? លោកប៉ាផ្ញើវាមកឲ្យឯង»សឹងតែហួសចិត្ត មិនទាន់ស្តាប់គេប្រាប់អស់ផង ចេះគិតអីតែឯងទៅកើត។ មនុស្សដូចជា ចន ជីមីន នេះ សមតែស៊ីទទេ មួយកាក់មួយសេនមិនសមទទួលបាន
ឡើយ។
«ម-..មិនមែនលោក-...»
«ឈប់រវើរវាយទៅ មនុស្សដូចឯង លុយមិនសមតម្លៃទេ សមតែយើងស៊ីទទេៗ រួចក៏បោះចោលក្នុងធុងសម្រាម»ពាក្យសម្តីរបស់នាយ ស្តាប់ហើយចុកចាប់ជាងលុយដែលឲ្យជាការលក់ខ្លួនទៅទៀត។
ខ្លួនប្រាណរបស់គេអន់ដល់ថ្នាក់ហ្នឹងហេ៎ស? បានពោលពាក្យមក សមតែស៊ីហើយបោះចោលក្នុងធុងសម្រាម?? គេមានឋានៈជាប្រពន្ធណា មិនបានចង់ស៊ីក៏មករក ចង់ចោលក៏ចោលអញ្ចឹងទេ គេមានសាច់
មានឈាម មានបេះដូង មានអារម្មណ៍ គេចេះខូចចិត្ត អន់ចិត្តដែលតើ និយាយផ្តល់តម្លៃឲ្យគេបន្តិចក៏បាន មិនគួរណសបន្ទាបតម្លៃជាមនុស្សរបស់គេអញ្ចឹងទេ។
«ចុះទៅ! យើងត្រូវទៅធ្វើការ»ជីមីន មិននិយាយ ឱនមុខសម្រក់ទឹកភ្នែកបើកទ្វារចុះពីឡាន ខណៈឡាន របស់នាយក៏បើកចេញទៅយ៉ាងលឿន។
«ចន ជុងគុក! លោកជាមនុស្សចិត្តខ្មៅ ជាបិសាចឈាមត្រជាក់ លោកចិត្តអាក្រក់ណាស់»ទឹកភ្នែកហូរដូចទឹកទន្លេ បេះដូងឈឺខ្ទោកៗ ពិបាករៀបរាប់។
ហេតុអី? ហេតុអីនាយចូលចិត្តមើលងាយគេម្លេះ? គេខុសអី ហេតុអីបានស្អប់គេសម្បើមម្លេះ? រស់នៅ រៀងខ្លួនមិនបានទេហេ៎ស? ចូលចិត្តមកបំពានផ្លូវកាយ និងផ្លូវចិត្តគេម្លេះ? គេជាមនុស្សណា មានឋានៈជាប្រពន្ធស្របច្បាប់ បើស្អប់គេ រស់នៅរៀងខ្លួនក៏បាន ទ្រាំទម្រាំរយះពេលពីរឆ្នាំមកដល់ ពួកគេនិងមានសេរីភាពហើយ។ តែនេះ នេះជាស្អី? ចង់ឲ្យគេស្លាប់មុន ពេលកំណត់មែនទេ..??

💔 Devil Husband 💔Tahanan ng mga kuwento. Tumuklas ngayon