EP06+07

22 0 0
                                        

មនុស្សទីពីរ
ភាគទី 06+07
ᐛ Enjoy

        ម៉ោងប្រាំបីយប់
   នៅតាមផ្លូវទៅកាន់ចំណតឡានក្រុង សម្លេងម៉ូតូធំមួយគ្រឿងស្រាប់តែបើកចេញពីផ្លូវក្នុងមកឈប់ង៉ក់ពីក្រោយខ្នងរបស់ ជីអា ដែលនាងកំពុងតែដើរលើចិញ្ចើមផ្លូវ ។ ម្ចាស់ម៉ូតូនោះក៏វាយជន្ទល់ម៉ូតូដាក់នៅក្បែរនាងនៃចិញ្ចើមផ្លូវ ហើយគេក៏ដោះមួកសុវត្ថិភាពរបស់ខ្លួនចេញក្រវីក្បាលតិចៗដើម្បីបង្ហាញសក់ខ្មៅរលាស់របស់នាយ ហើយគេក៏សម្លឹងមើលទៅមុខនាងដោយស្នាមញញឹមឡើងស្រស់ ។
" មីងឃ្យូ? គឺលោក " ម្នាក់នោះគឺជា គីម មីងឃ្យូ មិត្តរួមក្រុមការងារនៃមន្ត្រីប៉ូលិសនោះឯង ។ គ្រាន់តែឃើញគេភ្លាមនាងក៏រៀងភ្ញាក់បន្តិចដែលឃើញគេមកលិចមុខដោយមិនបានព្រាងទុកបែបនេះ ។
" យ៉ាងម៉េច ភ្ញាក់ផ្អើលមែនទេ ? បេសកកម្មថ្មីយ៉ាងម៉េចដែរ ? "
" គ្មានអីនោះទេ "  នាងនិយាយទៅគេធម្មតាៗតាមលក្ខណៈមិត្តភក្តិទូទៅ ។
" នាយជុងហ្គុកនោះនៅក្រៅយ៉ាងម៉េចដែរ ? "
" ឧក្រិដ្ឋជនលាក់មុខ តើយ៉ាងម៉េចលោកគួរតែដឹងហើយ "  ជុងហ្គុក សម្រាប់នាងឬនៅក្នុងកែវភ្នែកនាង គេគឺគ្មានកន្លែងដែលល្អ មានតែពាក្យមួយម៉ាត់ថា គេជាឧក្រិដ្ឋជន ព្រោះបេសកកម្មនាងគ្រាន់តែមកសេុីបពីគេតែប៉ុណ្ណឹង ។
" ណ្ហើយកុំនិយាយរឿងនេះអី "
" អូខេ ចុះនាងញុាំអីហើយនៅ ? ឡើងម៉ូតូមក ខ្ញុំប៉ាវនាងទៅញុាំតក់ប៉ូកគីតើល្អទេ ? " គេនិយាយហើយក៏ទាញមួកមកពាក់វិញព្រមទាំងបញ្ឆេះម៉ូតូរួចជាស្រេច គេថែមទាំងយកមួកសាគួរមួយតាមខ្លួនទៀតក៏ហុចទៅឲ្យនាង ។ ជីអា មិនបង្អង់ក៏លូកដៃទៅទទួលមួកមកពាក់រួចឡើងម៉ូតូភ្លាម ។ មីងឃ្យូ គេដូចជាសប្បាយចិត្តណាស់ពេលដែលបាននៅបែបនេះ ។

ភោជនីយដ្ឋាន......
" ហ្អឹម~~ឆ្ងុយណាស់ "
អ្នករត់តុបានយកម្ហូបកម្មង់ដែលពីរនាក់ទើបតែមកដល់ហាងលក់បាយអម្បាញ់មិញនេះមកដាក់លើតុយ៉ាងទំនង ។
" ជីអា នាងឆាប់ញុាំទៅ " មីងឃ្យូ ម្នាក់នេះញញឹមរហូតគ្រប់ពេលតែម្តងហើយ ពិសេសពេលបានឃើញទឹកមុខដ៏សោះកក្រោះរបស់នាងពេលនេះក៏ចេះមកញញឹមបានយ៉ាងស្អាតដូចគេដូចឯងនោះ។
" អេរ៉ា ! គឺអេរ៉ា ឈ្មោះដែលខ្ញុំត្រូវដើរតួ " ឈ្មោះពិតរបស់នាងបើឮនៅម្តុំនេះប៉ះមានកូនចៅណាម្នាក់របស់ ជុងហ្គុក បានដឹង បេសកកម្មនាងនឹងត្រូវរលាយតែម្តង !
" អរនិយាយចឹងរឿងក្តីឃាតកម្មសុីវុន ដល់ណាហើយឃ្យូ? " ដាក់តក់ប៊ូកគីចូលមាត់បានតែមួយម៉ាត់ក៏នឹកឃើញដល់ក្តីឃាតកម្មដែលមិនទាន់បានដោះស្រាយរួចនោះភ្លាម ។
" ជនសង្ស័យនៅមិនព្រមនិយាយអីបានជាសាច់ការណ៍ទេ ។ គេនៅតែទន្ទេញថាសង្សាគេសម្លាប់ខ្លួន ហើយនាងបានក្បត់គេជាមួយមិត្តភក្តិប្រុសរបស់នាង ហ្ហាយ~ " គ្រាន់តែនិយាយបានតែប៉ុណ្ណោះ មីងឃ្យូមើលទៅដូចជាស្រ្តេសបាត់ទៅហើយ ។
" ចុះលទ្ធផលកោសល្យវិច្ឆ័យរបស់សាកសពនោះ ? នៅមិនទាន់ចេញទៀត? "
" ស្អែកនេះហើយ ។ ចាំមើលពេលនោះអាចង្រៃយ៍ហ្នឹងមានអីមកដោះសារទៀត ។ នៅលើកំប៉ុងថ្នាំនោះមានស្នាមក្រយ៉ៅដៃរបស់គេច្បាស់ក្រឡែតហើយនៅមកប្រកែកទៀត " ម្នាក់ដែលគេកំពុងនិយាយនោះគឺគូ តូប៊ីន ជាជនសង្ស័យដែលត្រូវជាមិត្តប្រុសរោគចិត្តរបស់ជនរងគ្រោះឈ្មោះ ចាង សុីវុន ។
" ហ្អឹមល្អហើយចឹង "  ពួកគេទាំងពីរអស់អ្វីនិយាយក៏រីករាយជាមួយអាហារពួកគេក្នុងនាមជាក្រុមការងារ ។
" ឃ្យូហ្អា ,អរគុណហើយសម្រាប់ តក់ប៉ូកគី "
" អរគុណស្អីទៅគ្នាឯងសោះ "
" អ៊គ ទីនោះកំពុងមានមនុស្សដួលសន្លប់មែនទេ ? " ដោយគេបានឃើញមនុស្សកំពុងដេកដួលសន្លប់នៅលើចិញ្ចើមផ្លូវដោយមានមនុស្សជាច្រើនឈរផ្តុំគ្នាមើល គេក៏រត់ចោល អេរ៉ា ចូលទៅជួយអ្នកដែលកំពុងសន្លប់នោះតែម្តង ។

មនុស្សទីពីរ ( NOT U ) Where stories live. Discover now