Part21: ល្បិចម្តាយក្មេក

Start from the beginning
                                        

ថ្ងៃត្រង់..

«អាឡូ! អ្នកម៉ាក់»
(កូនជុង មានរឿងធំហើយ)
«មានរឿងអីអ្នកម៉ាក់?»
(គឺ...គឺ...)
«គឺអ្វីម៉ាក់?»
(គឺ ជីមីន! វានាំអា យ៉ុនថេ ដេកជាមួយនៅបន្ទប់របស់វា)
«ម៉ាក់ថាយ៉ាងមិច?»
(ម៉ាក់ឃើញ ជីមីន បណ្តើរ យ៉ុនថេ ឡើងទៅលើបន្ទប់វា ដល់ម៉ាក់លួចទៅមើល ឃើញពួកគេកំពុងធ្វើរឿងនោះជាមួយគ្នាទាំងកណ្តាលថ្ងៃត្រង់ ពួកវាកំពុងតែសាហាយស្មន់ជាមួយគ្នា បើកូនមិនជឿ កូនឆាប់មកផ្ទះមក)
«ខ្ញុំនិងទៅឥឡូវនេះម៉ាក់»ទូត!!!
«ចន ជីមីន! ឯងលួចមានសាហាយផងហេ៎ស?»ជុងគុក ទាញសោរឡានបើកសំដៅទៅផ្ទះ។ ទៅមើលនិងភ្នែក ជីមីន ពិតជានាំប្រុសឈ្មោលដេកជាមួយមែនឬអត់? បើសិនជាដូចម៉ាក់របស់គេនិយាយពិត
មែន គេមិនឲ្យរួចខ្លួនងាយៗឡើយ...។

ប្រើពេលត្រឹម២០នាទី ឡានរបស់ ជុងគុក ក៏មកដល់ផ្ទះ។ គេចុះពីលើឡានសំដៅមករកម៉ាក់គេយ៉ាងលឿន គាត់ប្រញាប់នាំកូនប្រុសទៅមើលឲ្យឃើញនិងភ្នែកតែម្តង មិនឲ្យរងចាំយូរឡើយ៖
ក្រាក...!
គ្រាន់តែបើកទ្វារចូលបន្ទប់ ជីមីន ភ្លាម ជុងគុក ស្រឡាំងកាំងនិងរូបភាពដែលគេបានឃើញ។ គឺ យ៉ុនថេ និង ជីមីន គេងឱបគ្នាទាំងគ្មានសម្លៀកបំពាក់ ខ្លួន ជីមីន សុទ្ធតែស្នាម ស្នាមដូចដែលគេធ្លាប់បង្ក បាន
ន័យថា ជីមីន លួចមានសាហាយជាមួយកូនចៅប៉ារបស់គេ។
«ចន ជីមីន!!! អា យ៉ុនថេ...»ជុងគុក ស្រែកបែកសំឡេង ដល់ថ្នាក់លាន់ឮពេញភូមិគ្រឹះ រហូត យ៉ុនថេ និង ជីមីន ដឹងខ្លួនព្រមគ្នា។
«ហ្ហឹម..ជុងគុក»ជីមីន បើកភ្នែកសឿងៗ មិនទាន់ដឹងថាខ្លួនស្ថិតក្នុងសភាពបែបណា!
«នេះ! នេះមានរឿងអីហ្នឹង?»យ៉ុនថេ និង ជីមីន ចាប់ផ្តើមឆ្លេឆ្លា ក្រោយឃើញខ្លួនឯងអាក្រាតកាយ ថែមទាំងមាន ជុងគុក និងអ្នកស្រីកំពុងរោមជិត។
«នៅមានមុខមកសួរទៀតហេ៎ស?»
ផ្លាច់!
មួយកំផ្លៀងរបស់ ជុងគុក ទៅលើ ជីមីន ដើម្បីឲ្យស្វាងកុំមកធ្វើជាល្ងង់ មិនដឹងថាខ្លួនបានប្រព្តឹត្តិអី។
«អ្នកប្រុស! អ្នកប្រុសកំពុងតែយល់ច្រឡំហើយ» ឃើញបែបនេះ យ៉ុនថេ យល់ពីសភាពការភ្លាម។ គេនិង ជីមីន ត្រូវគេរៀបចំផែនការធ្វើជាដេកជាមួយគ្នា ដើម្បីឲ្យ ជុងគុក ឃើញ។
«ជុងគុក! មិនដូចលោកគិតទេ លោកកំពុងយល់ច្រឡំហើយ»ជីមីន ក៏អាចស្មានដឹងថាមានរឿងអី។
«ជីមីន! យើងមិនគិតទេ ឯងហ៊ាននាំកូនចៅប្តីយើង យកមកដេកដល់បន្ទប់ ពេលប្តីយើងមិននៅ»អ្នកស្រីធ្វើជានិយាយ ដើម្បីឲ្យកំហឹងកូន ប្រុសកាន់តែឆាបឆេះ។
«នេះមានរឿងអីហ្នឹង? វាយ៎យយ..ស្លាប់ហើយ ជីមីន នេះឯង...» ហ្វឺស ជាចូលមកដូចមិនដឹងរឿងអីកើតឡើង។
«ស្លៀកពាក់ចេញទៅចួបយើងនៅខាងក្រៅ ប្រយ័ត្នយើងសម្លាប់ពួកឯងចោលនៅទីនេះ»ថារួច ជុងគុក ចេញទៅក្រៅដោយកំហឹងគ្របដណ្តប់។
«ខ្វះកន្លែងស៊ីគ្នាណាស់ហេ៎ស បានឲ្យបងជុងដឹង?»ហ្វឺស ឱបដៃស្តីឌឺដងឲ្យពួកគេថែម។
«នេះជាផែនការរបស់លោកមែនទេ? ហ្វឺស»យ៉ុនថេ
«កុំចោតប្រកាន់កូន ហ្វឺស! ពួកគេមកសាហាយស្មន់ជាមួយគ្នាក្នុងផ្ទះគ្មានសិទ្ធិអីមកចោតកូន ហ្វឺស ទេ» អ្នកស្រីចេញមកមកការពារ ហ្វឺស ធ្វើដូចគេមិនបានដឹងរឿងអី។
«ម្តងនេះ ពួកឯងដឹងតែស្លាប់ហើយ តោះម៉ាក់»ហ្វឺស នាំគាត់ចេញទាំងញញឹមមានល្បិច ព្រោះគម្រោងការរបស់គេបានជោគជ័យ។
«ហ្ហឹកៗ! បងយ៉ុន! មានរឿងអីទៅ ខ្ញុំរង្វេងអស់ហើយ»
«បងថាពួកយើងត្រូវគេប្រើល្បិចដាក់ហើយ»
«អ្នកណាទៅបង ខ្ញុំមិនចាំអីទេពេលនេះ»
«ស្លៀកពាក់សិនទៅ អ្នកប្រុស ជុងគុក កំពុងរងចាំពួកយើង»ជីមីន ងួកក្បាលទាំងមិនយល់។ វាភ្លាមៗពេក គេមិនដឹងថាមានរឿងអីឲ្យពិតប្រាកដទេ! ចាំបានថាកំពុងអង្គុយនិយាយជាមួយម៉ាក់ក្មេក ពេលនោះគេស្រាប់តែងងុយគេង ដល់ភ្ញាក់មក ឃើញខ្លួនឯងអាក្រាតកាយ ស្របពេលដែល ជុងគុក មកឃើញ នេះឯង...។

Author: Taesy ✍🏻 [ ថេយ៍ស៊ី ]

💔 Devil Husband 💔 (Complete)Where stories live. Discover now