មនុស្សទីពីរ
ភាគទី 05
ᐛ Enjoy
ខាងក្នុងវីឡាដ៏ធំស្កឹមស្កៃមួយខ្នងនេះ មានអ្នកបម្រើឆ្វេងស្តាំជាច្រើនទាំងស្រីទាំងប្រុស ។ តែគួរឲ្យសោកស្តាយដែលនៅក្នុងវីឡាដ៏ស្កឹមស្កៃមួយនេះមានតែ ចន ជុងហ្គុក ជាមួយនឹងមីងបង្កើតតែពីរនាក់ដែលជាសមាជិកគ្រួសារដែលរស់នៅក្នុងវីឡានេះយ៉ាងឯកកោបំផុត ប្រៀបដូចជាស្តេចតោដែលរស់នៅតែជាមួយនឹងអ្នកបម្រើក្នុងរាជវាំងដ៏ធំល្វឹងល្វើយប៉ុន្តែស្ងៀមស្ងាត់ដូចជាគ្មានអ្នកនៅយ៉ាងចឹងឯង ។
វីឡាត្រកូលចន
" ខ្ញុំប្រហែលជាមកមិនខុសកន្លែងទេ " ជីអា មើលទៅអាស័យដ្ឋាននៅក្នុងដៃនាងរួចក៏ក្រឡេកទៅមើលវីឡាវិញដោយទឹកមុខធម្មតាតាមធម្មជាតិមិនចេះញញឹមរបស់នាង ។ នាងបានមកដល់នៅនឹងមុខវីឡាដ៏ធំមួយនេះតែម្តងតាមអាស័យដ្ឋានដែលលោកនាយរបស់ខ្លួនបានប្រគល់ឲ្យ ។ នាងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បេសកកម្មថ្មីស្រឡាងមួយនេះ ។
" អេ , អ្នកណាគេនោះ ឃើញនៅឈរមុខផ្ទះមួយសន្ទុះហើយ ឯងសាកទៅមើលមើលថាជាអ្នកណា " ស្រ្តីដែលមានវ័យរាងចំណាស់ជាងគេនៅក្នុងវីឡា បានមើលឃើញមានមនុស្សនៅឈរមុខវីឡាតាមកាមេរ៉ាសុវត្ថិភាព គាត់ក៏បញ្ជាឲ្យអ្នកបម្រើនៅក្នុងផ្ទះទៅមើល ។
" អ្នកនាងមករកអ្នកណាមែនទេ ? "
ជីអា ហៀបនឹងដើរទៅចុចកណ្តឹងផ្ទះទៅហើយ ភ្លាមនោះទ្វារធំបានបើកឡើងក្រាក មនុស្សស្រីអ្នកនៅខាងក្នុងវីឡាម្នាក់ក៏ចេញមកបើកទ្វារសួរទៅនាងតាមដែលស្រ្តីចំណាស់អម្បាញ់មិញបានប្រាប់ ។
" គឺខ្ញុំចង់មករកការងារធ្វើ តើទីនេះមានការងារអ្វីអាចឲ្យខ្ញុំធ្វើបានទេ ? " ជីអា នាងបានអោនគោរពបន្តិចជាការគួរសមមុននឹងសួរទៅអ្នកនៅក្នុងវីឡា ។
" ចឹងសូមអ្នកនាងមកតាមខ្ញុំមក "
កុំថាតែវីឡាខាងក្រៅស្អាតនោះ ពេលចូលទៅដល់ក្នុងវិញទើបដឹងថាមិននយ ។ គ្រប់យ៉ាងដែលនៅខាងក្នុងវីឡាសុទ្ធតែជាសម្ភារៈប្រណិតនិងមានតម្លៃ ។ អំពូលភ្លើងមានពន្លឺចាំងសុះសាយពេញបរិវេណវីឡាដែលធ្វើឲ្យមើលឃើញសម្រស់គ្រប់ទីកន្លែងនៃផ្ទះទាំងមូល ។ សម្រស់នៅទីនេះស្រស់ស្អាតស្ទើតែប្រៀបបានទៅនឹងរាជដំណាក់នៃរាជវាំងទៅហើយ ។
" លោកស្រី នាងថាចង់មករកការងារធ្វើ " អ្នកបម្រើស្រីអម្បាញ់មិញក៏បាននាំនាងចូលមកដល់ខាងក្នុងវីឡាដើម្បីមកជួបនឹងស្រ្តីចំណាស់នៅក្នុងសម្លៀកបំពាក់ថ្លៃថ្នូរមុននោះ ។ តាមពិតទៅគាត់ជាអ្នកគ្រប់គ្រងធំជាងគេនៅទីនេះសូម្បីតែអ្នកប្រុស ព្រោះតែគាត់ត្រូវជាមីងបង្កើតរបស់អ្នកប្រុស ជុងហ្គុក ហ្នឹងហើយដែលត្រូវជាប្អូនស្រីបង្កើតរបស់ប៉ាគេ ។ គាត់ឈ្មោះ ចន ស៊ូមីន ជាក្រមុំចាស់ហើយក៏ជាមនុស្សតែម្នាក់ដែលទទួលខុសត្រូវក្នុងការមើលថែរកូនប្រុសនៃត្រកូលនេះជំនួសឪពុកម្តាយរបស់គេតាំងពីពួកគាត់បានលាចាកលោកអស់ទៅ ។ ដូច្នេះហើយទើបមនុស្សគ្រប់គ្នានៅទីនេះគោរពនិងចាត់ទុកគាត់ជាលោកស្រីធំនៅក្នុងវីឡាតែម្តង ។
" ជម្រាបសួរលោកស្រី ខ្ញុំឈ្មោះ សុង ជី....."
