នៅក្នុងភូមិគ្រឹះមួយដ៏ធំ កម្លោះសង្ហាវ័យ24ឆ្នាំកំពុងតែបោះជំហានជើងវែងៗចុះមកខាងក្រោមដើម្បីស្រស់ស្រូបអាហារពេលព្រឹក
<អរ!កូនចុះមកហើយមែនទេ? មិញម៉ាក់ថាឲអ្នកបម្រើទៅតាមតើ មោះអង្គុយចុះមកកូន>អ្នកស្រីចននិយាយទៅកាន់កូនប្រុសសំណព្វតែម្នាក់របស់គាត់។
<បាទម៉ាក់!ម៉ាក់ហើយចុះលោកប៉ាគាត់ទៅណាហើយ>ជុងហ្គុកដោយមិនឃើញក៏សួរទៅអ្នកជាម្តាយ។
<ប៉ាកូនចេញទៅធ្វើការមុនបាត់ទៅហើយ ថេយ៉ុងដួសបាយមក>អ្នកស្រីចនប្រាប់ទៅជុងហ្គុកហើយនាយក៏ងក់ក្បាល មុននឹងគាត់បែរទៅប្រាប់អ្នកបម្រើឲដួសបាយ។
<បាទ!!>ថេយ៉ុងក៏ចាប់ផ្តើមដួសបាយតាមសម្តីអ្នកស្រីចនបញ្ជា គេជាអ្នកបម្រើទើបតែចូលមកនៅថ្មីក្នុងផ្ទះត្រកូលចននេះ មានអាយុទើបតែ19ឆ្នាំប៉ុណ្ណោះ។
<ឯងជាអ្នកបម្រើចូលថ្មីមែនទេ បានជាយើងមិនដែរឃើញមុខ>ជុងហ្គុកដូចជាមិនដែលឃើញមុខថេយ៍ គេជាអ្នកបម្រើរចូលថ្មីមែនទេ?
<បាទ!អ្នកប្រុស>ជុងហ្គុកមិនតបបែរជាងាកមកញាុំអាហារពេលព្រឹកវិញ ចំណែកថេយ៍ឈរនៅឯម្ខាងជាមួយអ្នកបម្រើឯទៀត។
«ថេយ៍!!មកញាុំជាមួយគ្នាមក ញាុំគ្នាច្រើនទើបអ៊ូរអរហើយសប្បាយផង!»អ្នកស្រីចនគាត់មិនប្រកាន់ទើសទាលចំពោះថេយ៍ទេ គាត់ស្រឡាញ់ថេយ៍ដូចកូនក្មួយបង្កើតម្នាក់ចឹង។
«ម៉ាក់!!ឲអ្នកបម្រើមកអង្គុយរួមតុជាមួយយ៉ាងមិច?!!វាជាអ្នកបម្រើត្រឹមតែជាកញ្ជាស់គេកុំចង់ស្រវាខ្ពស់!»សុខជុងហ្គុកស្រែកឡើងភ្លាមៗទាំងខឹងតិចៗរួចងាកមើលមុខថេយ៍ដោយការស្អប់ខ្ពើម។
«ជុងហ្គុក.....!!!!»
«មិនអីទេអ្នកស្រី នឹងលោកប្រុសពិសារចុះ>គេដឹងខ្លួនត្រឹមតែជាអ្នកបម្រើមិនចង់ទៅអង្គុយរួមតុជាមួយចៅហ្វាយនាយធ្វើឲទើសទាល់នោះទេ។
~~បន្ទាប់ពីអាហារពេលព្រឹកចប់ជុងហ្គុកក៏ទៅធ្វើការរបស់នាយ~~ពេលឃើញមុខថេយ៉ុងភ្លាមជុងហ្គុកក៏កើតចិត្តមិនចូលចិត្តថេយ៉ុងនេះចូលមកអែបអបម៉ាក់នាយសម្បើមណាស់។
YOU ARE READING
🌺រឿង អ្នកបម្រើ🌺(ចប់)
Fanfictionស្នេហាដែលកើតឡើងរវាងអ្នកប្រុសនឹងក្មេងបម្រើម្នាក់ មានទាំងការមើលងាយ ផ្អែមល្ហែម បោកប្រាស់.បញ្ឈឺ..មានគ្រប់មនោសច្ចេតនា Kim taehyung & jeon jungkook(top) Bl
