«យប់នេះ បងដាក់ទោសអូនទេ?»
«បងមិនដាក់ទោសមនុស្សឈឺទេ កុំបារម្ភ!»
«ចុះយប់ស្អែក?»
«.....»គេគ្រវីក្បាលបដិសេធ។
«ចុះយប់ខានស្អែក?»
«.......»នៅតែគ្រវីក្បាលបដិសេធ។
«ចុះយប់ខានស្អែកមួយ?»
«គេងទៅ! បងមិនដាក់ទោសអូនទេ មិនថា យប់នេះ យប់ស្អែកយប់ខានស្អែក យប់ខានស្អែកមួយ ឫយប់ណាទេ កុំបារម្ភពេកបងលេីកលែងទោសឲ្យអូនយូរហើយ»
«យ៉េ!!!!សមត្ថភាពសម្ដែងរបស់ខ្ញុំពិតជាមិនធម្មតាមែន សូម្បីតែរដ្ឋមន្ត្រីក៏ជឿដែរ»នាយតូច ទាញភួយបោះទៅ
លេីឥដ្ឋការ៉ូ រួចហក់ឡើងនៅលេីពូក លេីកដៃឡេីងលេី
ស្រែកហ៊ោមានមោទនភាពចំពោះខ្លួនឯងយ៉ាងក្រៃលែង
ដែលអាចសម្ដែងបោក លោកនាយករដ្ឋមន្ត្រី នៃប្រទេស
កូរ៉េខាងត្បូងឲ្យផុងខ្លួនលុងជឿដោយហាមមិនបាន។
«តាមពិតបងសម្ដែងធ្វើជាជឿអូនទេ ព្រោះ អាណិតប្រពន្ធខំសម្ដែងឲ្យប្ដីមេីលហើយ មិនមេីលដូចជាមិនសម!»ផាំង...
មួយប្រយោគនេះបាញ់ចំកណ្ដាលមុខកំលោះតូចឲ្យខ្មាសប្ដី
គាំងនៅមួយកន្លែង។ នេះ ជុងហ្គុក មិនបានចាញ់បោកការ
សម្ដែងរបស់ខ្លួនទេ ខ្លួនទៅវិញទេដែលជឿលេីការសម្ដែងធ្វើពេី ធ្វើភ្លេីរបស់គេ? អូហូ...ពិតជាមិនធម្មតាមែនលោក
រដ្ឋមន្ត្រីចន។
«ឈរគាំងធ្វើអី?ឆាប់មកគេងមក!»មិននិយាយតែមាត់ ដៃ
ក៏ទះកម្រាលពូកថ្នមៗ ហៅនាយតូចឲ្យមកគេងក្បែរ ដោយមិនភ្លេចខ្ទប់មាត់អស់សំណើចនឹងភាពភ្ញាក់ផ្អើលបង្កប់
ដោយភាពគួរឲ្យស្រឡាញ់របស់ប្រពន្ធក្មេង។
ថេយ៉ុង ដាក់គូថអង្គុយចុះលេីកម្រាលពូក ហេីយទម្រេតខ្លួន
គេងដោយមិនមាត់សូម្បីមួយម៉ាត់ ព្រោះតែនៅគាំងនឹងខ្លួន
ឯងដែលខំសម្ដែងបោកប្ដី បែរជាត្រូវប្ដីសម្ដែងបោកវិញ។
STAI LEGGENDO
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
