ភាគទី13
«ខ្ញ..ខ្ញុំ»ពេលលឺសំឡេងជុងហ្គុកសួរtaeគិតមួយសន្ទុះមុននឹងឆ្លើយរដាក់រដុបទាំងភ័យ..ប្រាកដណាស់ថាជុងហ្គុកមិនឲគេគេងក្នុងបន្ទប់ជាមួយ ប្រាកដលើសពីប្រាកដទៅទៀត។
«ថេយ៍..មិចមិនចូលគេងទៅកូន...»អ្នកស្រីចនគាត់ថាចុះទៅរកទឹកផឹក តែចុះមកក៏ឃើញtaeនៅឈរមុខបន្ទប់នៅឡើយ..ធ្វើឲគាត់មានចិត្តឆ្ងល់ភ្លាមៗ
«ម៉ាក់..!!»ពេលគាត់សួរtaeមិនដឹងឆ្លើយថាមិច បានត្រឹមតែងាកមើលមាត់ទ្វាបន្ទប់ ធ្វើឲអ្នកស្រីចនដឹងភ្លាម មុនដំបូងគាត់គ្រាន់តែសង្ស័យទេ តែមានឯណាដូចការសង្ស័យរបស់គាត់មិនខុស អាកូនជើងល្អរបស់គាត់ប្រាកដជាមិនឲថេយ៍ ចូលមិនខាន។
តុតុ...តុតុ..គោះដំបូងមិនឃើញអ្នកបើកទ្វា អ្នកស្រីចនគោះទៀត គោះឡើងពីរបីដង ធ្វើឲអ្នកខាងក្នុងនឹងមានការម៉ួម៉ៅជាខ្លាំង។
«ហើយ..គោះៗរកស្អីណាស់ណា!!ម៉ាក់!!»ស្មានតែtaeជាអ្នកគោះទើបនាយស្រែកថាឲ អ្នកណាទៅដឹងថាជាម៉ាក់របស់នាយ។
«ព្រមបើកទ្វាហើយឬលោកកូន?..មិចមិនឲប្អូនចូលគេង?ដឹងទេថាប្អូនឈរនៅក្រៅយូរប៉ុណ្ណា..នេះបើម៉ាក់មិនមកទេមិនដឹងថាឯងទុកឲប្អូនដេកនៅក្រៅមូសខាំប៉ុណ្ណាទេ»គ្រាន់តែបើទ្វាមកអ្នកស្រីចនថាឲញ៉ែតៗមិនចាំឲជុងហ្គុកនិយាយទាន់។
«ហឺយ..!!ចូលមក..បើម៉ាក់អស់ការអីហើយខ្ញុំគេងវិញហើយ»គ្រាន់តែបើកទ្វាភ្លាមត្រូវមាត់ភ្លែត ជុងហ្គុកហៅtaeឲចូលមកខាងក្នុង ឯអ្នកស្រីចនក្រហឹុមបន្តិចទើបដើរចេញទៅវិញ
«នេះបែបទៅទូរពិតដាក់ម៉ាក់យើងស្អីទៀតហើយ»គ្រាន់តែអ្នកស្រីចនចេញទៅ ជុងហ្គុកងាកមកថាឲtae មិនដឹងថាទៅប្រាប់ម៉ាក់នាយថាមិចខ្លះទៀតហើយទេ ពូកែណាស់អាខាងមាយាដាក់ម៉ាក់នាយនឹង...
«ខ្ញុំមិនបានទៅប្រាប់អីដល់គាត់ទេ អ្នកប្រុសកុំចេះតែថា»!!គេធ្វើអីក៏ខុស ខុសរហូតសម្រាប់ជុងហ្គុក មិនដែរថាម្តងណា tae ធ្វើត្រូវចិត្តជុងហ្គុកទេ
«ឲតែប្រាកដ..កុំឲយើងដឹងឲសោះ មិនចឹងឯងត្រូវមិនខាន»ជុងហ្គុកនិយាយហើយឡើងទៅដេកលើពូកធ្វើព្រងើយ...
