#រឿងបណ្ដាសាវេទមន្ត
#ភាគទី3
ជីមីន និងថេយ៉ុង បាននាំគ្នានិយាយពីរឿងដែលគេបានឃើញនោះ ធ្វើឲ្យ ជីមីន មានអារម្មណ៍ថាអៀនដោយមិនដឹងខ្លួន ព្រោះនៅពេលនិយាយ រូបភាពរបស់ ជុងគុក ក៏បានផុសឡើងមកស្រស់ៗតែម្ដង។ អារម្មណ៍ច្របូកច្របល់រកនិយាយមិនត្រូវ ដឹងត្រឹមថា រូបរាងរបស់គេសង្ហា គួរឲ្យចង់ប៉ះ។
" នែ៎! មីន មីន យើងហា៎ ចង់បំបាំងកាយទៅមើលសិស្សច្បង យ៉ុងគីណាស់ តែមិនហ៊ាន...! "
" បើឯងហ៊ាន យើងក៏សុំសរសើរឯងដែរ ដែលសុខចិត្តលះបង់ជីវិតទៅមើលគេងូតទឹកនោះ! "
មីន យ៉ុងគី ជាសិស្សច្បងដែល ថេយ៉ុង បានលួចស្រលាញ់ តែគេមិនសូវហ៊ានចូលជិតទេ ព្រោះ យ៉ុងគី មិនងាយនិយាយចូលនរណាទេ ទោះបីជាមកពីស្រុកជាមួយគ្នាក៏ដោយ។ គេម្នាក់ហ្នឹងចូលចិត្តស្ងៀមស្ងាត់ និងមានទឹកមុខរឹងដូចជាថ្មអ៊ីចឹង មិនងាយញញឹមនោះឡើយ។
ហើយគេក៏ជាបុរសដែល ថេយ៉ុង ស្រមៃចង់បានជាគូអនាគតផងដែរ។ ថ្វីត្បិតគេស្ងៀមស្ងាត់មែន តែ ថេយ៉ុង អាចឃើញពីភាពផ្អែមល្ហែម ដែលគេមាននៅខាងក្នុងនោះបាន។
" ហ៊ឹម...! យើងគ្មានសំណាងដូងឯងសោះ! "
" យើងសួយទៅវិញទេ! យើងស្អប់អាម្នាក់ហ្នឹងណាស់! "
" ស្អប់ទៅ តិចរស់ខ្វះគេមិនបាន! "
" ឯង!!! "
ជីមីន សម្លក់ ថេយ៉ុង ដោយបើកភ្នែកធំៗ ព្រោះខឹងនៅប្រយោគដែលគេប្រើមកកាន់ខ្លួនមុននេះ។ គេស្អប់ ជុងគុក ណាស់ គេមិនអាចត្រឡប់ទៅជាស្រលាញ់ ដល់ថ្នាក់រស់ខ្វះគេមិនបាននោះទេ។
" បានហើយ តោះទៅគេងវិញ! ស្អែកខួបកំណើតឯង គ្រប់18ឆ្នាំហើយណា មីន មីន! "
" ហ៊ឹម! បើបានទៅកូរ៉េវិញ មិនដឹងល្អយ៉ាងណាទេ! "
ជីមីន បញ្ចេញទឹកមុខក្រញ៉ូវ ព្រោះគេនឹកទឹកដីកំណើតរបស់គេណាស់ ជាពិសេសគឺមាតាបិតា ដែលបានត្រូវបណ្ដាសារបស់បិសាច លី ជេយ៉ុង ឲ្យក្លាយទៅជាថ្ម ជាប់នៅក្នុងពិភពវេទមន្ត។ មូលហេតុដែលបិសាចអាច ធ្វើបាបពិភពវេទមន្តបាន ក៏ដោយសារតែ បិតា ជីមីន ល្មើសនឹងវិន័យ យកស្រ្តីធម្មតាជាមហេសី ថែមទាំងមានបុត្រទៀត។ ទើបធ្វើឲ្យវេទមន្តទ្រង់ត្រូវសាប បណ្ដាលឲ្យពួកបិសាចអាក្រក់យកប្រៀបបាន ហើយបង្ករឿងរ៉ាវរញ៉េរញ៉ៃឲ្យពិភពវេទមន្ត រហូតអាចដាក់បណ្ដាសាឲ្យ ពិភពមួយដែលសម្បូរសប្បាយ ទៅជាពិភពបិសាច និងគ្រោះថ្នាក់បំផុត។
