ខណៈដែលកំពុងតែឈរមេីលសួនផ្ការហូតភ្លឹកគិតដល់ ពេលវេលា
ដែលមាន ថេយ៉ុង នៅក្បែរ ប្រលែងលេងជាមួយគ្នា ស្រាប់តែ
ភ្ញាក់ព្រេីត ពេលឮសំឡេងមែកឈើងាប់ដែលកំពុងតែមាននរណាម្នាក់ដេីរជាន់ពីលេី។
«អាង៉ោល!»ជុងហ្គុក បន្លឺសំឡេងឡេីងស្រាលៗ ស្របក្រសែ
ភ្នែកបាញ់ទៅរក អាង៉ោល មិនព្រិច ក្នុងខួរក្បាលដំណើរការរឿង
ជាច្រើន ហើយក៏អត់សង្ស័យមិនបាន បន្ទាប់ពីឃេីញមនុស្ស
ក្រោមបង្គាប់ ដេីរតម្រង់ទៅផ្លូវសួនសត្វដែលមានផ្ទះលំហែ ដែល
ខ្លួន និង ថេយ៉ុង ធ្លាប់ទៅលេង និងសម្រាកនៅទីនោះកាលមួយ
រយៈមុន ដោយដៃម្ខាងកាន់ថង់ និងដៃម្ខាងទៀតយួរចានស្រាក់
ទៀតផង។ ព្រោះតែការសង្ស័យ និង ចង់ដឹង ជុងហ្គុក ក៏ដេីរតាម
អាង៉ោល រហូតបានឃើញមនុស្សម្នាក់ដែលគេនឹកស្មានមិនដល់។
«ថេយ៍...!»សំឡេងគ្រល័រមាំ ឧទានឡេីងស្រាលៗ ស្ទេីរមិនជឿ
ភ្នែកខ្លួនឯង ពេលក្រឡេកឃើញក្មេងប្រុសម្នាក់ចេញមកយករបស់
របរប្រើប្រាស់ និង អាហារពី អាង៉ោល ហេីយក្មេងប្រុសរាងតូច
ច្រឡឹងម្នាក់នោះ គ្មានអ្នកណាក្រៅពី ប្រពន្ធក្មេងដែលគេតាមរក
សឹងតែជ្រែកផែនដីទៅហើយទេ។
«តាមពិតមកសំងំលាក់ខ្លួននៅទីនេះសោះ! ឆ្លាត! »នៅមាត់រូងខ្លា
ជាកន្លែងដែលមិនងាយនឹងមានអ្នកណាហ៊ានចូល។ ទីនេះក៏ដូចគ្នា
នៅកៀកបង្កេីយនឹងលោកនាយករដ្ឋមន្ត្រី ប៉ុន្តែគ្មានអ្នកណាចាប់ភ្លឹក ឫស្មានដល់ថា ថេយ៉ុង មកសំងំលាក់ខ្លួននៅផ្ទះលំហែ ក្បែរសួនសត្វ ខាងក្រោយសតវិមានចន សោះ។
ដោយក្ដីរំភើបចិត្តឥតឱបមា មាឌធំឌាំង ក៏ស្ទុះរត់សំដៅទៅរកម្ចាស់
ចិត្ត បន្ទាប់ពីខានឱប ថេីប ខានប៉ះពាល់ជាង២សប្ដាហ៍ តែក៏ឈប់
ទ្រឺងបង្អាក់ដំណើរ បន្ទាប់ពីគិតឃេីញថា គួរទៅឫមិនគួរ។
आप पढ़ रहे हैं
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
फैनफिक्शनរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
