ខាងប៉ូលិសបាននាំ ជីហ៊ូ មកផ្តល់ចម្លើយរួចហើយ ប៉ុន្តែគេនៅតែមិនត្រូវបានដោះលែងបែរជាត្រូវបានប៉ូលិសយកទៅឃុំខ្លួនក្នុងគុកសម្រាប់អ្នកមានទោសស្រាលទូទៅនៅឯប៉ុស្តិ៍ប៉ូលិសហ្នឹងតែម្តងទៅវិញ ។
" ជីអា ? " ដៃជាប់ខ្នោះកំពុងតែឈរកាន់សំណាញ់គុក ពេលនោះទើបគេចាប់អារម្មណ៍ថាវត្តមានប្អូនស្រីរបស់គេកំពុងតែលិចមុខមកដល់ប៉ុស្តិ៍ប៉ូលិសនេះដែរ ។ នាងក៏ដើរអមមកជាមួយប៉ូលិសខណ្ឌម្នាក់ទៅតុម្ខាងទៀត ក៏ត្រូវបងប្រុសខ្លួនហៅឲ្យឈប់ ។
" ឯងបង្ករឿងអីមែនទេទើបបានមកដល់ទីនេះ ? "
" ខ្ញុំមកធានាខ្លួនបងទៅផ្ទះវិញ " នាងញញឹមទៅកាន់បងប្រុសបន្តិចក៏បន្តដើរតាមប៉ូលិសម្នាក់នោះ ។
" ខាងប៉ូលិសនៅមានសំណួរមួយទៀតដែលចង់ឲ្យលោកឆ្លើយ "
" ជាអ្វីទៅលោកប៉ូលិស ? "
" ចៅហ្វាយលោកឈ្មោះអី ? "
" ......... "
" អាយយ៉ា លោកប៉ូលិសនៅសួរអីទៀតទៅ ខ្ញុំបានយកលុយមកធានាគាត់រួចហើយតាស៎ " ជីអា ឃើញបងប្រុសខ្លួនទាក់ទើមកចង់ឆ្លើយ ទើបនាងក៏និយាយកាត់បង្វែរដានប៉ូលិស នាំ ជីហ៊ូ ចេញមកវិញតែម្តង ។
ទីបំផុត ជីហ៊ូ ក៏ត្រូវបានដោះលែងមកវិញ ។ បើមិនមែនប្អូនស្រីគេមកធានាគេទេនោះ កុំអីគេច្បាស់ជាដេកគុកបាត់ទៅហើយ ។ នោះក៏ព្រោះតែនៅក្នុងឡានទំនិញដែលគេដឹកមានគ្រឿងញៀនចំនួនតិច កុំអីក៏ប៉ូលិសមិនព្រមដោះលែងគេមកវិញងាយយ៉ាងនេះដែរ គ្រាន់តែថាគេដោះលែងមកតែខ្លួនសិន ចំណែកឯឡានវិញ គេនៅតែឃាត់ទុកដដែល ។
" ឥវ៉ាន់ដឹកមិនដល់គោលដៅទេទាន៎ ហើយឡានក៏ត្រូវប៉ូលិសរក្សាទុកភស្តុតាងទៀត "
( ឲ្យចាត់មនុស្សតែប៉ុណ្ណឹងក៏ធ្វើមិនបានដែរ ) សម្លេងពីអ្នកម្ខាងទៀតនិយាយយ៉ាងត្រជាក់ស្រេបមកកាន់ អុីយ៉ុង ជាកូនចៅជំនិត ។
" ខ្ញុំត្រូវធ្វើអីបន្តចៅហ្វាយ ? "
" បាទទាន " ការសន្ទនាតាមទូរស័ព្ទក៏ត្រូវបានបញ្ចប់ ។
" ពួកឯង ចាត់ការសម្លាប់វាចោលបំបិទមាត់តែម្តងទៅ " អុីយ៉ុង ក៏បញ្ជាប្រាប់ទៅបក្សពួកគេដែលបាននាំមកនោះ ។
" បាទបងយ៉ុង "
------------------------------
និយាយពីពីរនាក់បងប្អូនមួយគូរនេះវិញ ពួកគេកំពុងតែត្រូវដើរទៅផ្ទះវិញ គ្រាន់តែថានៅតាមផ្លូវទៅផ្ទះវិញមានសភាពស្ងាត់ជ្រងំស្ទើរតែគ្មានមនុស្ស ព្រោះវាយប់ណាស់ទៅហើយ ។
" ជីអា ,ឯងទៅបានលុយពីណា មកធានាខ្លួនបង ?"
