ភាគទី20:សង្សាឯងតែប្រពន្ធយើង!.

4.3K 190 0
                                        

«tae!!!បង...ស៊ូហ៊ុន!!»tae នឹង ស៊ូហ៊ុន បន្លឺឡើងហៅឈ្មោះគ្នាទៅវិញទៅមក ប៉ុន្តែអ្នកដែលបើកភ្នែកធំៗភ្ញាក់ផ្អើលជាងគេនោះគឺជា taehyung

«នេះពួកកូនស្គាល់គ្នាដែរមែនទេ?ចឹងពួកកូននៅនិយាយគ្នាចុះ ម៉ាក់ទៅមានការរវល់បន្តិច»អ្នកស្រីចន
អ្នកស្រីចនគាត់ឃើញពួកគេស្គាល់គ្នាទើបឲនៅនិយាយរាក់ទាក់ទៅចុះ គាត់ជាមនុស្សចាស់មិនចង់ដឹងទេរឿងក្មេងៗនោះ

«បាទ៎ម៉ាក់..!!»taeញញឹមដាក់គាត់បន្តិច បន្ទាប់មកអ្នកស្រីចន ក៏ដើរចេញទៅបាត់

«tae....»ពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ដើរមក ស៊ូហ៊ុន ក៏ហៅឈ្មោះនាយតូចតិចៗ ទាំងញញឹមញញែម

«មិចបានបងមករកអូនដល់ទីនេះ»!!tae

«មកពីបងនឹកអូនពេកនោះអី ពេលបងទេរមកមិចក៏អូនមិនលើក»ស៊ូហ៊ុន ហាក់អន់ចិត្តនឹងtae ភ្លាមៗ តេរមក tae មិនលើក ហើយពេលខ្លះនៅឆ្លៀតចុចបិទទៀត

«បងក៏ដឹងថាអូនរវល់ អូនសូមទោស..»tae និយាយទាំងញញឹមមិនសម ស៊ូហ៊ុន ស្រឡាញ់គេខ្លាំងណាស់ ចុះបើសូហ៊ុនដឹងថាគេកំពុងតែក្បត់នាយ គេនឹងខឹងដែរទេ....?

«មិនអីទេ បងយល់»ស៊ុនលី លើកដៃtaeយកមកអង្អែលតិចៗ

«ធ្វើស្អី...គ្មានកេរិ៍ខ្មាស់!!»នៅនិយាយគ្នាសុខៗសំឡេងគ្រលរធំមួយក៏បន្លឺឡើងកាត់ផ្តាច់អារម្មណ៍របស់ taeឲងាកមករកប្រភពសំឡេង

«ជុង...ជុងហ្គុក..»tae រហ័សក្រវាសដៃចេញពីស៊ូហ៊ុន ជុងហ្គុកសម្លឹងមើលមកគេកែវភ្នែកគួរឲខ្លាចខ្លាំងណាស់

«មិនលឺយើងសួរទេឬយ៉ាងមិច?ហើយឯងជាអ្នកណា មកចាប់ដៃជើងស្អីមនុស្សរបស់យើង»ជុងហ្គុក សម្លឹងមើលស៊ុនលីពីក្បាលដល់ចុងជើង អាម្នាក់នេះថ្លើមធំណាស់ដែលហ៊ានប៉ះពាល់របស់គេ។។

ចំណែក tae គិតតែពីអោនមុខចុះ គេមិនហ៊ានប្រឈមនឹងជុងហ្គុក នៅពេលនេះទេ

«tae...សង្សាខ្ញុំ រឿងអីខ្ញុំប៉ះមិនបាន..?»ស៊ុនលី

«សង្សា..?សង្សាឯងតែប្រពន្ធយើងវើយ»ជុងហ្គុក ចូលទៅចាប់កញ្ឆក់ដៃtae ឲមកឈរនៅជិតគេ

«ប្រពន្ធលោកតាំងពីពេលណា ហឹុសៗ..លោកកុំមកលែងសើចជាមួយខ្ញុំអី!!»ស៊ុនលី និយាយទាំងសើចឲជុងហ្គុក សង្សាគេនៅសុខៗទៅក្លាយជាប្រពន្ធនាយយ៉ាងមិច និយាយមិនចេះខ្មាស់មាត់។

