Part10: ឃោឃៅ

278 26 3
                                    

ក្រឡេកមកមើលអ្នកទាំងបីឯណេះវិញ ជេហ៊ី និង ដុងវ៉ុន កំពុងសើចសប្បាយចិត្ត ដែលអាចធ្វើឲ្យអា
ម្នាក់នោះឆេះដុំបាន។
«ហាហា ឯងមានមើលមុខវាទេ? មុខក្រញ៉ូវពេលយើងថាឲ្យវាឡើងស្ពឹកមុខ»ជេហ៊ី នៅតែបន្តសើច។ រូបភាព ហ្វឺស ពេលខឹង គិតហើយអត់សើចមិនបាន។
«ឃើញតើឯង យើងគុំអាម្នាក់ហ្នឹងយូរហើយ ថ្ងៃនេះបានស្តីឲ្យវាខ្លះ សប្បាយចិត្តណាស់»ដុងវ៉ុន
«ពួកឯងមិនគួរថាឲ្យគេចឹងទេ..»ជីមីន
«ឯងកុំចិត្តល្អពេក នេះបើមិនបានយើងជួយ សង្ស័យឯងត្រូវវាឌឺដងឲ្យមិនឈប់ ដូច្នេះថាឲ្យវាវិញខ្លះទៅ កុំចាំឲ្យវាថាឲ្យតែម្នាក់ឯង អាម្នាក់ហ្នឹង មើលទៅមិនអន់ទេ»ជេហ៊ី
«តែឯង...»
«គ្មានតែស្អីទេ ថ្ងៃក្រោយបើវារករឿងឯងទៀត ប្រាប់ពួកយើងមក ចាំពួកយើងជួយចាត់ការឲ្យ»ជេហ៊ី
«អ្ហឹម..អរគុណពួកឯងហើយ»
«មិនបាច់អរគុណទេ ព្រោះពួកយើងជាមិត្តនិងគ្នា»ដុងវ៉ុន
«និងៗ»ជីមីន និង ជេហ៊ី តប រួចដើរលេងបន្តទៅមុខជារឿយៗ រហូតដល់រាងយប់ ទើបពួកគេបំបែកគ្នាទៅផ្ទះរៀងៗខ្លួន....។

