Part17: ដៀមដាម

291 25 3
                                    

  «កុហក! ឯងច្បាស់ជាឲ្យដៃគេ ជុងគ្មានថ្ងៃបង្ខំឯងទេ បើឯងមិនឲ្យដៃគេនោះ មនុស្សដូចជុងគេស្អប់ឯង រឿងអីដែលឯងទៅបង្ខំឯង»
  «ខ្ញុំមិនបានកុហកទេ បើលោកមិនជឿ លោកទៅសួរគេទៅ»
  «ហឹស! បើឯងហ៊ានតែដណ្តើមជុងពីយើង យើង និងសម្លាប់ឯង»គេព្រមប្រលែងដៃចេញពីក ជីមីន វិញ រួចត្រឡប់ទៅបន្ទប់ ជុងគុក ដើម្បីសួរនាំពីរឿង នេះ ចង់ដឹងថាគេព្រមប្រាប់ការពិតលើខ្លួនឬអត់??
  «មនុស្សស្អី អាក្រក់ទាំងគូរ»គេយកដៃអង្អែលកខ្លួនឯងទាំងខ្លាច។ ទាំង ជុងគុក ទាំង ហ្វឺស សុទ្ធតែនិយាយមកថាចង់គម្រាមសម្លាប់គេ គិតទៅចរិតសង្សារគេ ដូចគ្នាមិនខុស ចូលចិត្តតែប្រើហិង្សា ប្រើ
កម្លាំងបាយគៀបសង្កត់ អាងតែគេមិនអាចតដៃបាន ចង់ធ្វើបាបគេតាមចិត្ត ធ្វើបាបទាំងគូរតែម្តង...។