" គឺ.....ប្រាក់ខែការងារក្រៅម៉ោង បងជីហ៊ូកុំខឹងណា ខ្ញុំគ្រាន់តែចង់ជួយសម្រាលបន្ទុកបងទេ " សុង ជីអា និយាយហើយក៏ស្ញេញទៅដាក់បងប្រុសខ្លួនឯងទាំងរអៀសខ្លួន ព្រោះនាងមិនបានស្តាប់តាមបងប្រុសដែលលួចធ្វើការក្រៅម៉ោងហ្នឹងឯង ។
" អរគុណឯងហើយដែលយល់ពីបង បងគ្រាន់តែមិនចង់ឲ្យឯងពិបាក ត្រូវរៀនផងធ្វើការផង " គេមិនបានខឹងនឹងប្អូន តែបែរទៅអង្អែលក្បាលប្អូនស្រីទាំងញញឹមទៅវិញ យ៉ាងណាគេនៅតែបារម្ភពីការសិក្សាប្អូនជាធំ ។
" កុំបារម្ភអី ខ្ញុំធំហើយ "
" ប៉ុន្តែបងប្រុស ..... ខ្ញុំគិតថានៅបងធ្វើការនៅតែហ្វាម៉ាសុីមួយកន្លែងបានហើយ បើបងនៅធ្វើការជាមួយចៅហ្វាយក្រោយនេះទៀត មិនដឹងថាថ្ងៃមុខទៅយ៉ាងម៉េចទេ " កាលពីមុន ជីហ៊ូ ក៏ធ្លាប់ជានិស្សិតពេទ្យ ទើបបានជាគេបានធ្វើការនៅឱសថស្ថានជាជំនួយការរបស់ពេទ្យដែរ ហើយគេក៏ឆ្លៀតមកធ្វើការក្រៅម៉ោងបន្ថែមដើម្បីទប់ទល់ជីវភាពនិង ថ្លៃបង់សាលាសម្រាប់ប្អូន ។
" គាត់មិនអាក្រក់ដូចឯងគិតទេ ជីវិតឯងបានរស់នៅដល់សព្វថ្ងៃក៏ដោយសារគាត់ជាអ្នកសង្គ្រោះឯងពីគ្រោះថ្នាក់ដែរ "
" ចុះគាត់សង្ហាដែរទេ ? " ជីអា សួរបែបលេងសើចបន្លំមែន ។
" សង្ហាគ្រាន់គាត់មានចរិតត្រជាក់ណាស់មិនចូលចិត្តសុាំញុាំច្រើនទេ ។ អាយុ 22 ឆ្នាំស្របាលបងដែរ តែបងនៅតែឆ្ងល់មិនទាន់បាត់ថាបងធ្វើការជាមួយគាត់ជាង1ឆ្នាំហើយ បងមិនដែលដឹងសោះថាគាត់ជួញដូរគ្រឿងញៀន "
" ហ្អឹមគាត់រកសុីចឹងតាស៎ បានចេះតែមានឡើងៗ "
រំពេចនោះក៏មានមនុស្សមួយក្រុមដើរមកពីខាងក្រោយ ហើយក្នុងនោះក៏មាន អុីយ៉ុង ម្នាក់ដែរ ដែលដើរនាំមុខមកក្បួចកអាវរបស់ ជីហ៊ូ ផ្អឹបទៅជញ្ជាំងតែម្តង ។
" អាជីហ៊ូ យើងមិនស្មានថាឯងចង់ក្បត់ជាមួយចៅហ្វាយសោះ ឯងហ៊ានដល់ថ្នាក់ចង់ប្រាប់ឈ្មោះចៅហ្វាយទៅឲ្យប៉ូលិសទៀត " គេនិយាយហើយក៏ដាល់មុខ ជីហ៊ូ មួយដៃដួលទៅលើដី
" បងប្រុស ហេតុអីពួកលោកមករករឿងគាត់ទៅវិញ ក្រែងទង្វើទាំងនោះជាចៅហ្វាយរបស់ពួកលោកប្រព្រឹត្តមិនចឹង ? " ឃើញគេវាយបងប្រុសខ្លួនដល់ដួលបែបនេះ នាងក៏ចូលទៅរកគាត់ភ្លាម ។
" យ៉ា~~ស្រីតូចចេះមកលូកមាត់ផង " អុីយ៉ុង ក៏ស្រាប់តែដើរចូលទៅជិត ជីអា ក្នុងបំណងផ្សេង ។
" នែរ៎ អាយ៉ុង! ព្រំដែនយើងមានកំណត់វេុីយ កុំប៉ះពាល់ប្អូនស្រីយើងឲ្យសោះ មកដោះស្រាយជាមួយយើងតែម្នាក់បានហើយ "
ខ្លួនឯងកំពុងតែដួលនៅនឹងដីមិនទាន់ងើបផង តែចិត្តនៅតែបារម្ភពីប្អូនស្រីជានិច្ច ។
" ប៉ុណ្ណឹងសោះ ក៏ហ៊ានឡើងសម្តីហើយ យើងមិនធ្វើស្អីប្អូនឯងក៏បាន ព្រោះយើងមកនេះគឺចៅហ្វាយជាអ្នកឲ្យយើងមកសម្លាប់ឯងណា ។ ឯងជាអ្នកមិនស្មោះជាមួយគាត់ខ្លួនឯងទេអាជីហ៊ូ ។ ពួកឯង !"
