ភាគ4: អាថ៌កំបាំងក្នុងអាថ៌កំបាំង

Bắt đầu từ đầu
                                    

<<ម៉ាក់ដឹងណាថាឯងស្រលាញ់ teahyung យ៉ាងណា ឯងម៉េចនឹងដាច់ចិត្តឲ្យម៉ាក់វ៉ៃគេនោះ>> អ្នកម៉ាក់គាត់បានតបសម្លេងរបស់គាត់ក៏ពិតជាបានប្រសើរជាងមុននេះបន្តិចមែនបានន័យថាពាក្យដែល jimin និយាយមុននេះពិតជាបានផលមែន

<<ហិហិ...ត្រូវអ្នកម៉ាក់តាមទាន់ទៀតហើយ! សូមទុកចិត្តលើកូនចុះ កូននឹងមើលថែប្អូនឲ្យល្អហើយឆាប់ត្រឡប់ទៅផ្ទះយើងវិញឲ្យរហ័សបំផុតតាមដែលអាចធ្វើទៅបាន>> ដំបូងនាយក៏សើចសប្បាយ រហូតដល់ឃ្លាបន្ទាប់នាយក៏ប្រែទាំងទឹកមុខនិងមុឺងមាត់ជាងមុន

<<ចាស៎កូន! ម៉ាក់និងចាំថ្ងៃដែលពួកយើងជួបជុំគ្នាវិញណា៎!?>>

<<បាទម៉ាក់! ចឹងប៉ុណ្នឹងសិនចុះម៉ាក់ចាំពេលក្រោយកូននឹងខលទៅរកម៉ាក់ទៀត កូនស្រលាញ់ម៉ាក់>>

<<ចាស៎កូន ម៉ាក់ក៏ស្រលាញ់ពួកកូនដូចគ្នា>> បន្ទាប់ពីការសន្ទនាត្រូវបានបញ្ចប់ jimin ដាក់ទូរស័ព្ទខ្លួនចុះរួចដកដង្ហើមធំបន្តិច អារម្មណ៍នាយគឺពិតជាដឹងខុសដែលត្រូវមកកុហក់ម្តាយទាំងដែលការពិតទៅនេះមិនមែនជានិស្ស័យរបស់ខ្លួនឡើយ

ក្រោយបន្ធូរភាពតានតឹងបន្តិចនាយក៏ប្រទាក់ភ្នែកនិងទូរស័ព្ទមួយគ្រឿងទៀតដែលនៅលើតុ នាយប្រាកដចិត្តថានោះមិនមែនជារបស់ teahyung គ្រប់របស់ប្រើប្រាស់របស់រាងតូចគឺសុទ្ធតែនាយស្គាល់ច្បាស់បំផុត ដើម្បីបញ្ចប់ការសង្ស័យនាយក៏ចាប់លើកយកទូរស័ព្ទនោះមកពិនិត្យមើល
ពេលចុចបើកមកក៏ឃើញការតាំងរូបលើអេក្រង់ជារូបរបស់ jeon jungkook នៅលើប្រអប់ឆាតក៏ជាប់ការខកខានបើកមើលជាច្រើនទើបគេបន្តបើកវាអាន ក្នុងសារនោះភាគច្រើនគឺជាពាក្យសួរសុខទុក្ខរបស់ jung hoseok និង min yoongi មានមួយជាសារទៀតជារបស់ jeon jungkook អត្ថន័យរបស់អ្នកជាបងទាំងពីរសុទ្ធតែជាពាក្យព្រួយបារម្ភ មានតែសាររបស់កូនពៅប៉ុណ្ណោះដែលធម្មតាពេកហើយ

<<បងទៅដល់ហើយមែនទេ? សូមទៅឲ្យសប្បាយចិត្តចុះ ក្រោយទំនេរពីការងារខ្ញុំនឹងឈ្លៀតទៅលេងបងខ្លះ...ឆុឹស៎! នេះហ្អេស៎? បងប្អូនល្អ>> jimin អានសារនោះឮៗរួចក៏ខឹងក្រោយដឹងពាក្យពេជ្រអត់ឱជារស់ពេក វាពិតជាមិនសមដែលបងប្អូនល្អបែកគ្នាដល់ទៅមួយខែពាក្យសួរសុខទុក្ខដូចបងៗក៏គ្មានបែរនិយាយត្រឹមតែប៉ុន្មានមាត់នេះទៅវិញ

💔ដួងចិត្តប្រេះស្រាំ💔Nơi câu chuyện tồn tại. Hãy khám phá bây giờ