មកដល់ផ្ទះបន្ទាប់ពីដើរលេងឆ្អែត ជីមីន ឡើងទៅខាងលើ សម្រាកយកតែម្តង។ គេមិនបានញ៊ាំបាយជុំគ្នានោះទេ ព្រោះញ៊ាំអីពីខាងក្រៅរួចហើយ ហើយគេបានប្រាប់ម៉ែដោះរួចស្រេច។
ផាំង..
ចេញពីបន្ទប់ទឹកមិនទាន់បានប៉ុន្មានផង សំឡេងបើក ទ្វារបន្ទប់របស់គេលាន់ឮខ្លាំងៗ ដូចមានអ្នកណាទម្លុះទ្វារចូលអញ្ចឹង។
«ជុងគុក»ដូចការគិត អ្នកដែលទម្លុះទ្វារចូលមក ដោយមិនគោះទ្វារសុំការអនុញ្ញាតពីគេ គ្មានអ្នកណាក្រៅពី ជុងគុក ឡើយ។
«ចន ជីមីន! ឯងប្រហឺនណាស់ដែលហ៊ានបបួលមិត្តភក្តិរបស់ឯងថាឲ្យសង្សារយើង»នាតកំលោះដើរមកកញ្ឆក់ដៃអាល្អិត ចាប់អង្រួនស្មាសឹងជ្រុះពីក្បាល។
«ខ្ញុំមិនបានបបួលពួកគេទេ»
«បើមិនបានបបួល ហេតុអីមិត្តឯងប្រហឺនហ៊ានថាឲ្យសង្សារយើង? ឬជាគម្រោងការរបស់ឯង ដើម្បីចង់បំបាក់មុខ ហ្វឺស មែនទេ?»
«អត់ទេ! ពួកគេមិនបានចង់បំបាក់មុខសង្សារលោក តែពួកគេនិយាយការពិតទៅវិញតើ»
«ការពិតចឹងហេ៎ស? ការពិតគឺឯងទៅវិញទេ ច្រណែនយើងដែលមាន ហ្វឺស ជាសង្សារ ទើបព្រួតក្បាលគ្នានាំគ្នាមកបំបាក់មុខ ហ្វឺស គិតថាធ្វើអញ្ចឹងហើយ យើងចាប់អារម្មណ៍ឯងមែនទេ?»
«ខ្ញុំមិនបានឲ្យលោកមកចាប់អារម្មណ៍ខ្ញុំទេ មួយទៀត! លោកអាចថាឲ្យខ្ញុំបាន តែកុំថាឲ្យមិត្តខ្ញុំ ពួកគេមិនដឹងអីទេ»រឿងនេះគេសុខចិត្តទទួលកំហុសថាគេខុស តែកុំយកមិត្តរបស់គេមកពាក់ព័ន្ធ។ អាចថាឲ្យគេជាមនុស្សអាក្រក់បាន តែកុំថាឲ្យមិត្តគេ។
«មិនដឹងយ៉ាងមិច? មិត្តឯងនេះ ថោកទាបដូចឯងចឹង សមហើយ ដែលពួកឯងរាប់គ្នាជាមិត្ត ចរិតដូចគ្នាមិនខុស»មនុស្សមាឌធំសម្លក់មុខឌឺដងឲ្យអាល្អិតមិនឈប់
ផ្លាច់..
«លោកគ្មានសិទ្ធិថាឲ្យមិត្តខ្ញុំទេ»មួយកំផ្លៀងទៅកាន់ផ្ទៃមុខរាង ក្រាស់ តាមចិត្តខឹងដែលប៉ះពាល់ដល់មិត្តរបស់គេ។
ផ្លាច់..!
«ឯងប្រហឺនម្លេះ ហ៊ានយកដៃថោកទាបរបស់ឯងមកវាយយើង»ជុងគុក មិនព្រមឲ្យអាល្អិតវាយគេតែម្នាក់ឯង។ គេវាយអាល្អិតមួយកំផ្លៀងវិញជាការសង។ នេះជាលើកទីមួយហើយ ដែលមានមនុស្ស
យកដៃវាយមុខរបស់គេ។ ហ្វឺស ប៉ាម៉ាក់របស់គេ មិនដែលហ៊ានផង ចុះអាក្មេងម្នាក់ជាអ្នកណា? សម្បត្តិត្រឹមជាកូនកំព្រា បានលោកតារើសយកមកចិញ្ចឹមសំណាងហើយ មិនមែនបានន័យថាជាចៅលោកតា
ហើយ អាចមានសិទ្ធិវាយគេនោះទេ។
«ហ្ហឹកៗ..»ជីមីន យកដៃខ្ទប់ថ្ពាល់របស់ខ្លួន។ គេមើលមិនដឹងថាមានជាំឬអត់ តែអាចស្មានដឹងថា ថ្ពាល់គេចេញស្នាមម្រាមដៃទាំងប្រាំរបស់នាយ ព្រោះកម្លាំងដៃនាយវាយគេខ្លាំងមែនទែន សឹងតែជ្រុះ
ក្បាលពីស្មា។
«ហ្ហឹក..អូយ៎..ខ្ញុំឈឺ..»សំឡេងស្រែកបន្លឺឡើង ខណៈ ជុងគុក ទាញសក់ក្បាលរបស់គេឲ្យងើប ឡើង។ មិនមែនទាញធម្មតា លក្ខណៈថាបោចសក់ ក្បាលគេតែម្តង។
«ចាំទុកក្នុងរលាក្បាលឯងទៅ លើកក្រោយកុំតមាត់ កុំប្រហឺន កុំជំទាស់សម្តីយើង បើឯងហ៊ានតែធ្វើម្តងទៀត លើកក្រោយ យើងនិងសម្លាប់ឯងចោល» នាយអង្អែលថ្ពាល់អាល្អិតថ្នមៗ មុននិងលិឍថ្ពាល់
ក្រពុំនោះដូចមនុស្សរោគចិត្ត។
«អ្ហឹម..»អាល្អិតងក់ក្បាលយ៉ាងលឿន។ ពេលនេះនាយដូចជាមនុស្សរោគចិត្ត ជាបិសាចឈាមត្រជាក់ កែវភ្នែកគួរឲ្យខ្លាច បង្កប់ដោយភាពពិសពុល កាចសាហាវឃោឃៅ។
«អូយ៎យ...»គេស្រែកម្តងទៀត ស្របពេលដែល ជុងគុក រុញខ្លួនគេទៅបុកនិងជញ្ជាំងបន្ទប់ រួចនាយក៏ ចាកចេញទៅធ្វើព្រងើយ។
«ហ្ហឹកៗ...លោកមិនមែនជាមនុស្សទេ លោកជាបិសាច»នាយតូចអង្គុយឱបជង្គង់របស់ខ្លួន ទឹកភ្នែកហូរមកទាំងផ្ទាំងៗ ភ័យខ្លាចនាយធ្វើបាបខ្លួនម្តងទៀត។ នេះជាលើកទីមួយសម្រាប់គេ ដែលមានអ្នកធ្វើបាប និយាយមើលងាយ ប្រើអំពើរហិង្សាដាក់ អ្នកដែលមានឈ្មោះជាប្តី ហ៊ានលើកដៃវាយគេ ទាំងដែលគេខ្លួនតូចជាង ទន់ខ្សោយជាង អាយុក៏ប្អូនទៀត ណាមួយមានឋានៈជាប្រពន្ធ។ ឬខុសមកពីគេ ដែល
ហ៊ានទះនាយមុន? តែនាយនិយាយមើលងាយគេមុន ដូច្នេះគេមានសិទ្ធិ តែនាយគ្មានសិទ្ធិទេ គួរតែរក្សាភាពជាសុភាពបុរសក្នុងខ្លួន...។

💔 Devil Husband 💔Where stories live. Discover now