«ហឹុសៗ..ប្រហែលជាអាក្របីឯងមិនទាន់ដឹងទេមើលទៅ !នៅស្ងៀមធ្វើអីមិនប្រាប់វាទៅ ឬក៏មិនចង់ឲវាដឹងទេ»ជុងហ្គុក ងាកមកថាឲ tae ឆ្វាច់ នឹងបង្ខំឲនាយតូចនិយាយការពិត ប៉ុន្តែ tae មិនចង់និយាយឡើយនៅពេលនេះ។

«លោក..បានហើយ ឈប់ទៅ.ខ្ញុំសុំអង្វរ!!!»tae អង្រួនដៃ jungkook តិចៗបំណងឲនាយឈប់និយាយតទៀត ខ្លាចមានរឿង ព្រោះមើលទៅម្នាក់ៗដូចចង់សីុសាច់ហុតឈាមគ្នាយ៉ាងចឹង

«យ៉ាងមិច..!ខ្លាចវាដឹងការពិតហេស៎!?»ជុងហ្គុក និយាយឌឺដងសូកសៀតឲtae ឯនាយដើរមកអង្គុយលើសាឡុងយ៉ាងរំភើយដោយមានtaeអង្គុយលើភ្លៅរបស់នាយ។ដៃ ជុងហ្គុកអោបចង្កេះ tae ជាប់រហូត

ឯស៊ូហ៊ុន មើលសកម្មភាព ជុងហ្គុក នឹង ថេយ៉ុង ដែលនៅចំពោះមុខ គេសឹងតែមិនជឿរនឹងភ្នែក ក្រលាស់អណ្តាតនិយាយសឹងមិនចេញ taeអង្គុយលើភ្លៅ jungkook ឯ jungkook អោបចង្កេះ tae
គេគ្រាន់តែព្រិលភ្នែកមែនទេ?វាមិនមែនជាការពិតទេ...

«ta...tae..រឿងវាយ៉ាងមិចវិញទៅ.វាមិនមែនជាការពិតទេមែនទេtae?ប្រាប់បងមក!!»ស៊ុនលី សួរទៅកាន់មនុស្សដែលគេស្រឡាញ់កំពុងតែអង្គុយនៅលើភ្លៅអ្នកផ្សេងដែលមិនមែនជានាយទៅវិញ មិចមនុស្សដែលនាយស្រឡាញ់ខ្លាំងទៅជារបស់គេ...

«មិចមិនឆ្លើយប្រាប់វាទៅអូនសម្លាញ់?ឆ្លើយមិនចេញមែនទេ?ចឹងចាំបងប្រាប់វាជំនួសក៏បានដែរអូនសម្លាញ់ សឺត..»ជុងហ្គុក ឆ្លៀតថើប tae នឹងនិយាយពាក្យផ្អែមល្ហែមតែឌឺដងទៅ ស៊ុនលី ។ជុងហ្គុក ទាញទូរស័ព្ទចេញពីហោប៉ៅខោ....ដូចចង់បង្ហាញរូបថតអ្វីម្យ៉ាង។

«ទុកខ្ញុំជាអ្នកប្រាប់គាត់ដោយខ្លួនឯង» tae ជ្រើសរើសយកការប្រាប់ដោយខ្លួនឯង ក៏ប្រសើរជាជាងឲ ជុងហ្គុកប្រាប់ដែរ

«បែបនឹងល្អណាស់អូនសម្លាញ់! មិនចឹងវាបានមើលរូបអូនដេក...ថ្ង*...ក្រោមទ្រូងបងមិនខាន»ចុងប្រយោគ ជុងហ្គុក ខ្សិបដាក់ត្រចៀក tae ស្រាលៗ

កម្លោះសង្ហាស៊ូហ៊ុន ឈចាំស្តាប់ពាក្យពិតចេញពីមាត់របស់ tae ឡើងញ័រដៃញ័រជើងអស់ទៅហើយ...ចុះបើវាជាការពិតមែននោះ?នាយត្រូវដើរចេញទាំងបែបនេះហើយមែនទេ?ហឹុសៗ..វាសនានេះលែងសើចជាមួយនាយពេកហើយ

«អូននឹងជុងហ្គុក ពួកយើងបានរៀបការនឹងគ្នាហើយ..អ្ហឹុកៗ..»**ក្តុក..គ្រាន់តែស្តាប់ tae និយាយចប់ភ្លាម បេះដូងរបស់ ស៊ូហ៊ុន ត្រូវធ្លាក់ដីក្តុកទាំងមិនអាសូរ

_______

**លី យាន

🌺រឿង អ្នកបម្រើ🌺(ចប់)Where stories live. Discover now