ជុងហ្គុក មិនបានតប បែរជាក្រឡាប់ខ្លួនឲ្យរាងកាយស្ដេីងមកស្ថិតក្រោមដេីមទ្រូងមាំវិញម្ដង ទេីបលោទៅថេីបមាត់
ក្រពុំមួយខ្សឺតស្រាលៗ មុននឹងនិយាយ៖
«ស្រឡាញ់បងឲ្យច្រើនៗណា»
«អូនស្រឡាញ់បងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ
មិនបាច់បារម្ភទេ»
«តែបងខ្លាច»
«ខ្លាចអ្វី?»
«ខ្លាចថាអូនឈប់ស្រឡាញ់បង ព្រោះតែបងចាស់ហេីយ»
ទឹកមុខកំសត់ បូករួមពាក្យសម្តីគួរឲ្យអាណិត ធ្វើឲ្យនាយ
តូច អត់មិនបាននឹងគ្រវីក្បាលហួសចិត្ត។ ចេះតែគិតឃេីញ
និយាយពាក្យបែបហ្នឹងចេញមកដែរ ទាំងដែលការពិត
ប្រពន្ធស្រឡាញ់ប្ដីបាត់មុខមួយថ្ងៃមិនបានផង។
«អួ៎យ!!!គួរឲ្យអាណិតណាស់ហ្ន៎ ហិហិ»កំលោះតូច លេីក
ដៃក្រសោបថ្ពាល់របស់ប្ដី ដោយមិនភ្លេចលេងទឹកមុខ និង ពាក្យសម្តីឲ្យអ្នកម្ខាងទៀតខឹងឡើងក្រហមស្លឹកត្រចៀក
ប្ដីខំនិយាយការពិត ប្រពន្ធគិតតែលេងសេីច អាចតែគេ
ចាស់ ដាក់សម្ពាធដាក់សម្ពោធប្ដីណាស់។
«បងនិយាយពិតមែនមិនបានលេងសើចទេថេយ៍»
«ហេតុអ្វីនៅសុខៗមកគិតរឿងនេះទៅវិញ?»
«បងមិនដឹងទេ ដឹងត្រឹមថាបងស្រឡាញ់អូន ហើយខ្លាច
ថ្ងៃណាមួយអូនឈប់ស្រឡាញ់បង»
«បងប្លែកណាស់»
ស្ដាប់ប្រយោគចេញពីមាត់ ជុងហ្គុក ចប់ នាយតូច ក៏ងេីប
ដេីរទៅដេីរមក គិតពីភាពខុសប្លែករបស់ប្ដីកាលពីមុន និង
ឥឡូវ។ គិតចុះ គិតឡេីងមួយសន្ទុះក៏នឹកឃេីញកាលខ្លួនឯង
មានទម្ងន់ដំបូង កាលនោះ ចេះតែគិត ចេះតែខ្លាចថាប្ដី
ឈប់ស្រឡាញ់ព្រោះតែខ្លួនមានកូន សម្រស់មិនសូវស្រស់
ស្អាតដូចពីមុន។ គិតដល់ចំណុចនេះ ថេយ៉ុង ក៏បេីកភ្នែក
ធំៗ រត់មកអង្រួនស្មារបស់ ជុងហ្គុក ហើយស្រែកខ្លាំងថា៖
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី: ភាគបញ្ចប់
Start from the beginning