ពិភពមួយដែលស្រស់ស្អាត ទៅក្លាយជាទីកន្លែងនៃការប្រើប្រាស់វេទមន្តអាក្រក់។ អ្នកដែលនៅរស់រានក៏ត្រូវរត់ចេញមករស់នៅពិភពមនុស្ស ដោយមិនទាន់មានដំណោះស្រាយអ្វីទាំងអស់ ព្រោះតែអំណាចរបស់បិសាចខ្លាំងជាងវេទមន្តរបស់ពួកគេ។
ជីមីន និងមិត្តគេប្រាំមួយនាក់ទៀត មកទីនេះ ក៏ដើម្បីរៀនវិជ្ជាផ្សេងៗ យកទៅជួយរកដំណោះស្រាយ និងដំណើមពិភពរបស់ពួកគេឲ្យមកត្រឡប់មកដូចដើមវិញ។
" កុំកើតទុក្ខអីណា៎! ស្អែកនេះ ជាថ្ងៃពិសេសរបស់ឯងហើយណា៎! "
" ហ៊ឹម! "
" យើងទៅវិញហើយណា៎! "
ថេយ៉ុង បានត្រឡប់ទៅបន្ទប់របស់គេវិញ ។
ជីមីន បានទាញខ្សែករបស់គេចេញមកមើល ពេលមានអារម្មណ៍ថានឹកមាតាបិតារបស់គេ។ ខ្សែក ដែលមានបណ្តោងត្បូងពណ៌ប៉ៃតងស្រស់ រួមជាមួយពន្លឺផ្លែកៗផងដែរ។ ខ្សែកដែលបញ្ចាក់អំពីក្ដីស្រលាញ់បរិសុទ្ធ ដែលមិនគិតអំពីវណ្ណៈ ឬឆ្លងភពអ្វីនោះទេ។
" នឹកអ្នកផ្ទះឬ? "
" ឯងមកទៀតហើយ! ពិតជាមនុស្សរំខានមែន រកតែសេដតិចក៏មិនបានដែល! "
" ស្អែកនេះ អាចនឹងមានរឿងចម្លែកកើតឡើង ឯងត្រៀមចិត្តទុកផង! "
" ទោះបីកើតរឿងស្អីក៏មិនទាក់ទងជាមួយឯងដែរ! ចេញឲ្យឆ្ងាយពីខ្ញុំទៅ! "
" មិនចេញ! "
" ឯងមិនចេញ យើងចេញក៏បាន! "
" ចេញទៅណា៎? "
" ទៅណាក៏បាន ធំហើយ! "
" អ៊ីចឹងចូលក្នុងបេះដូងបងមក! "
" អាយ! អាឆ្គួត ចន ជុងគុក! "
ជីមីន រត់ទៅបន្ទប់របស់គេយ៉ាងលឿន ព្រោះតែអៀននឹងពាក្យដែល ជុងគុក ប្រើមកកាន់គេ។
" ហាស ហាស! ក្មេងក្បាលខូច! "
" លោកម្ចាស់ស្រលាញ់ព្រះរាជបុត្រមែនទេ? សូមបញ្ឈប់ភ្លាមទៅ! "
" យើងដឹងហើយ! "
ស៊ីនយ៉ុង ដែលជាកូនក្រករបស់ ជុងគុក ត្រូវបានប៉ារបស់ ជុងគុក ជប់មកធ្វើជាមិត្ត និងអ្នកការពារ ជុងគុក។ គេតែងតែហាម ជុងគុក មិនឲ្យប្រព្រឹតអំពើដែលខុសនឹងវិន័យរបស់ច្បាប់ពិភពវេទមន្ត ជាពិសេសការមានចិត្តទៅលើរាជបុត្រ ផាក ជីមីន។
គ្រួសាររបស់ ជុងគុក មានឋានៈត្រឹមជាអង្គរក្ស ដែលចាំការពារ មិនអាចមានសម្ព័នភាពលើសពីហ្នឹងបាននោះ ព្រោះខ្លាចជាន់ដានចាស់ បិតាជីមីន។
__________________________
#យូជី
YOU ARE READING
រឿង បណ្ដាសាវេទមន្ត
General Fictionសូមស្វាគមន៍មកកាន់ រឿងព្រេងនិទាន និយាយពីការប្រើប្រាស់វេទមន្ត ដើម្បីដោះបណ្ដាសា ឲ្យនរគរបស់ខ្លួនរួចផុតពី អាគមន៍អាក្រក់។ តើក្មេងប្រុសម្នាក់នេះអាចធ្វើបានដែរឬទេ?