ពួកគេក៏នាំគ្នាសម្រុកចូលវាយជាមួយគេមួយទល់នឹងប្រាំតែម្តង វាមិនយុត្តិធម៌ទេដែលគេអាងមានគ្នាច្រើនហើយទៅវាយធ្វើបាបអ្នកគ្នាតិចនោះ ។
" អត់ទេកុំអី ហ្អឹស ! "
នាងតូចចង់ចូលទៅជួយបងប្រុសដែរតែក៏ត្រូវពួកវាគ្រវាសចេញដោយដួល ។
" ឆាប់រត់ទៅ...រត់..រត់ទៅជីអា .."
ភ្លាមនោះកូនចៅជំនិតរក៏ទាញកាំភ្លើងពីចង្កេះខោមកកៃរួចក៏ភ្ជង់តម្រង់ទៅ ជីហ៊ូ រួចបាញ់យកតែម្តង ប៉ុន្តែកាំភ្លើងមិនបានបង្កជាសម្លេងសោះក៏ព្រោះតែវាមានឧបករណ៍បំពាក់នៅក្បាលកាំភ្លើងសម្រាប់ទប់សម្លេង ។
" បងប្រុស ! ហុឹកៗ " នាងតូចជីអា ហាក់គាំងនៅមួយកន្លែងឈរសម្រក់ទឹកភ្នែកមើលគេសម្លាប់បងប្រុសតែមួយរបស់នាងនៅនឹងមុខ ។
" ..រត់..ទៅ.. " ដង្ហើយចុងក្រោយរបស់គ្មានអ្វីនិយាយទៅកាន់នាងក្រៅពីឲ្យនាងរត់ ។
ឈាមនិងរបួសពេញខ្លួនសព្វសាច់គ្រប់កន្លែង ព្រោះពួកគេវាយ ជីហ៊ូ រហូតដល់គេតដៃលែងរួចក៏ឈ្លាតឱកាសបាញ់បង្ហើយមួយគ្រាប់ចុងក្រោយ ។ ដូចជាព្រៃផ្សៃពេកហើយ គ្មានញញើតដៃអ្វីបន្តិចសោះ ។ ពួកវាក៏ងាកមកចាប់អារម្មណ៍ឃើញ ជីអា ម្តងហើយហៀបនឹងដើរចូលមករកនាងទៅហើយ សម្លេងគ្រលរមួយក៏បានឮចេញពីផ្ទៃងងឹតខាងក្រោយខ្នងនាងមកស្រែកហៅឈ្មោះនាង ។
" សុង ជីអា ! "
YOU ARE READING
មនុស្សទីពីរ ( NOT U )
Mystery / Thrillerនាងលែងជានាងខ្លួនឯងដូចកាលពីមុនទៀតហើយ ព្រោះនាងត្រូវរស់នៅក្នុងអត្តសញ្ញាណថ្មីជាមនុស្សទីពីរដើម្បីបំពេញបេសកកម្មជាមួយនឹងគោលបំណងធំបំផុតមួយទៀតរបស់នាងនោះគឺ....ដើម្បីសងសឹក ! Jungkook x Aera ( JiA )
ភាគទី01
Start from the beginning