" អត់ទេគឺ ឆូ អេរ៉ា " នាងណែនាំខ្លួនជាមួយការអោនគោរពដោយការញញឹមតិចៗ ។ មុននេះខ្វះតែបន្តិច នាងប៊ិះតែណែនាំឈ្មោះពិតខ្លួនឯងទៅអ្នកក្នុងវីឡានេះទៅហើយ ។ ចាប់តាំងពីនាងត្រូវរស់នៅជាមនុស្សទី2ក្នុងអត្តសញ្ញាណថ្មីតាមបញ្ជាពីថ្នាក់លើមក ឈ្មោះពិតរបស់នាងមិនអាចឲ្យនរណាម្នាក់នៅក្នុងវិមាននេះចាប់បានឡើយថានាងជាអ្នកណា ។ ព្រោះនាងមកធ្វើការនៅទីនេះគឺដើម្បីបង្កប់ខ្លួនមកធ្វើរនុកក្នុងតែប៉ុណ្ណោះ ។ ពីពេលនេះទៅ សុង ជីអា លែងមានទៀតហើយតែជំនួសមកវិញនូវ ឆូ អេរ៉ា !
" មិនអីទេនាងតូច នៅទីនេះមានការងារច្រើនណាស់ដែលត្រូវធ្វើ តើនាងតូចអាចធ្វើអ្វីបានខ្លះ ? " លោកស្រីនោះក៏សួរទៅនាងតូចរបស់ពួកយើងយ៉ាងទន់ភ្លន់ ។
" ខ្ញុំត្រឹមជាក្មេងកំព្រាម្នាក់ ការងារអ្វីក៏ខ្ញុំអាចធ្វើបានដែរ "
ជូលី ឆ្លើយដោយសម្លេងសោះកក្រោះប៉ុន្តែអមជាមួយទឹកមុខញញឹមធម្មតាទៅកាន់លោកស្រីវិញ ។ មកសុំគេធ្វើការហើយនៅតែមិនចោលអាចរិកសោះកក្រោះហ្នឹងទៀត សំណាងហើយដែលនាងនៅចេះញញឹមបានខ្លះដែរ ។
" បើចឹងនាងតូចធ្វើការងារផ្ទះទូទៅដូចជាគេដូចឯងដែរទៅ ចាំខ្ញុំប្រាប់ឲ្យគេបង្រៀនណាថានាងតូចត្រូវធ្វើអ្វីខ្លះ ហើយនាងតូចអាចធ្វើការចាប់ពីថ្ងៃនេះតែម្តងក៏បាន "
" ចាស៎ អរគុណហើយលោកស្រី "
YOU ARE READING
មនុស្សទីពីរ ( NOT U )
Mystery / Thrillerនាងលែងជានាងខ្លួនឯងដូចកាលពីមុនទៀតហើយ ព្រោះនាងត្រូវរស់នៅក្នុងអត្តសញ្ញាណថ្មីជាមនុស្សទីពីរដើម្បីបំពេញបេសកកម្មជាមួយនឹងគោលបំណងធំបំផុតមួយទៀតរបស់នាងនោះគឺ....ដើម្បីសងសឹក ! Jungkook x Aera ( JiA )