ចំណែកtaeវិញក៏ដឹងខ្លួនឯងដែរថាត្រូវគេងនៅឯណា taeដើរទៅគេងនៅលើសាឡុង ពេលយប់កាន់តែជ្រៅមេឃកាន់តែត្រជាក់សូម្បីភួយក៏គ្មានដណ្តប់ ពេលរងារមានតែអោបខ្លួនឯងនឹងហើយ ឲធ្វើយ៉ាងមិចបើនេះជាបន្ទប់គេ
ជុងហ្គុកងើបមកឃើញtaeគេងអោបខ្លួនឯង...ចិត្តមួយមិនដាច់ឯចិត្តមួយក៏ធុញនឹងtae នេះមកអំពល់ទុកដល់គេណាស់ ទើបនាយដើរទៅបីtaeយកមកដាក់ឲគេងលើគ្រែជាមួយនាយនឹងដណ្តប់ភួយឲថេយ៍យ៉ាងកក់ក្តៅ។ពួកគេទាំងពីរក៏គេងម្នាក់មួយចំហៀងយ៉ាងលង់លក់បាត់ទៅ។
+ព្រឹកឡើង..
«ហឹុម...»taeបម្រាស់ខ្លួនក្រហឹុមតិចៗ...នេះឡើងថ្ងៃរះទៅហើយគេទើបតែក្រោក ដោយសាតែយប់មិញនឹងទម្រាំតែគេងលក់ឡើងយប់ជ្រៅឯណោះ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ទេថាកំពុងតែនៅលើគ្រែ។
«ងើបហើយហេស៎..មិនមែនក្លាយជាប្រពន្ធយើងហើយដេកសម្ពឹកបែបនឹងទេ ដឹងពីតួនាទីខ្លួនឯងខ្លះផង អ្នកបម្រើនៅតែអ្នកបម្រើកុំឡើងចាង!!»ឃើញtaeងើបហើយជុងហ្គុកក៏ថាឲទៀត ក្លាយជាប្រពន្ធនាយហើយចង់គេងស្មើរណាក៏បានមែនទេ?ជុងហ្គុកថាឲtaeស្របពេលដែលខ្លួនកំពុងតែចងក្រវ៉ាត់កអាវ
«.....»ថេយ៍ មិនមាត់ប៉ុន្តែគេរំកិលខ្លួនចុះពីលើគ្រែមកចងក្រវ៉ាត់កអាវឲជុងហ្គុក ទោះមិនស្រឡាញ់តែក៏មាននាមជាប្រពន្ធចឹងត្រូវតែធ្វើតួនាទីជាប្រពន្ធ កុំឲនាយពូកែថាអោយពេក។
ជុងហ្គុកហាកស្រងាកចិត្តពេលtaeធ្វើបែបនេះ នាយសម្លឹងមើលtaeដែលឈរចងក្រវ៉ាត់កនោះដែលមានកម្ពស់ត្រឹមទ្រូងរបស់គេ។
«រួចហើយ..!ចឹងខ្ញុំសុំទៅបន្ទប់ទឹកសិនហើយ»ពេលចងរួចtaeក៏ទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន...
រីងៗ....សំឡេងទូរស័ព្ទរបស់taeរោរិ៍ឡើង ធ្វើឲជុងហ្គុកចាប់អារម្មណ៍នឹងដើរទៅជិតហើយមើល ដែលមានសរសេរឈ្មោះថា my love ស៊ូហ៊ុន😽🤘
ទឺត....
«ហឹុស..អាមុខស្វា..គិតថាទេចូលមែនទេ ហឹុសៗ ឯងចង់ទេរដល់ស្លាប់ខ្លួនទៀតក៏មិនចូលដែរ!!»ឃើញបែបនឹងនាយចុចបិទថែមទាំងបិទគ្រឿងចោលទៀតផងហើយញញឹមយ៉ាងសមចិត្ត ហែងចង់ទេរដល់ងាប់ទៀតក៏មិនចូល
ក្រាក...
«អ្ន..អ្នកប្រុសមិនទាន់ចុះទៅទៀតឬ»taeចេញមកវិញត្រឹមកន្សែងពោះគររុំខ្លួន taeទាញកន្សែងជូតសក់យកមកបិទលើខ្លួនទៀតទាំងបេះដូងលោតញ៉ាប់ភ័យនឹងវត្តមានរបស់ជុងហ្គុក គេខំគិតថាជុងហ្គុកចុះទៅមុនហើយ អ្នកណាទៅដឹងថានាយមិនទាន់ទៅទៀត
To be continue...
លី យាន
YOU ARE READING
🌺រឿង អ្នកបម្រើ🌺(ចប់)
Fanfictionស្នេហាដែលកើតឡើងរវាងអ្នកប្រុសនឹងក្មេងបម្រើម្នាក់ មានទាំងការមើលងាយ ផ្អែមល្ហែម បោកប្រាស់.បញ្ឈឺ..មានគ្រប់មនោសច្ចេតនា Kim taehyung & jeon jungkook(top) Bl
