ភាគទី03

Start from the beginning
                                        

        ចំណែកឯ ជីអា ឯនេះវិញកំពុងតែសាកសួរចម្លើយពីនារីម្នាក់នោះដែលត្រូវជាបងស្រីជនរងគ្រោះ ។
" អ្នកនាងអាចប្រាប់ឈ្មោះអ្នកនាងនិងជនរងគ្រោះផងបានទេ ? "
ជីអា កំពុងតែអង្គុយនៅកន្លែងមួយស្ងាត់ក្នុងអាផាតមិនដែលពេលនេះគឺមានតែពីរនាក់នាងជាមួយនិងសាច់ញាតិជនរងគ្រោះតែប៉ុណ្ណោះ ។
" ខ្ញុំ ចាង ស៊ូវុន ជាបងស្រីរបស់ជនរងគ្រោះឈ្មោះ ចាង សុីវុន  "  នាងឆ្លើយទាំងគ្មានកម្លាំងក្នុងខ្លួន ។
" តើអ្នកនាងបានទាក់ទងប្អូនស្រីចុងក្រោយបំផុតនៅពេលណា ? "  ជីអា កំពុងតែផ្តោតយកចម្លើយរួមទាំងមានប៊ិចក្រដាស់សម្រាប់កត់ត្រាទុករួចជាស្រេច ។
" គឺម្សិលមិញនេះឯង ប៉ុន្តែពេលនោះខ្ញុំទាក់ទងមកបានជួបត្រឹមមិត្តប្រុសនាងទេ។ វានោះជាមនុស្សរោគចិត្តទេមិនដឹងជាវាធ្វើស្អីខ្លះដល់ប្អូនខ្ញុំទេ ហុឹក "  នាងនិយាយសុខៗក៏ស្រាប់តែស្លន់ស្លោដល់ថ្នាក់យំ ។
" សម្រួលអារម្មណ៍សិនណាអ្នកនាង ស៊ូវុន ,គ្រប់យ៉ាងនឹងមានដំណោះស្រាយ អ្នកនាងទុកចិត្តលើពួកខ្ញុំចុះ ។ ពួកខ្ញុំនឹងរកយុត្តិធម៌មកឲ្យប្អូនស្រីអ្នកនាងឲ្យបាន "
" ដូច្នេះហើយខ្ញុំសុំឲ្យអ្នកនាងអាចរៀបរាប់លម្អិតជាងនេះបន្តិចថាពីដើមមកគឺយ៉ាងម៉េចខ្លះ ? " 
" គឺម្សិលមិញពេលព្រឹក នាងបានទៅរកខ្ញុំនៅផ្ទះហើយបាននិយាយពីរឿងដែលនាងគិតចង់បែកគ្នាជាមួយមិត្តប្រុសនាងព្រោះតែរាប់អានជាមួយគេយូរៗទៅ នាងចាប់ផ្តើមចាប់មានអារម្មណ៍ថាវាមិនប្រក្រតីឡើយ ។ វាល្អដាក់នាងគ្រប់យ៉ាងដល់ថ្នាក់ពេលខ្លះលើសពេក ប៉ុន្តែជាមួយអ្នកដទៃក្រៅពីនាង វាបែរជាមនុស្សឆេវឆៅចូលចិត្តបង្ករឿង និយាយមិនពិរោះ គួរឲ្យខ្លាច វាប្រៀបបាននឹងមនុស្សពីរផ្សេងគ្នាយ៉ាងចឹង "   ទោះជា ស៊ូវុន នៅធ្វើចិត្តមិនទាន់បានរឿងប្អូនស្លាប់មែន ប៉ុន្តែនាងព្យាយាមរៀបរាប់គ្រប់យ៉ាងកាលពីម្សិលមិញ ។
" រហូតដល់ល្ងាចឡើងពេលដែលនាងត្រឡប់ទៅអាផាតមិនវិញ ខ្ញុំគ្រាន់តែចង់ខលមកសួរថាគ្រប់យ៉ាងយ៉ាងម៉េចហើយ ប៉ុន្តែអ្នកដែលលើកទូរស័ព្ទគឺជាមិត្តប្រុសនាងទៅវិញ ។ វាមិនឲ្យខ្ញុំបាននិយាយជាមួយប្អូនខ្ញុំឡើយ .......វាគ្រាន់តែនិយាយថា ( ហេតុអីក៏អនាគតបងថ្លៃគិតចង់បំបែកប្អូនពីគ្នាចឹង ) គេបាននិយាយបែបនោះ ហើយក៏ដាក់ទូរស័ព្ទចុះតែម្តង "
" ឈប់សិន ចឹងបានន័យថាមនុស្សដែលអ្នកនាង សុីវុន នៅជាមួយចុងក្រោយបង្អស់គឺមិត្តប្រុសរបស់គាត់តើត្រូវទេ ? "  ពេលនេះបានតម្រុយមកកាន់តែច្បាស់ហើយ !
" ចាស៎ត្រូវហើយ "
" ម្នាក់នោះឈ្មោះអីដែរ? "
" គូ តូប៊ីន គឺ គូ តូប៊ីន "
" ចឹងអរគុណអ្នកនាងណាស់សម្រាប់ការផ្តល់ចម្លើយថ្ងៃនេះ ពួកខ្ញុំនឹងផ្តល់ដំណឹងមកអ្នកនាងវិញឆាប់ៗនេះ "

មនុស្សទីពីរ ( NOT U ) Where stories live. Discover now