ភាគទី36:ចង់នៅឯណារឿងខ្ញុំ!!

5.1K 217 4
                                        

ភាគទី36

ក្រាក

«ហ៊ានគេចពីយើងមកនៅទីនេះផងហេស៎..»ជុងហ្គុក ញញឹមចុងមាត់មើលអ្នកដែលកំពុងគេងនៅលើគ្រែ ហ៊ានគេចមកនៅទីនេះ?តែថាគេចយ៉ាងណាក៏គេចមិនផុតពីនាយដែរ ជុងហ្គុក តាមរកទាល់តែឃើញ។ ជុងហ្គុក ទម្លាក់ខ្លួនគេងអោប tae ពីក្រោយ។

«ជុងហ្គុក...ស្មើណាមកចេះ!!!»ចំណែកនៅឯណេះវិញ យ៉ារី ដើរចុះដើរឡើងចាំមើលផ្លូវ ជុងហ្គុក មកគេងជាមួយនាង ចាំយូរទៅកាន់តែយូរទៅ ជុងហ្គុកក៏នៅមិនទាន់មក។

+ព្រឹកឡើង..

«ហឹុម.....»tae ក្រហឹុមដើរកតិចៗ..មានអារម្មណ៍ថាធ្ងន់ៗនៅត្រង់ពោះ ដូចមានអ្វីមកសង្កត់មិនដឹង។ tae បើកភ្នែកធំៗ នេះជា ជុងហ្គុក មែនទេឬក៏គេកំពុងយល់សប្តិ..taeយកដៃញីភ្នែកចុះឡើងៗមើលឲច្បាស់ព្រោះខ្លាចថាខ្លួនកំពុងតែដេកយល់សប្តិ ទោះញីដល់ណាក៏នៅតែឃើញ ជុងហ្គុក ចឹងបានន័យថាគេមិនមែនយល់សប្តិទេ?!!ហើយនាយចូលមកតាំងពីពេលណា? មិចក៏គេមិនដឹង...។

«ហឹុម.....»ជុងហ្គុក ពត់ខ្លួននឹងក្រហឹុមតិចបន្តិច មុននឹងបើកភ្នែកឡើងសម្លឹងមើល tae ដែលកំពុងតែអង្គុយមើលមកនាយដូចគ្នា។

«ឯងភ្ញាក់យូរហើយ..?!!»ជុងហ្គុក

«លោក..មកទីបានយ៉ាងមិច?..»tae

«ដើរមក ហើយក៏បើកទ្វាចូលមានអីទៅពិបាក»jungkook ញ៉ាក់ចិញ្ចើមទ្រឺតៗដាក់ tae ដែលអង្គុយធ្វើមុខក្រម៉ូវសម្លឹងមើលមកនាយនោះ។

≤ខ្ញុំមិនបានលែងសើចជាមួយទេ!!បើអស់ការហើយសូមមេត្តាយាងទៅវិញទៅ»tae ស្រដីរួចដើរចូលបន្ទប់ទឹកបាត់។

«អ្នកណាឲឯងមកនៅទីនេះ ដោយគ្មានការអនុញ្ញាតពីយើង?!»jungkook ដើរទៅតាម tae ក្នុងបន្ទប់ទឹក tae ខំរុញទ្វារបិទហើយនៅតែមិនអាចឈ្នះកម្លាំង ជុងហ្គុក ឡើយ។

«ខ្ញុំចង់ទៅនៅឯណារឿងខ្ញុំ!!លោកគួរតែឈប់មករវល់ជាមួយខ្ញុំទៀតទៅ...យកពេលទៅមើលប្រពន្ធកូនលោកវិញវាល្អជាងដើរតាមខ្ញុំត្រុកៗដូចឆ្កែ...»ធុញអើយសែនធុញ tae ស្តីថាឲ ជុងហ្គុក ប៉ាច់ៗ មនុស្សស្អីម្តងល្អម្តងអាក្រក់ ទឹមតែធ្វើបាបគេហើយមិនចឹង?ចុះមករវល់ជាមួយគេធ្វើអីទៀត?។

🌺រឿង អ្នកបម្រើ🌺(ចប់)Where stories live. Discover now