កំពុងតែនិយាយពន្យល់កុំឲ្យ ថេយ៉ុង បន្ទោសខ្លួនឯង ក៏ត្រូវស្ងាត់មាត់ ងាកទៅមេីលអេក្រង់ទូរទស្សន៍ទាំងពីរនាក់ បន្ទាប់ពីឮអ្នកសារព័ត៌មានផ្សាយថា៖
«....អ្វីដែលប្រជាជនក្រៅ និង ក្នុងប្រទេសកូរ៉េខាងត្បូង
គ្រប់ស្រទាប់វណ្ណៈកំពុងតែវែកញែក រកខុសត្រូវ ចង់ដឹង
ពីព័ត៌មានបែកធ្លាយថា លោករដ្ឋមន្ត្រីវ័យក្មេង ចន ជុងហ្គុក
មានទំនាក់ទំនងស្នេហាជាមួយក្មេងប្រុសវ័យប្រហែលជា
១៨ទៅ១៩ឆ្នាំ ជាការពិតឫត្រឹមជាការប្រឌិតឡើងរបស់ជន
ខិលខូច សូមទស្សនាការផ្សាយផ្ទាល់អំពីការធ្វើសន្និសីទកាសែតរបស់លោកនាយករដ្ឋមន្ត្រី ចនជុងហ្គុក ដូចតទៅ៖
«ថ្ងៃនេះ ប្រហែលជាថ្ងៃចុងក្រោយនៃជីវិត ដែលខ្ញុំធ្វើសន្និសីទកាសែតហើយ»សម្ដីរបស់គេ ធ្វើឲ្យប្រជាជនទាំង
អស់ដែលកំពុងតាមដានការផ្សាយផ្ទាល់ រួមទាំងអ្នកសារព័ត៌មាន និង ក្មេងខ្លះអង្គុយនៅលេីសាឡុងមិនជាប់។
«ហេតុអ្វីទៅលោករដ្ឋមន្ត្រី?តេីលោកអាចប្រាប់ពីហេតុ
ផលដល់ពួកយើងទាំងអស់គ្នា រួមទាំងប្រជាជនក្នុង និងក្រៅប្រទេសផងតេីបានទេទាន?»
«ត្រូវហើយលោកៗ!»
«ចំពោះរឿងព័ត៌មានបែកធ្លាយ នៅក្នុងវីដេអូនោះ បង្ហាញ
ឲ្យឃើញពីភាពផ្អែមល្ហែមហាក់ដូចជាគូស្នេហ៍ រវាងលោកនាយករដ្ឋមន្ត្រី ជាមួយនឹងក្មេងប្រុសម្នាក់នោះ តេីជាការ
ពិតឫយ៉ាងណា សូមបញ្ជាក់ផងលោករដ្ឋមន្ត្រី!»
.............
«ថ្ងៃនេះអាចជាថ្ងៃចុងក្រោយដែលខ្ញុំធ្វើសន្និសីទកាសែត
ដូច្នេះ គ្រប់រឿងទាំងអស់នឹងបញ្ជាក់នៅថ្ងៃនេះ!»ទឹកមុខមាំ
ទាំ អមដោយពាក្យសម្តីមួយៗតែបង្កប់ដោយភាពអង់អាច
ផ្ដាច់ការ បានធ្វើឲ្យអ្នកសារព័ត៌មាន ចាប់ផ្ដើមព្រឺឆ្អឹងខ្នង ចង់លេីកដៃទះមាត់អត់គម្រប់និយាយមិនចេះខ្លាចដាច់
ក្បាលមុននេះ។
ESTÁS LEYENDO
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
