ផ្ដើមរឿង ( មនុស្សរំខាន )

360 46 5
                                        

#រឿងបណ្ដាសាវេទមន្ត
#ផ្ដើមរឿង

  *សូមបញ្ចាក់ថា៖ រឿងបណ្តាសាវេទមន្ត គឺជាប្រលោមលោកប្រឌិតបែបសិល្បិ៍សាស្រ្ត វេទមន្ត មិនមែនជារឿងរ៉ាវជីវិតពិតរបស់មនុស្សលោកឡើយ។ បើមានចំណុចណាខុសឆ្គង  សូមអ្នកទាំងគ្នាជួយកែតម្រូវផងណា៎។
 
   ដោយក្ដីគោរពពី នាងខ្ញុំ មីន យូជី 🥰

_____________________

        // សាលា ហុកវ៉ឺដ ចក្រភពអង់គ្លេស //

  
     រាងតូចច្រឡឹង បបូរមាត់ក្រហម សក់ខ្មៅក្រឹប កំពុងតែដើរយ៉ាងញាប់ជើងដំដៅទៅសាលប្រជុំធំ ដើម្បីចូលរួមកម្មវិធីបិទវគ្គសិក្សា លើមុខវិជ្ជាបំបាំងកាយរបស់គេ។ ទោះបីវគ្គនេះចប់មែន តែរាងតូចដូចស្រីរូបនេះ នៅមានវគ្គសិក្សាជាច្រើនទៀត ត្រូវចូលរួមផងដែរ។ គេត្រូវបានបញ្ចូលមករៀននៅទីនេះ តាំងពីមានវ័យ8ឆ្នាំ ដើម្បីយកចំណេះទាំងនេះទៅធ្វើរឿងមួយនាពេលអនាគត។

      កំពុងតែប្រញាប់ផង គេក៏ជ្រុលជើងទៅទាត់នឹងដុំថ្មមួយដុំ ធ្វើឲ្យរត់ទាំងមិនបានត្រៀម។

   " អាយ...! ជុង...គុក! ឯងទៀតហើយ? "

      ត្រូវហើយអ្នកដែលបានជួយទប់លំនឹងគេមុននេះ គឺជា ចន ជុងគុក ដែលត្រូវជាអង្គរក្សសម្ងាត់របស់រាងតូច។ ចន ជុងគុក មានវ័យ 24 ឆ្នាំ តែត្រូវលាក់ប្រវត្តិពិត ដោយដាក់ត្រឹមតែអាយុ18ឆ្នាំតែប៉ុនណ្ណោះ។

      ចន ជុងគុក គឺជាទាយាទមួយរូប នៃគ្រួសាររបស់អ្នកការពារខ្សែរាជវង្ស  របស់ស្តេច នៅក្នុងអាណាចក្រវេទមន្តក្នុងទឹកដីកូរ៉េ។ គេត្រូវបានស្ថានទូតវេទមន្ត បញ្ចូលមកការពារ រាងតូចដោយសម្ងាត់។ សូម្បីតែសាមីខ្លួនក៏មិនបានដឹងដែរ ថាគេមានអ្នកចាំការពារនោះ។

      " បើជាខ្ញុំមែន! តើឯងមានបញ្ហាអីមែនទេ ផាក ជីមីន? "

     " គ្មានទេ! គ្រាន់តែធុញមុខរបស់ឯង! មិនដឹងជាប់ខ្សែខាងណាទេ បានជាមានឈ្មោះមករៀនទីនេះដែរ? "

     គេប្រើសំណួរបែបនេះ ក៏ដោយសារតែច្បាប់នៅក្នុងសាលាវេទមន្តនេះ គឺផ្ដល់សិទ្ធិឲ្យចូលរៀនបានតែខ្សែស្រឡាយគ្រួសារអ្នកមានវេទមន្តពីជំនាន់មុន និងគ្រួសាររបស់មនុស្សធម្មតា ដែលជាត្រកូលអភិជនតែប៉ុណ្ណោះ។
   
     ដោយឡែក ចន ជុងគុក គឺជាសិស្សដែលគ្មានប្រវត្តិគ្រួសារច្បាស់លាស់នោះទេ។ គេតែងតែត្រូវកូនអភិជន អស់នោះសើចចំអកជាញឹកញយផងដែរ។ តែដោយសារជាមនុស្សអំណត់ ទើបមិនឆេវឆាវ ហើយរក្សាគោជំហររបស់គេបានដល់សព្វថ្ងៃនេះ។

     " យើងមកពីណា វាមិនសំខាន់នោះទេ! សំខាន់បាននៅជិតឯង ផាក ជីមីន! "

    " គួរឲ្យធុញណាស់! "

       ផាក ជីមីន មានអាយុ 17 ឆ្នាំ ជារាជបុត្ររបស់ព្រះអង្គ ផាក មីនយូ ដែលបានសព្វព្រះទ័យ ជាមួយនារីសាមញ្ញ លី ជីហា ដែលជាម៉ាក់របស់ ជីមីន។ ជីមីន ជារាជបុត្រមកពីត្រកូលវេទមន្តពាក់កណ្ដាល មនុស្សសាមញ្ញពាក់កណ្ដាល ទើបធ្វើឲ្យគេក្លាយជាបុគ្គលចម្លែកបន្តិច។

    គេមានមាឌតូចល្អិត កម្ពស់របស់គេបានតែត្រឹមស្មារបស់ ជុងគុក ទេ ហើយនៅ ជីមីន ពូកែ​ងរទៀត ថែមទាំងមិនចូលចិត្តឲ្យនរណាមករញ៉េរញ៉ៃជាមួយគេទៀត។ អ៊ីចឹងហើយបានជាគេតែងតែខឹងស្អប់ ជុងគុក ព្រោះឲ្យតែមានបញ្ហា ដឹងតែលេចមុខ ជុងគុក មកជិតគេហើយ ដូចជាមានអ្វីដែលនៅជាប់ខ្លួនរបស់គេ ផ្ដល់សញ្ញាដល់ ជុងគុក ហើយបានជាមកជួយលឿនយ៉ាងនេះនោះ។

    ជីមីន បានរុញ ជុងគុក ចេញហើយគេក៏ងើបឈរដូចដើម សម្លក់មក ជុងគុក ដោយក្រសែភ្នែកមិនសូវពេញចិត្ត។

   " នៅឈរសម្លក់ហ្នឹងទៅ! តិចចូលរួមមិនទាន់គេទៀត! ប្រុសស្អីតែងខ្លួនដូចស្រី! "

   " កុំមកចេះរឿងរបស់យើង! ហឹស! "

   ជីមីន ក៏បានបន្តដំណើររបស់គេបន្តទៀត ដោយរអ៊ូថា៖

   " ចាំមើលតែមានឱកាសណា៎ ខ្ញុំជប់ឯងឲ្យក្លាយជាទន្សាយតែម្ដង! "

   " អ៊ីចឹងហ៎! "

  " អួយខ្មោច! "

  " ហាស ហាស ....! "

  " ថ្ងៃនេះខ្ញុំចាញ់ តែថ្ងៃក្រោយមិនប្រាដកថាចាញ់ទេ! "

  ជីមីន ដើរលឿនដូចព្យុះ ដើម្បីកេចមុខពី ជុងគុក។

_________________

#យូជី

រឿង បណ្ដាសា​វេទមន្តWhere stories live. Discover now