Part8: ឌឺដង

Start from the beginning
                                        

បន្ទាប់ពីញ៊ាំឆ្អែត ជីមីន ឡើងមកលើបន្ទប់ ដើម្បីមើលមេរៀននៅថ្ងៃស្អែកទុកឲ្យហើយ ព្រោះពេលនេះម៉ោងទើប៨ គេមិនទាន់ងងុយ ក៏ឆ្លៀតមើលមេរៀនសិនទៅ។
«លោកតា! លោកតាប្រហែលជាដឹងថាគេមានសង្សារ ហេតុអីលោកតានៅតែចង់ឲ្យចៅរៀបការជាមួយគេទៀត? ធ្វើបែបហ្នឹង ចៅ មិនក្លាយជាជនទីបីដណ្តើមសង្សាររបស់គេទេឬ?»សំនួរនេះ បានត្រឹម
ងើយសួរមេឃ និងព្រះចន្ទដែលរះបំភ្លឺផែនដីទាំង មូល។
គេឆ្ងល់ណាស់ មិនយល់ហេតុអីគាត់គិតបែបហ្នឹង ឲ្យគេរៀបការជាមួយអ្នកដែលមានសង្សាររួច ទាំងដែលគេនិង ជុងគុក មិនធ្លាប់ស្គាល់ មិនធ្លាប់ចួបមុខគ្នាសូម្បីម្តង បែរជាឲ្យរៀបការជាមួយណា អ្វីដែលកាន់
តែចម្លែក ការពិត ជុងគុក មានសង្សារហើហ គាត់មិនគួរណាធ្វើបែបហ្នឹង បើឲ្យ ជុងគុក រៀបការជាមួយសង្សាររបស់នាយទៅ រឿងរ៉ាវអាចមិនរញ៉េរញ៉ៃបែបហ្នឹងឡើយ។
ក្រាក...
«ចន ជីមីន»ជុងគុក ទម្លុះទ្វារបន្ទប់របស់ ជីមីន ទាំងកម្រោល បន្ទាប់ពីគេត្រឡប់មកពីជូន ហ្វឺស ទៅខនដូររួច។
«លោក អូយ៎..»ជីមីន ស្រែក ក្រោយត្រូវនាយមកកញ្ឆក់ដើមដៃឲ្យងើបឈរមួយទំហឹង។
«ឯងប្រហឺនម្លេះ»
«ប្រហឺនអ្វីទៅ! ខ្ញុំមិនយល់ទេ»
«ដែលឯងមិនខ្វល់ជាមួយ ហ្វឺស គេសួរនាំឯងធម្មតា តែសម្តីឯងវិញ និយាយមិនខ្លាចក្រែងគេបន្តិចសោះ»
«ខ្ញុំនិយាយធម្មតា ខ្ញុំមិនបានស្រែកគំហកឲ្យគេឯណា..»
«នៅតមាត់យើងទៀត! ឯងក៏ដឹងថា ហ្វឺស ជាសង្សាររបស់យើង ជាមនុស្សដែលយើងស្រឡាញ់ និងចង់ប្រើជីវិតរួមសុខរួមទុក្ខអស់មួយជីវិត ឯងគ្មានសិទ្ធិអីធ្វើចរិតថោកទាបដាក់គេទេ»
«ខ្ញុំនៅតែខ្ញុំ មិនបានធ្វើអីដូចលោកចោតប្រកាន់ទេ ចង់គេជាអ្នកណា សង្សាររបស់លោកក៏ដោយ ខ្ញុំមិនខ្វល់! គេគ្មានអីពាក់ព័ន្ធនិងខ្ញុំ»
«ចាំទុក ហាមប៉ះពាល់សង្សារយើងឲ្យសោះ»
«ខ្ញុំមិនខ្វល់ស្រាប់ហើយ កុំឲ្យតែគេមកពាក់ព័ន្ធជាមួយខ្ញុំទៅបានហើយ លែង..»អាល្អិតរុញទ្រូង របស់នាយចេញបានសម្រេច បើក្រឡេកមើលកដៃរបស់ខ្លួនវិញ ក្រហមខ្លាំងណាស់។
«ធ្វើឯងលេងឬក ការពិតឈឺចិត្តស្អិតទ្រូងហើយទេដឹង ដែលដឹងថាយើងមានសង្សារ មានមនុស្សដែលយើងស្រឡាញ់ ដែលមិនមែនជាក្មេងដូចឯង» នាយកំលោះបោះពាក្យសម្តីមើលងាយ គិតថាធ្វើឲ្យគេឈឺចិត្ត អាចទាយដឹងថា ជីមីនច្បាស់ជាមានចិត្តឲ្យគេ។
«កុំលង់ខ្លួនឯងពេក ខ្ញុំព្រមចុះអេតាស៊ីវិលជាមួយលោក ព្រោះតាមបំណងលោកតា ខ្ញុំមកទីនេះ ក៏តាមបំណងរបស់គាត់ និងការរៀនសូ ត្ររបស់ខ្ញុំប៉ុណ្ណោះ លោកកុំគិតថាលោកសង្ហា ហើយខ្ញុំលង់ស្នេហ៍ជា
មួយលោកនោះ ឈប់ស្រម៉ៃទៅ»នាយតូចសើចហួសចិត្ត កាត់ន័យរបស់នាយយល់ គឺនាយចង់បានន័យថា គេស្រឡាញ់នាយ។ គួរឲ្យអស់សំណើច ណាស់ អាងខ្លួនឯងសង្ហា គិតថាអ្នកណាឃើញក៏ប្រថ្នាស្រឡាញ់ ចង់ក្បែរអញ្ចឹងឬ? មនុស្សស្អីល្អតែរូបរាង ចរិតអន់ជាងក្មេងពាលទៀត។
«ឲ្យតែដូចមាត់និយាយទៅ បើថ្ងៃណាមួយឯងលង់ស្រឡាញ់យើង ថ្ងៃនោះហើយ ដែលជីវិតឯងត្រូវយើងកំម្ទេចចោល»គេរុញកាយតូចឲ្យដួលលើពូក មុននិងបោះជំហានជើងចាកចេញទៅ។
«គ្មានថ្ងៃខ្ញុំលង់ស្រឡាញ់មនុស្សអាក្រក់ដូចជាលោកទេ ចន ជុងគុក»ទឹកភ្នែករបស់គេចាប់ផ្តើមស្រក់ ស្រក់ព្រោះតែពាក្យសម្តីមើលងាយរបស់នាយ។ ចួបគេពេលណា គេតែងតែនិយាយមើល
ងាយ មើលថោកខ្លួនរហូត។ បើសិនថ្ងៃណាមួយគេទន់ជ្រាយជាងនេះ ជុងគុក អាចធ្វើបាបគេជាងនេះក៏ថាបាន នេះគ្រាន់ហើយដែលគេធ្វើខ្លួនជារឹងមាំ ទាំងដែលការពិត ចិត្តរបស់គេទន់ជ្រាយបំផុត...។

#ថេយ៍ស៊ី

💔 Devil Husband 💔 (Complete)Where stories live. Discover now