ភាគទី21:ឲប្រពន្ធចាំផ្លូវ!!

4.2K 195 9
                                        

ភាគទី21

«អូននឹងជុងហ្គុក ពួកយើងជាប្តីប្រពន្ធនឹងគ្នាហើយ អ្ហឹុកៗ..»ក្តុក..គ្រាន់តែស្តាប់ tae និយាយចប់ភ្លាម បេះដូងរបស់ ស៊ូហ៊ុន ធ្លាក់ដល់ដីក្តុក

«បានលឺច្បាស់ហើយមែនទេ ហើយល្មមចេញពីផ្ទះយើងបានហើយ»ជុងហ្គុកញញឹមយ៉ាងពេញចិត្ត ពិតជាសមចិត្តនាយខ្លាំងណាស់

ស៊ូហ៊ុន ដើរចេញទាំងគ្មានព្រលឹងនៅក្នុងខ្លួន គេសមហើយដែលជាអ្នកត្រូវដើរចេញ ទាំងបេះដូងនៅស្រឡាញ់មិនឲអាចកែប្រែបានឡើយ

«ស៊ូ....ស្តាប់អូនបកស្រាយសិន »tae ថារត់ទៅរក អ្នកដែលដើរចេញទៅមិញនេះ តែជុងហ្គុក ចាប់ដៃគេជាប់ ទោះtae ខំក្រលាស់ដៃចេញប៉ុណ្ណាក៏ជុងហ្គុកមិនព្រមលែង

«ចង់ទៅតាមវា នៅមិនទាន់ដាច់អាល័យពីវាទៀតហេស៎!!!»ជុងហ្គុក ចាប់ទាញដៃ tae ឲបែរមុខមករកនាយ ចង់ទៅរក ស៊ូហ៊ុន គិតថាជុងហ្គុក ឲទៅងាយៗមែនទេ ឲវាទៅៗនៅអាឡោះអាល័យរកងាប់ស្អី

«រឿងខ្ញុំ..លោកកុំចេះ!!.ប៉ុណ្នឹងលោកនៅមិនទាន់សមចិត្តទៀតឬយ៉ាងមិច?»taeតបទៅទាំងហួសចិត្តរឿងគេសោះ ជុងហ្គុកអីក៏ចេះខ្លាំងម្លេះ ថែមទាំងហាមគេគ្រប់សព្វទៀត

«រឿងឯង?!!!តែឯងជាប្រពន្ធយើង បើឃើញនៅទាក់ទងជាមួយវាទៀតឯងនឹងយើងដឹងគ្នាមិនខាន»ចប់សម្តីជុងហ្គុកក៏ដើរចេញទៅក្រៅបាត់ ព្រោះថាថ្ងៃនេះនាយមានណាត់សំខាន់ មិនមានពេលនៅឈ្លោះជាមួយថេយ៍ច្រើនទេ

Skip

ថ្ងៃនេះ ជុងហ្គុក នឹងយ៉ារី បានណាត់គ្នាញាុំអាហារនៅភោណីយដ្ឋានមួយកន្លែង ការតុបតែងនឹងបរិយាកាសគឺរ៉ូមែនទិចខ្លាំងណាស់

«អញ្ចើញអង្គុយអ្នកនាង»ជុងហ្គុកទាញតុចេញបន្តិចដើម្បីឲយ៉ារីចូលអង្គុយ

«ចាស៎អគុណ»យ៉ារី

«ថ្ងៃនេះអ្នកនាងស្អាតខ្លាំងណាស់»កាន់តែមើលកាន់តែស្អាត ធ្វើឲជុងហ្គុកទប់ចិត្តមិនបានក៏សរសើរយ៉ារីមិនដាច់ពីមាត់

«លោកសរសើរខ្ញុំពេកហើយ»យ៉ារីពេលដែលបានជុងហ្គុកសរសើរ នាងញញឹមអឹមអៀន

«ខ្ញុំនិយាយការពិត អ្នកនាងស្រស់ស្អាតពិតមែន»ជុងហ្គុក

«ចុះត្រូវចិត្តលោក jung ដែរទេ?»យ៉ារីបញ្ចេញទឹកមុខយ៉ាងសិចសីុដាក់ជុងហ្គុកព្រមជាមួយពាក្យសម្តីដ៏ប្រហើនរបស់នាង ប៉ុន្តែសម្រាប់ជុងហ្គុកវិញគឺធម្មតាៗទៅហើយដែលមនុស្សស្រីឲដៃនាយបែបនេះ

🌺រឿង អ្នកបម្រើ🌺(ចប់)Where stories live. Discover now