  កាត់មក ហ្វឺស ឯណេះ គេអង្គុយរងចាំ ជុងគុក លើគ្រែទាំងក្តៅឆួល រងចាំនាយចេញពីបន្ទប់ទឹក ដើម្បីសួរនាំរឿងឲ្យកាន់តែច្បាស់។
  ក្រាក...
  ជុងគុក ចេញពីបន្ទប់ទឹកដោយដៃជូតសក់ទើបតែកក់ហើយ គេស្លៀកតែកន្សែងរុំចង្កេះប៉ុណ្ណោះ ខណៈ នោះ ហ្វឺស ស្រាប់តែមកឱបចង្កេះគេពីក្រោយ៖
  «ជុង! អូនចង់ធ្វើវា»
  «ថ្ងៃនេះបងហត់ ណាមួយប៉ាម៉ាក់កំពុងរងចាំពួកយើងញ៊ាំបាយជុំគ្នា»
  «កន្លះម៉ោងក៏បានដែរ ណា...»
  «បងហត់ពិតមែន ហ្វឺស»គេបេះដៃនាយតូចចេញ ដើរមកយកខោអាវគេងយប់មកពាក់។
  «បងហត់! ឬទើបមកពីធ្វើអីផ្សេង?»
  «អូននិយាយពីអី?»
  «អូនដឹងថាបងទើបតែដេកជាមួយវា»
  «អ្នកណា?»
  «គឺអាក្មេង ជីមីន នោះអី! ក្រែងបងប្រាប់ថាមិនខ្វល់ ស្អប់វា ហេតុអីបងទៅដេកជាមួយវា? បងឯងកំពុងក្បត់អូន ដើម្បីទៅស្រឡាញ់វាមែនទេ? បងឯងដេកជាមួយវាធ្វើអី? ជុង»គេសួរទៅនាយទាំងអួលដើមក។ ឈឺចាប់ណាស់ ស្របពេលមនុស្សដែលខ្លួនស្រឡាញ់ទៅមានអីៗជាមួយអ្នកផ្សេង ទាំងដែល បានសន្យារួចហើយថា មិនក្បត់គេ មិនធ្វើរឿងទាំង នោះជាមួយអ្នកផ្សេង។
  «អូនដឹងរឿងនេះមកពីណា?»ជុងគុក ចាប់ផ្តើមភ័យ។
  «អូនឃើញផ្ទាល់ភ្នែក ហើយអូនក៏បានសួរគេបញ្ជាក់ ដែរ បងបង្ខំគេ បងចាប់គេរំលោភ! ក្រែងបងថាមិនខ្វល់ជាមួយគេនោះអី? ចុះដែលបងទៅបង្ខំគេនោះ បានន័យថាមិច?»
  «មិនពិតទេ ហ្វឺស! អូនកំពុងយល់ច្រឡំខុសហើយ»
  «បើចឹងបងបកស្រាយមក កុំឲ្យអូនគិតខុស ថាបងស្រឡាញ់គេ»
  «បងមិនបានស្រឡាញ់គេទេ បងស្អប់គេ បង...បងមិនបានបង្ខំគេទេ ការពិតគេចូលមកបន្ទប់បង ហើយឲ្យដៃបង ដោយសារតែបងមិនអាចទប់ អារម្មណ៍បាន ទើបលង់ខ្លួនគេងជាមួយគេមួយពេល អូនជឿបង ណា ហ្វឺស! គេឲ្យដៃបងដល់បន្ទប់ដោយខ្លួនឯង ការពិតមិនដូចគេនិយាយទេ»ជុងគុក ចាប់ដៃរបស់ ហ្វឺស ដើម្បីបកស្រាយ។ គេនិយាយប្រាប់
ហ្វឺស គ្រាន់តែជាលេសការពារខ្លួន ជារឿងប្រឌិតដែលគេនឹកឃើញ។
  «តែគេថាបងចាប់បង្ខំគេ»
  «មិនពិតទេ កូនក៏ដឹងថាបងគិតយ៉ាងណាចំពោះគេ បងស្អប់គេ ចង់ឲ្យគេលែងលះឲ្យឆាប់ៗ ដើម្បីពួកយើងបានរៀបការជាមួយគ្នា គេមកឲ្យដៃបង មករកបងដល់បន្ទប់ ដើម្បីដេកជាមួយបង ហើយគិតថាបងនិង ទទួលខុសត្រូវលើគេ តែគ្មានថ្ងៃហ្នឹង គេជាអ្នកចូលមកឲ្យដៃបង ដូច្នេះបងមិនចាញ់ល្បិចគេ ព្រមទទួលខុសត្រូវលើគេឡើយ»
  «បងនិយាយការពិតឬ? បងមិនបានកុហកអូនទេណា..»
  «បាទ! បងនិយាយការពិត»
  «បើចឹងបងបញ្ជាក់មក»
  «អូនឲ្យបងធ្វើអ្វី បងព្រមទាំងអស់»
  «បងឲ្យអូនមកនៅផ្ទះបងដែរមក ទើបអូនជឿបង គ្រប់យ៉ាងដែលបងនិយាយ គឺជាការពិត តែបលបងមិនព្រម បានន័យថាបងកុហកអូន»
  «បាន! ស្អែកនេះអូនអាចមកនៅទីនេះបាន ដើម្បីបញ្ជាក់ថា បងមិនបាននិយាយកុហកអូន»
  «ពិតមែនណាជុង...»
  «បាទ ចាំបងនិយាយជាមួយលោកប៉ាអ្នកម៉ាក់រឿង នេះ»
  «អូនសប្បាយចិត្តណាស់»ហ្វឺស ឱបគេដោយក្តីរីករាយ។ គេជឿ ហើយ ជឿថានាយមិនបាននិយាយកុហកគេ។ អាក្មេងចង្រៃនោះ ហ៊ានចូលមកឲ្យដៃសង្សារគេដល់បន្ទប់ផងហេ៎ស? ចាំមើលពេល
ដែលគេមករស់នៅទីនេះ ឯងមិនរួចខ្លួនទេ..។
  «ពួកយើងចុះទៅខាងក្រោមទៅ ដើម្បីនិយាយរឿង នេះប្រាប់ពួកគាត់»
  «បាទ»ជុងគុក ញញឹម មាន ហ្វឺស ឱបដៃចុះទៅខាងក្រោម។ ធូរទ្រូងបន្តិច សំណាងដែរ ហ្វឺស ព្រមជឿគេនិយាយ កុំអីគេត្រូវ ហ្វឺស សុំ បែកប្រាកដណាស់។ ទោះជាឲ្យ ហ្វឺស មកនៅទីនេះក៏មិនអីដែរ ដរាបណា ហ្វឺស សប្បាយចិត្ត គេក៏សប្បាយចិត្តដូចគ្នា...។

💔 Devil Husband 💔Kde žijí příběhy. Začni objevovat