ភាគទី31:មានកូន..!!!?

4.3K 187 3
                                        

ភាគទី31

«ឆ្គួតទេហេស៎..បានជាញញឹមម្នាក់ឯង» jungkook

«លោកឯងនឹងហើយឆ្គួតនោះ..!!!»tae ខាំមាត់សម្លក់ ជុងហ្គុក ហ៊ានថាគេឆ្គួតផងឬ?...គួរឲខឹងៗណាស់លោកអើយ។

បន្ទាប់ពីឈ្លោះគ្នាឆ្អែតឆ្អន់ហើយ taekook ក៏នាំគ្នាចូលគេងព្រោះនេះក៏យប់ដែរហើយ!!!ដោយមានជុងហ្គុកជាអ្នកគេងអោប tae យ៉ាងមានក្តីសុខ

+ព្រឹកថ្ងៃបន្ទាប់

«អ៊ួកៗ....អ៊ួក.....»ព្រឹកមិនទាន់សំឡេងក្អួតចង្អោររបស់ tae ក៏បន្លឺឡើងពេញបន្ទប់ ក្អួតសឹងតែបែកប្រមាត់ទៅហើយ ចាញ់អីក៏ចាញ់យ៉ាងនេះ។

«tae...tae..បើកទ្វាឲខ្ញុំបន្តិច...ឯងកើតអី»jungkook ពេលលឺសំឡេង tae ខ្លាំងពេកនាយរហស័ងើបទៅគោះទ្វាបន្ទប់ទឹក។

ក្រាក....

«ខ្ញុំមិនបានកើតអ្វីទេ...គ្រាន់តែថ្នាំដុះធ្មេញចូល.ក!!!» tae បើកទ្វាដើរពីបន្ទប់ទឹកទាំងគ្មានកម្លាំង តែមុខ ជុងហ្គុក នាយតូចមិនងាកមើលផង សុខចិត្តដើរ ហួសមកដាក់ខ្លួនគេងនៅលើគ្រែ។

ឯ jungkook ធ្វើមុខស្លឺបែបងើយឆ្ងល់.. tae មានអី្វលាក់បាំងនឹងគេឬអត់...។

«បើឯងមិនកើតអីល្អហើយ..ថ្ងៃនេះខ្ញុំទៅធ្វើការ»និយាយរួច jungkook ដើរទៅសម្អាតខ្លួន នឹងអាលទៅក្រុមហ៊ុន ។

មួយសន្ទុះក្រោយ jungkook ក៏ចេញមកវិញ នាយដើរទៅងាកមើល tae បន្តិចទើបស្រដីឡើង

«ឯងងប្រាកដហើយហេស៎ថាមិនអី..»jungkook

«ហឹុម...»tae ក្រហឹុមជាការឆ្លើយតបជំនួសការនិយាយ jungkook លឺថាមិនអីហើយទើបបោះជំហ៊ានជើងវែងៗទៅខាងក្រោម។

ពេល jungkookចេញផុតបានបន្តិច tae ងើបឡើងទៅសម្អាតខ្លួន

តុអាហារ

«tae នៅឯណាជុងហ្គុក?មិចក៏ tae មិនចុះមកជាមួយឯង ឬក៏ឯងទុកប្អូនចោល?»jungkook ដាកគូទអង្គុយមិនទាន់នឹងដាក់បបរចូលមាត់ផង អ្នកស្រីចន ស្រដីកាត់។

«នៅខាងលើឯណោះម៉ាក់»jungkook ដាក់បបរចូលមាត់មួយមាត់ទើបតបគាត់ ។

«ឆាប់ទៅតាម tae មក ទៅឲលឿនហ៊ាមប្រកែក!!!ម៉ាក់មិនចូលចិត្ត»អ្នកស្រីចន ស្រដីកាត់ពេល jungkook បម្រុងនឹងប្រកែក។

🌺រឿង អ្នកបម្រើ🌺(ចប់)Where stories live. Discover now