មនុស្សទីពីរ
ភាគទី 03
ᐛ Enjoy
កន្លែងកើតក្តីឃាតកម្មនៅអាផាតមិន
" លោកអគ្គនាយក ល្ងាចនេះលោកមានការណាត់ជាមួយលោកចន ជុងហ្គុក នៅម៉ោង4រសៀល " លេខាស្រីម្នាក់កំពុងដើរតាមបុរសជាមេដែលកំពុងដើរចេញមកពីខាងក្នុងអគារអាផាតមិន មានទាំងកាន់ឯកសារពេញដៃ ។ នាងបានកំពុងពិនិត្យមើលកាលវិភាគរួចទើបនាងរំលឹកដល់ការណាត់ជួបល្ងាចនេះ ។
" ល្អ "
" ចន....? " នៅតាមច្រកចូលនៃអគារអាផាតមិន ខណៈពេលដែលប្រធាននិងលេខាដើរចេញ គឺក្រុមសេុីបអង្កេតពួកនាងកំពុងត្រូវដើរចូលទៅខាងក្នុងប៉ុន្តែ ជីអា ហាក់ងាកមកចាប់អារម្មណ៍នឹងឈ្មោះរបស់ ជុងហ្គុក ម្នាក់ដែលលេខាបាននិយាយពីគេអម្បាញ់នេះដល់ហើយជាហេតុធ្វើឲ្យនាងរាងភាំងនៅមួយកន្លែងមួយសន្ទុះ ។
" ជីអា តោះទៅពួកយើងប្រញ៉ាប់ផង " អារម្មណ៍ដែលកំពុងភាំងស្រាប់តែត្រូវដាស់ឲ្យមកវិញដោយ មីងឃ្យូ បានដើរមកជិតនិងកាន់ស្មាររបស់នាងក្នុងន័យបារម្ភ ។
" ហ្អឹម តោះទៅ " នាងញញឹមហើយក៏បន្តដំណើរជាមួយក្រុមការងារចូលទៅក្នុងអគារអាផាតមិនភ្លាម ។
ទីងតុង ! ក្រាក
" សួរស្តី ពួកយើងមកពីអង្គភាពសេុីបអង្កេត " មីងឃ្យូ ក៏លើកបង្ហាញកាតសម្គាល់ខ្លួនទៅនារីម្នាក់ដែលបានបើកទ្វារឲ្យពួកគេ ។ សភាពនារីម្នាក់នោះមើលទៅដូចជាខ្សោយណាស់ ភ្នែកឡើងហើមហើយក្រហម នេះច្បាស់ជាដោយសារនាងបានយំជាមិនខាន ។
" ពែហ្គី ក្រុមពួកលោកមកទាន់ពេលល្អណាស់ " មេបញ្ជាការប៉ូលិសម្នាក់បាននិយាយមករកមេអង្គភាពសេុីបអង្កេតរបស់ពួកយើង ។ ដោយពួកគេជាមេៗដូចគ្នាច្បាស់ជាស្គាល់គ្នាហើយ ។ សភាពចាប់ពីមាត់ទ្វារបន្ទប់រហូតទៅដល់ខាងក្នុង សុទ្ធតែត្រូវបានរុំព័ទ្ធទៅដោយខ្សែរខ័ណ្ឌពណ៌លឿងបញ្ជាក់ថាជាកន្លែងហាមឃាត់ ។
" ចុះពេលនេះសពជនរងគ្រោះនៅឯណា សូមលោកជួយនាំខ្ញុំទៅមើលបន្តិច " ម្នាក់ៗក៏ចែកតាមតួរនាទីខ្លួនដែល ហេវ៉ុន ជាអ្នកទៅពិនិត្យនិងផ្តិតយករូបភាពពីសាកសព ។
" លោកនាយ នៅលើកំប៉ុងថ្នាំនេះអាចនឹងមានជាប់ស្នាមម្រាមដៃ "
" នៅក្នុងធុងសម្រាមនេះក៏មានកញ្ចប់ថ្នាំម្យ៉ាងដែរ " មីងឃ្យូ និងលោកនាយ ពែហ្គី ជាអ្នកពិនិត្យមើលជុំវិញបន្ទប់ដើម្បីប្រម៉ែប្រមូលរបស់របរដែលគួរឲ្យសង្ស័យនិងផ្តិតយករូបភាពពីរបស់ទាំងនោះផងដែរមុននឹងយកចេញទៅដាក់ក្នុងកញ្ចប់ថ្លាយ៉ាងត្រឹមត្រូវ ។
YOU ARE READING
មនុស្សទីពីរ ( NOT U )
Mystery / Thrillerនាងលែងជានាងខ្លួនឯងដូចកាលពីមុនទៀតហើយ ព្រោះនាងត្រូវរស់នៅក្នុងអត្តសញ្ញាណថ្មីជាមនុស្សទីពីរដើម្បីបំពេញបេសកកម្មជាមួយនឹងគោលបំណងធំបំផុតមួយទៀតរបស់នាងនោះគឺ....ដើម្បីសងសឹក ! Jungkook x Aera ( JiA )
