#រឿងបណ្ដាសាវេទមន្ត
#ភាគទី2
*សូមបញ្ចាក់ថា៖ រឿងបណ្តាសាវេទមន្ត គឺជាប្រលោមលោកប្រឌិតបែបសិល្បិ៍សាស្រ្ត វេទមន្ត មិនមែនជារឿងរ៉ាវជីវិតពិតរបស់មនុស្សលោកឡើយ។ បើមានចំណុចណាខុសឆ្គង សូមអ្នកទាំងគ្នាជួយកែតម្រូវផងណា៎។
_________________________
ក្រោយពេល ជីមីន ចេញទៅផុត ជុងគុក ក៏ឈរសើចនៅពាក្យបណ្ដាំរបស់ ជីមីន ដែលបានផ្ដាំគេឲ្យងូតទឹកស្លៀកខោលីអូ។ ប្រហែលជាគេពិតជាត្រូវធ្វើតាម ជីមីន ហើយព្រោះ លោកសាស្រ្តាចារ្យស្នេក បានប្រាប់គេអំពីចិញ្ចៀនពីរវង្សនេះ។ បើលើក្រោយគេមកចំពេលនាយកំពុងតែធ្វើអីអាក្រក់មើលជាងនេះទៀតនោះ ច្បាស់ជាត្រូវខ្មាស់ ជីមីន ស្លាប់មិនខានឡើយ។
ចំណែកមូលហេតុនៃរឿងរ៉ាវ ដែលបានកើតឡើង ចំពោះក្រោយហេតុការណ៍បំបាំងកាយខុសបច្ចេសកទេសរបស់ ជីមីន កាលពីយប់មិញនោះគឺ ចិញ្ចៀនមួយគូនេះ មានវេទមន្តខ្លាំងពូកែណាស់។ ម្ចាស់របស់ចិញ្ចៀនអាច បំបាំងកាយទៅគ្រប់ទីកន្លែង ដោយគ្រាន់តែធ្វើការអធិដ្ឋានរួមគ្នា។
វាត្រូវបានប្រើជាលក្ខណៈគូ ដើម្បីប្រើបានត្រឹមត្រូវ ត្រូវឲ្យម្នាក់ដែលគ្រប់គ្រងពណ៌ក្រហម ជាអ្នកអធិដ្ឋានមុន។
បើសិនម្ចាស់ដែលមានពណ៌ប៉ៃតង ចង់បញ្ជាប្រើវានោះ គេនឹងត្រូវបំបាំងកាយ ទៅកន្លែងដែលចិញ្ចៀនម្ខាងទៀតកំពុងតែនៅ។ វាគឺជាចញ្ចៀន ញីឈ្មោល ដែលត្រូវប្រើប្រាស់រួមគ្នាតែប៉ុណ្ណោះ។
// ជីមីន //
រាងតូចកើតទុកមិនសុខចិត្ត ជាមួយរូបភាពដែលគេបានឃើញមុននេះ ជាច្បាស់ៗពេក អ៊ីចឹងបើចង់លុបចេញភ្លាមៗវាមិនអាចនោះទេ។
" ធ្វើយ៉ាងម៉េចទៅវ៉ើយ? ទើបលុបអារូបភាពឆ្គួតនេះបានទៅ? អូ!!! បងជីន! "
ជីមីន រត់ទៅបន្ទប់ ជីន យ៉ាងញប់ជើង ដើម្បីឲ្យគេ ជួយខ្លួនលុបរូបភាពទាំងនោះចេញ។
// គីម ស៊ុកជីន //
គីម ស៊ុកជីន ជាកូនប្រុសទីមួយរបស់ គីម ស៊ុកថេ ដែលជាគ្រូវេទមន្ត នៅក្នុងប្រទេសកូរ៉េផងដែរ។ គេជាមនុស្សពូកែឆ្នៃប្រឌិនណាស់។ ពេលខ្លះគេអាចបំបែកវេទមន្ត បានប្លែកៗដោយខ្លួនឯងថែមទៀតផង។ ស៊ុកជីន ក៏កាចឆ្នាស់មិនចាញ់ ជីមីន ដែរ។ គេចូលចិត្តដើរជាមួយ ហ៊ូប៊ី ថេយ៉ុង និងជីមីន ព្រោះងាយចុះសម្រុងគ្នា។
YOU ARE READING
រឿង បណ្ដាសាវេទមន្ត
General Fictionសូមស្វាគមន៍មកកាន់ រឿងព្រេងនិទាន និយាយពីការប្រើប្រាស់វេទមន្ត ដើម្បីដោះបណ្ដាសា ឲ្យនរគរបស់ខ្លួនរួចផុតពី អាគមន៍អាក្រក់។ តើក្មេងប្រុសម្នាក់នេះអាចធ្វើបានដែរឬទេ?
